ទម្រង់ដាំឈូកមិនចម្លែកចំពោះកសិករនៅទីក្រុងកឹងធើ ផ្ទៃដីដាំឈូកមួយថ្ងៃកាន់តែបានពង្រីកទូលាយនិងទីផ្សារច្រកចេញក៏ងាយស្រួល។ ជាប្រភេទដំណាំសមស្របជាមួយដីថ្លុកមានច្រើនផ្ទៃដីផលិតស្រូវអន់គុណភាពកំពុងបានមាមីងកសិករ បង្វែរមកដាំឈូក ក្នុងនោះមានទម្រង់ដាំឈូកយកមើម។ ដោយការផ្លាស់ថ្មីពីរចនាសម្ព័ន្ធឈើពូជ ដើមឈូកក្លាយជាដំណាំ ជួយច្រើនកសិករមានចំណូលខ្ពស់ស្ថេរភាពជីវភាព។

បងថាច់ហ្វាងយិនប្រមូលផលមើមឈូក។
ប៉ុន្មានឆ្នាំជិតៗនេះដើមឈូកក្លាយជាដំណាំសំខាន់ បានមាមីងកសិករជ្រើសក្នុងការបង្វែរឈើពូជសត្វចិញ្ចឹមជំនួសឱ្យការផលិតស្រូវអន់គុណភាព។ ក្នុងនោះបណ្តាផ្ទៃដីដាំឈូកប្រមូលផ្តុំច្រើននៅបណ្តាតំបន់ដីថ្លុកដូចៈឃុំមីទូ ភូតឹម ហូដាក់កៀងនិងសង្កាត់ង៉ាណាំ។ ដោយមានបទពិសោធន៍ផលិតច្រើនឆ្នាំរួមនឹងសមស្របជាមួយដីធ្លី របរដាំឈូកនាំមកប្រភពចំណូលស្ថិរភាពឱ្យកសិករ តាំងពីនោះមាមីងបើកទូលាយផ្ទៃដីដាំឈូក។ បងថាច់ហ្វាងយិន នៅឃុំភូតឹមបង្កើតអាជីពពីការដាំឈូក។ ឃើញនៅភូមិភាគមានច្រើនអ្នកដាំឈូកប្រសិទ្ធភាពទើបបងរៀនសូត្រដកបទពិសោធន៍ ឃើញការដាំឈូកងាយដាំទើបបងចាប់ផ្តើម បញ្ចុះពូជ៣ហ.តនាឆ្នាំ២០២៣។ ក្នុងលើកប្រមូលផលដំបូងបងលក់បានថ្លៃ២៣.០០០ ដុង/គ.កទិន្នផលសម្រេចជាង១.០០០គ.ក/ កុងទូទាត់រួចនៅចំណេញប្រហែល៨លានដុង។ បងថាច់ហ្វាងយិនឱ្យដឹងៈ ដាំលើកដំបូងត្រូវជ្រើសពូជឈូកល្អពេលប្រមូលផលបានមួយលើកមើមនៅដដែល យើងគ្រាន់តែព្រាចជីនិងថែទាំល្អគឺឈូកបន្តរីកចំរើននិងផ្តល់មើម។ ក៏តាមបទពិសោធន៏របស់បងថាច់ហ្វាងយិនពីពេលដាំដល់ប្រមូលផលត្រូវព្រាចជី៤លើកក្នុងនោះលើកដំបូងព្រាចទ្រាប់មុនពេលដាំព្រាចជីលើកទី ២ពេលដាំបាន២ខែលើកទី៣ពេលបាន ៧០ថ្ងៃនិងលើកទី៤ក្នុងអំឡុងកាលមើមរីកធំ។ បុន្មានឆ្នាំមុនបងង្វៀងវុាំងទ្វឹងនៅឃុំហូដាក់កៀងផលិតស្រូវ២រដូវ/ឆ្នាំ តែដីថ្លុកគុណភាពស្រូវមិនខ្ពស់។ ឆ្នាំ២០២៣ បងបង្វែរផ្ទៃដីស្រូវអន់គុណភាព៥កុងមក ដាំឈូកយកគ្រាប់។ ក្រោយពេល២រដូវសម្រេចជោគជ័យនាំមកចំណូលខ្ពស់។ បង ង្វៀងវុាំងទ្វឹងឱ្យដឹងៈ ធ្វើដីដាំឈូកក៏ដូចធ្វើដីផលិតស្រូវដែរ។ ក្រោយមកបូមទឹកចូល និងកំចាត់ខ្យងហោងលឿង ក្រោយមកយើងចាប់ផ្តើមបញ្ចុះពូជ។ ចំពោះឈូកយើងថែទាំហត់ជាងថែទាំស្រូវត្បិតស្រូវ៣ខែគឺអាចប្រមូលផលឯឈូករដូវដំបូង៤ខែទើបប្រមូលផលបាន។ តាមលោកហ្វិនវុាំងហ្វុក ប្រធានសមាគមកសិករឃុំហូដាក់កៀង ទីក្រុងកឹងធើ sក្រៅពីផ្នែកធ្វើដីនិងវិធីបញ្ចុះពូជគុណភាពទឹកក៏មាននាទីសំខាន់ដើម្បីឈូករីកចំរើនល្អ។ កម្រិតជ្រៅសមស្របដើម្បីដាំឈូកគឺ២០សង់ទីមែ៉ត្រ ពេលទើបបញ្ចុះពូជគឺ៥សង់ទីមែ៉ត្រផ្លាស់ប្តូរកម្រិតជ្រៅនិងឥទ្ធិពលដល់កម្រិតទឹក ហេតុនោះ កសិករបង្កឱ្យការខ្វះទឹកដើម្បីឆាប់មានមើម។
ងាយដាំងាយថែទាំសមស្របជាមួយលក្ខណៈដីធ្លីទម្រង់ដាំឈូកយកមើមបាន ដាំច្រើននៅភូមិភាគតំបន់ដីថ្លុកបើកចេញទិសផលិតសមស្របឱ្យមាមីងកសិករ។ ដោយសំណូមពរផលិតផលពីឈូកសម្បូរបែបតាំងពីនោះនាំមកប្រភពចំណូលខ្ពស់ឱ្យកសិករ។ ថ្វីត្បិតដូច្នេះការប្រែប្រួលអាកាសធាតុមួយថ្ងៃកាន់តែស្មុគស្មាញ ឥទ្ធិពលដល់សកម្មភាពផលិតកសិកម្ម ការបង្វែរឈើ ពូជសត្វចិញ្ចឹមជាទិសសមស្របជាមួយតំបន់ដីថ្លុកផលិតស្រូវគ្មានគុណភាព ការដាំឈូកយកមើមជាទិសប្រសិទ្ធភាពឱ្យមាមីងកសិករ៕
ហ្វាងយីវ-ធូថាវ