មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/09/2025 - 09:02

យុវ​ជន​លិត​ហូយ​ធឿង ជំ​រុញ​ចលនា​ស្ម័គ្រ​ចិត្ត ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល 

រយៈ​ពេល​កន្លង យុវ​ជន​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ តែង​ពង្រីក​តួនា​ទី​ឈាន​មុខ និង​ច្នៃ​ប្រ​តិដ្ឋ សាយ​ភាយ​ឥត​ឈប់​ឈរ​នូវ​ស្មារតី​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គមន៍ ទន្ទឹម​នឹង​នោះ អនុវត្ត​សកម្ម​នូវ​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​សកម្ម​ភាព និង​ការ​ចលនា។

  សម្ព័ន្ធ​យុវ​ជន​ឃុំ​លិត​ហូយ​ធឿង​គាំ​ទ្រ​ទិវា​ “យុវ​ជន​ស្ម័គ្រ​ចិត្ត​កសាង​ទីក្រុង​ភ្លឺ-បៃ​តង-ជ្រះ​-ស្អាត- ស៊ី​វិល័យ-​សុ​វត្ថិ​ភាព”។ រូប​ថត៖ សម្ព័ន្ធ​យុវ​ជន​ឃុំ​លិត​ហូយ​ធឿង

ជា​មួយ​នឹង​ស្មារតី “ទី​ណា​មាន​តម្រូវ​ការ ទី​នោះ​មាន​យុវ​ជន ទី​ណា​មាន​ការ​លំ​បាក ទី​នោះ​មាន​យុវ​ជន” ចលនា​ស្ម័គ្រ​ចិត្ដ​ដែល​បង្កើត​ដោយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​លិត​ហូយ​ធឿង តែង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ពុះ​ពោរ ទាក់​ទាញ​សមា​ជិក​សម្ព័ន្ធ​ចូល​រួម​កុះ​ករ។ សកម្ម​ភាព​ជាក់​ស្តែង​គឺ “ថ្ងៃ​អា​ទិត្យ បៃ​តង” “ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ត” “យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត កសាង​ទី​ក្រុង​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត - ស៊ី​វិល័យ - សុ​វត្ថិ​ភាព” អនុ​វត្ត​យុទ្ធ​នា​ការ​កាប់​ឆ្ការ បោស​សម្អាត ប្រ​មូល​សំ​រាម រួម​ចំ​ណែក​កសាង​ទេស​ភាព បរិ​ស្ថាន​កាន់​តែ​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ការ​ពារ​បរិ​ស្ថាន​នៅ​ក្នុង​សហ​គមន៍។

ទន្ទឹម​នឹង​នោះ ចំ​ពោះ​ការ​ងារ​សន្តិ​សុខ​សង្គម សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា ជូន​អំ​ណោយ​ជាង ១.៦០០ ចំ​ណែក គិត​ជា​ទឹក​ប្រាក់​ជាង ៥០០ លាន​ដុង​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក។ ទន្ទឹម​នឹង​នោះ បាន​រៀប​ចំ​ពិ​ធី​ចម្រើន​ព្រះ​ជន្ម​ដល់​ចាស់​ព្រឹទ្ធា​ចារ្យ​ជាង​២០០​នាក់ ជូន​អំ​ណោយ​ដល់​កុមារពិ​ការ និង​កៀរ​គរ​បរិច្ចាគ​ឈាម​ចំ​នួន ៦០ ឯក​តា។

មិន​ត្រឹម​តែ​ស្វា​ហាប់​ក្នុង​ចលនា​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ​ទេ សម្ព័ន្ធ​យុវ​ជន​ឃុំ​លិច​ហូយ​ធឿង ថែម​ទាំង​ជា​កម្លាំង​ស្នូល​និង​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល នៅ​ភូមិ​ភាគ​ទៀត​ផង។ ថ្មីៗ​នេះ បន្ទាប់​ពី​អនុវត្ត​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល សមា​ជិក​សម្ព័ន្ធ​បាន​ខ្នះ​ខ្នែង​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​បែប​បទ រដ្ឋ​បាល​សា​ធា​រណៈ ណែ​នាំ​អំ​ពី​ការ​ដំ​ឡើង​និង​ប្រើ​ប្រាស់​កម្ម​វិធី​នៅ​លើ​ទូរ​ស័ព្ទ​ដើម្បី​ស្វែង​រក​ព័ត៌​មាន ដាក់​ជូន​សំ​ណុំ​លិ​ខិត​តាម​ប្រ​ព័ន្ធ​កម្រិត​ទី​៣ និង​កម្រិត​ទី​៤ ដើម្បី​ជួយ​ប្រ​ជា​ជន​ចូល​ជិត​សេវា​សា​ធា​រណៈ​យ៉ាង​ងាយ​ស្រួល។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ថាច់​ថាញ​ឌិញ - សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​យ៉ុង​យ៉ឿ ឱ្យ​ដឹង៖ “នៅ​ពេល​ដែល​ចូល​រួម​ឧបត្ថម្ភ​និង​ណែ​នាំ​មា​មីង​ដោយ​ផ្ទាល់ ទើប​ខ្ញុំ​ឃើញ​ច្បាស់​ពី​អត្ថ​ន័យ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​នាំ​យក​បច្ចេក​វិទ្យា​បាន​ខិត​ជិត​ប្រ​ជា​ជន។ នេះ​ក៏​ជា​ឱកាស​សម្រាប់​សមា​ជិក​សម្ព័ន្ធ​ម្នាក់ៗ​លត់​ដំ​បំ​ណិន និង​បង្ហាញ​ពី​តួនា​ទី​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល”។

រយៈ​ពេល​កន្លង ទម្រង់​កម្ម​វិធី​បច្ចេក​វិទ្យា​ថ្មីៗ​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព ដូច៖ ការ​ប្រើ​ប្រាស់ QR កូដ នៅ​ក្នុង​កម្ម​វិធី “ជំ​នួយ​កម្លាំង រដូវ​កាល​ប្រ​ឡង” ដើម្បី​មើល​ពិន្ទុ​ប្រ​ឡង និង​បន្ទប់​ប្រ​ឡង; ឧទ្ទេស​នាម​ទី​តាំង​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ - វប្ប​ធម៌​នៅ​លើ​ភូមិ​ភាគ​ឃុំ​ដោយ​ប្រើ QR កូដ; ចាត់​តាំង​ប្រ​ជុំ​ជីវ​ភាព​សា​ខា​សម្ព័ន្ធ​យុវ​ជន មតិ​យោ​បល់ ពិនិត្យ​ចំ​ណេះ​ដឹង​ខាង​សេចក្តី​សម្រេច​របស់​សម្ព័ន្ធ​យុវ​ជន​តាម​រយៈ​កម្ម​វិធី “យុវ​ជន​វៀត​ណាម” បង្កើត​ការ​ផ្លាស់​ថ្មី និង​ទាក់​ទាញ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​សម្ព័ន្ធ​យុវ​ជន។ ជា​ពិ​សេស ក្នុង​ចលនា “យុវ​ជន​ច្នៃ​ប្រ​តិដ្ឋ” សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទទួល​បាន​រង្វាន់​លេខ​១​ថ្នាក់​ស្រុក​ជា​មួយ​នឹង​ផលិត​ផល “ឈើ​ច្រត​ចាប់​សញ្ញា​សម្រាប់​មនុស្ស​ពិការ​ភ្នែក” រួម​ចំ​ណែក​បញ្ជាក់​ពី​ភាព​វៃ​ឆ្លាត និង​លទ្ធ​ភាព​ច្នៃ​ប្រ​តិដ្ឋ​របស់​យុវ​ជន​ក្នុង​យុគ​សម័យ​ឌី​ជី​ថល។

បង​លីវ​មិញ​យ៉ាវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លិត​ហូយ​ធឿង និង​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ ឱ្យ​ដឹង៖ “យុវ​ជន​ឃុំ​លិត​ហូយ​ធឿង នឹង​បន្ត​លើក​កម្ពស់​ស្មារ​តី ឈាន​មុខ ស្ម័គ្រ​ចិត្ត​របស់​សម្ព័ន្ធ​យុវ​ជន រួម​ជា​មួយ​នឹង​សកម្ម​ភាព​សន្តិ​សុខ​សង្គម ការ​ពារ​បរិស្ថាន​និង​កសាង​ជន​បទ​ថ្មី។ ទន្ទឹម​នឹង​នោះ សម្ព័ន្ធ​យុវ​ជន​ឃុំ​នឹង​ផ្តោត​លើ​ការ​ពង្រីក​តួនា​ទី​ឈាន​មុខ​របស់​សមា​ជិក​សម្ព័ន្ធ សម្ព័ន្ធ​យុវ​ជន​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ជា​ជំ​ហាន​នាំ​យក​បច្ចេក​វិទ្យា​មក​ជិត ប្រ​ជា​ជន​បន្តិ​ចម្តងៗ រួម​ចំ​ណែក​ក្នុង​ការ​កសាង​រដ្ឋា​ភិបាល​ឌី​ជី​ថល និង​សង្គម​ឌី​ជី​ថល​នៅ​ភូមិ​ភាគ”៕

​​           អត្ថ​បទ​និង​រូប​ថត៖ ហុង​ទើ-មេង​លី

ចែករំលែកអត្ថបទ