វិទ្យាសាស្ត្របចេ្ចកវិជ្ជាស្មានថាជារឿងលំបាកចំពោះតំបន់ជនបទឆ្ងាយដាច់ស្រយាល បច្ចុប្បន្នមានភាពជិតដិតនិងជាក់ស្តែងជាងពេលណាទាំងអស់។ ជាមួយសេចក្តីសម្រេច៥៧របស់មជ្ឈិមពីអភិវឧ្ឍវិទ្យាសាស្តបច្ចេកវិជ្ជានិងផ្លាស់ថ្មីច្នៃប្រឌិត។ ទីក្រុងកឹងធើមានជាង១២%ប្រជាសាស្រ្តជាជនរួមជាតិខ្មែរកំពុងឃើញផ្ទាល់ភ្នែកការប្រែផ្លាស់ខ្លាំងក្លា។ មាមីងមិននៅរអែងចំពោះម៉ាស៊ីន សម្ភារៈទំនើបផ្ទុយមកវិញមាមីងម្ចាស់ការជិតដិតអនុវត្តបច្ចេកវិជ្ជាក្នុងផលិត និងជីវភាពពីបញ្ចុះពូជពីdrone ស្រោចស្របដោយស្វ័យប្រវត្តិនិងការអនុវត្តបញ្ញាសិប្បនិមិត្តក្នុងបង្រៀននៅបណ្តាសាលារៀន។

ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបានបង្កប់នៅចម្ការដំណាំរបស់គ្រួសារប្រជាជន សង្កាត់មីស្វៀង។
នៅឃុំតឹងថាញ់ ទីក្រុងកឹងធើសហករណ៏កសិកម្មតឹងហឹងភូបានឈានមុខក្នុងការបញ្ជូនវិទ្យាសាស្ត្របចេ្ចកវិជ្ជាក្នុងផលិត។ ពីការបញ្ចុះពូជ ព្រាចជី បាញ់ថ្នាំតែងបានអនុវត្តដោយម៉ាស៊ីនជួយប្រិតសំចៃពី១,៥-២លានដុង/ហ.ត។ មិនត្រឹមប៉ុណ្ណោះសហករណ៏នៅទាំងឈានមុខ ក្នុងអភិវឧ្ឍស្រូវសរីរាង្គកសាងផែនទីលេខ និន្នានុប្បវត្តិអេឡិចត្រូនិចឆ្លើយតបសំណូមពរស្វែងរកប្រភពផលិតផល។ សំខាន់ការកសាងផ្លាកសញ្ញាអង្ករST២៥កំពុងបានដំណើរការសំដៅឆ្ពោះដល់កម្មវិធីOCOP បើកទូលាយទីផ្សារច្រកចេញ។ ប្រការគួរយកចិត្តទុកដាក់សមាជិករបស់សហករណ៏ចំនួន៧០រូបមានប្រហែលពាក់កណ្តាលជាជនជាតិខ្មែរជាអ្នកធ្វើម្ចាស់បច្ចេកវិជ្ជាសន្សឹមៗ ផ្លាស់ថ្មីទម្លាប់ផលិត។ លោកហូហ្វាងលីម នាយកសហករណ៏តឹងហឹងភូ ឃុំតឹងថាញ់ ទីក្រុងកឹងធើ ឱ្យដឹង៖ អនុវត្តផែនទីលេខយ៉ាងងាយស្រួលក្នុងការកំណត់ផ្ទៃដីដើម្បីបាញ់ថ្នាំដោយម៉ាស៊ីនយ៉ាងប្រសិទ្ធភាពនិងប្រិតសំចៃថវិកាផលិត។ ធ្វើដូច្នេះមិនត្រឹមប្រឹតសំចៃបានថ្នាំ ប្រិតសំចៃថវិកាតែនៅជួយមាមីង លើកកម្ពស់ប្រសិទ្ធភាពផលិតបង្កើនចំណូល។ មិនត្រឹមតែទម្រង់សហករណ៍ វិទ្យាសាស្ត្របចេ្ចកវិជ្ជានៅទាំងអនុវត្តផ្ទាល់ក្នុងចម្ការគ្រួសារ។ នៅបណ្តាតំបន់ជំនាញផលិត ដំណាំរូបភាពកសិករហត់នឿយរែកទឹកពីដងព្រែកស្រោចបន្លែមិននៅទៀតផ្លាស់ជំនួសដោយដាក់ប្រព័ន្ធស្រោចស្វ័យប្រវត្តិ។ ទម្រង់ថ្មីនេះបានជួយមាមីងប្រិតសំចៃរយៈពេលកម្លាំងតែធានាបានទិន្នផល។ ពូដៀងមិញ ទ្វឹងនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើនិយាយ មុននេះស្រោចទឹកខ្ទឹមរែកពីព្រែកហត់ផង បាត់ពេលវេលាផង។ ឥឡូវមានប្រព័ន្ធស្រោចស្វ័យប្រវត្តិអនុវត្តបច្ចេកទេសថ្មីទំនើបជាង។ កសិករឥឡូវយ៉ាងជឿនលឿន។ ពីការផ្លាស់ប្តូរទម្លាប់ផលិតសំខាន់តំបន់ជនជាតិភាគតិចជាសក្ខីភាពប្រសិទ្ធភាពពីការងារ ឃោសនាហ្វឹកហាត់បច្ចេកទេស មិននៅរអែងការផ្លាស់ថ្មីមាមីងកសិករមានជំនឿនិងធ្វើម្ចាស់បច្ចេកវិជ្ជាទំនើប។
មិនត្រឹមវិស័យកសិកម្មសេចក្តីសម្រេច ៥៧នៅបើកទិសផ្លាស់ថ្មីឱ្យផ្នែកអប់រំនៅបណ្តាភូមិភាគមានជនជាតិភាគតិចរស់នៅច្រើន។ ការបញ្ជូនបច្ចេកវិជ្ជាចូលក្នុងសាលារៀនកំពុងបង្កការប្រែផ្លាស់សកម្មក្នុងវិធីបង្រៀននិងរៀន។ នៅសាលាវិទ្យាល័យជនជាតិអន្តេរវាសិកហ្វិនកឿងការអនុវត្តបច្ចេកវិជ្ជាបានក្លាយជាប្រការចំបាច់ក្នុងសកម្មភាពបង្រៀន។ អ្នកគ្រូត្រឹងធីមិញធឺ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិនកឿងឱ្យដឹងៈដើម្បីអនុវត្តល្អសេចក្តីសម្រេច៥៧តាមកិច្ចចង្អុលការរបស់មន្ទីរអប់រំទាំងគណៈចាងហ្វាងនិងកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនតែងបានចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ពីបច្ចេកវិជ្ជាAI។ តាំងពីនោះ ឧបត្ថម្ភឱ្យសិស្សស្វែងរកវិធីធ្វើលំហាត់មេរៀនយ៉ាងឆាប់ជួយប្អូនៗជិតដិតជាមួយ និន្នាការអប់រំទំនើប។
ទោះសម្រេចលទ្ធផលសកម្មតែដំណើរ បង្វែរឌីជីថលអនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជា នៅតំបន់ជនជាតិភាគតិចនៅមានការសាកល្បង។ យល់ច្បាស់ពីប្រការនេះមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើកំពុងជំរុញ បណ្តាដំណោះស្រាយយុទ្ធសាស្ត្រ ក្នុងនោះ អាទិភាពនាំមុខគឺវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិជ្ជាព័ត៌មានលើកកម្ពស់គុណភាពប្រភពកម្លាំងនិងសំខាន់បង្កើនការយល់ដឹងឱ្យប្រជាជនសំខាន់គឺមុខសញ្ញាជនជាតិភាគតិច។ ទន្ទឹមនោះការងារឃោសនាជ្រួតជ្រាបសេចក្តីសម្រេច៥៧និងបន្តបានអនុវត្តខ្លាំងក្លាដើម្បីគោលការណ៍ធំរបស់បក្ស ពិតជាជ្រាបចូលក្នុងជីវភាពប្រជាជន៕
ង៉ុកយីម-ធូថាវ