• កែ​ទម្រង់​រដ្ឋ​បាល​ចាប់​ពី​ទង្វើជាក់​ស្តែង​ 

    កែ​ទម្រង់​រដ្ឋ​បាល​ចាប់​ពី​ទង្វើជាក់​ស្តែង​

    អា​ស្រ័យ​លើ​តម្រូវ​ការ​ជាក់​ស្តែង​នៃ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ឱ្យ​បាន​រហ័ស ទាន់​ពេល និង​បង្ក​ភាព​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន មជ្ឈ​មណ្ឌល​សេ​វា​រដ្ឋ​បាល​ឃុំ​ឡឹម​តឹង ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល​។

  • តភ្ជាប់​យុវ​ជន​ជា​មួយ​ទី​ផ្សារ​ការ​ងារ​ 

    ក្នុង​ត្រី​មាស​ទី ៣ ឆ្នាំ ២០២៦ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​យុវ​ជន​ទី​ក្រុង​កឹង​ធើ បាន​ផ្តល់​ប្រឹក្សា​ការ​ងារ​ធ្វើ​ដោយ​ផ្ទាល់​ដល់​ពល​ករ​ជិត ៤.៩០០ នាក់ និង​ឧទ្ទេស​នាម​ការ​ងារ​ជូន​ពល​ករ​ជាង ១.០០០ នាក់។

  • ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

    ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​

    ជា​ច្រើន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​និង​ពង្រីក​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច។

  • បង្ក​ការ​ងារ​ធ្វើ​និង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជូន​សមា​ជិកា 

    ក្នុង​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ ២០២៦ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ផ្តល់​ប្រឹក្សា ឧទេ្ទស​នាម​ការ​ងារ​ធ្វើ​ដល់​នា​រី ជាង ៦.៦០០ នាក់; ផ្តល់​ប្រឹក្សា ឧទេ្ទស​នាម​ពល​ការិនី​ជាង ២.១០០ នាក់​ចូល​រួម​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ។

  • រក្សា​ខ្ជាប់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​បក្ខ​ជន​ 

    រក្សា​ខ្ជាប់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​បក្ខ​ជន​

    ពង្រីក​តួ​នា​ទី​ជា​គំ​រូ​ ឈាន​មុខ​របស់​បក្ខ​ជន LỒNG GHÉP លោក​យ័ញ​ភឿក នៅ​ភូមិ​មិញ​តឹង ឃុំ​ចូវ​ថាញ់ ខេត្ត​អាង​យ៉ាង តែង​យក​ចិត្ត​ទុក​ដាក់​បំ​ពេញ​ការ​ងារ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ឧស្សាហ៍​ព្យា​យាម​ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ស្រុក​កំ​ណើត។

  • អំ​ណរ​បុណ្យ​សែន​ដូន​តា​ ជា​មួយ​នឹង​ក្តី​រីក​រាយ​ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​នៅ​តាម​ភូមិ​ស្រុក​ 

    អំ​ណរ​បុណ្យ​សែន​ដូន​តា​ ជា​មួយ​នឹង​ក្តី​រីក​រាយ​ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​នៅ​តាម​ភូមិ​ស្រុក​

    រាល់​ពេល​បុណ្យ​សែន​ដូន​តា​មក​ដល់​ ជន​រួម​ជាតិ​ខ្មែរ​តែង​តែ​ជួប​ជុំ​គ្នា​ រំលឹក​នឹក​គុណ​ដល់​ជី​ដូន​ជី​តា​ បុព្វ​ការី​ជន​ និង​រួម​គ្នា​ទទួល​ក្តី​រីក​រាយ​នៅ​ក្នុង​ជីវ​ភាព​។ ឆ្នាំ​នេះ​ ក្តី​រីក​រាយ​នោះ​កាន់​តែ​ពេញ​បរិបូរណ៍​ថែម​ទៀត​ ពេល​ដែល​ទិដ្ឋភាព​ភូមិ​ស្រុក​ជា​ច្រើន​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​។

  • លោ​កថា​ច់សា​ន់ និយាយ​ទន្ទឹម​នឹង​ការ​អនុ​វត្ត​ 

    លោ​កថា​ច់សា​ន់ និយាយ​ទន្ទឹម​នឹង​ការ​អនុ​វត្ត​

    លោ​កថា​ច់សា​ន់ នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ផុង​ថា​ញ់ ខេត្ត​វិញ​ឡុង​ បាន​ទទួល​ស្គាល់​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ជន​ជាតិ​ខ្មែរ​តាំង​ពី​ឆ្នាំ​២០១៦។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ លោក​តែង​សកម្ម​ក្នុង​ការ​ឃោស​នា​ចលនា​ប្រ​ជា​ជន​ឱ្យ​រួម​កម្លាំង​គ្នា​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​រីក​ចម្រើន​។ សម្រាប់​លោក​ ប្រិយ​ភាព​មិន​មែន​កើត​ចេញ​ពី​ពា​ក្យស​ម្តី​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​សាង​ឡើង​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​សម្រាប់​សហ​គម​ន៍។

  • សកម្ម​ភាព​ជា​ច្រើន​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ 

    ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៦ ការ​ងារ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន បន្ត​បាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ទូ​លំ​ទូ​លាយ ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន។

  • បរិច្ចាគ​ដី​ដើម្បី​សហ​គម​ន៍ 

    បរិច្ចាគ​ដី​ដើម្បី​សហ​គម​ន៍

    ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ប្រគេន​វត្ត​កសាង​ឈាបនដ្ឋាន​ និង​បរិច្ចាគ​ដី​ពង្រីក​ផ្លូវ​ នោះ​គឺ​បង​ត្រឿង​វុាំងថាញ​ នៅ​ភូមិ​ដៃ​ទទឹង​ ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​ បាន​រួម​ចំ​ណែក​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​មា​មីង​។ ទង្វើជាក់​ស្តែង​របស់​កសិ​ករ​ខ្មែរ​រូប​នេះ​ បង្ហាញ​ពី​ស្មារតី​ចែក​រំលែក​ និង​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​។

  • ទម្រង់​ស្រូវ​-បង្កង​កាម៉ាវ​៖ ពង្រីក​ឧត្តម​ភាព​ស្រប​តាម​ធម្ម​ជាតិ​ ឆ្ពោះ​ទៅ​រក​ពហុតម្លៃ​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ 

    ទម្រង់​ស្រូវ​-បង្កង​កាម៉ាវ​៖ ពង្រីក​ឧត្តម​ភាព​ស្រប​តាម​ធម្ម​ជាតិ​ ឆ្ពោះ​ទៅ​រក​ពហុតម្លៃ​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​

    ផ្តើម​ពី​ឧត្តម​ភាព​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​ទឹក​ប្រៃ​-ទឹក​សាប​ កាម៉ាវ​កំ​ពុង​អភិវឌ្ឍ​ទម្រង់​ស្រូវ​-បង្កង​តាម​ទិស​ដៅ​ស្រប​តាម​ធម្ម​ជាតិ​ បង្កើន​តម្លៃ​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។ ទន្ទឹម​នឹង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ ចង​សម្ព័ន្ធ​ផលិត​កម្ម​និង​ការ​ប្រើ​ប្រាស់​ កំ​ពុង​បើក​ទិស​ដៅ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​សម្រាប់​ប្រ​ជា​ជន​នៅ​តំ​បន់​ទម្រង់​ស្រូវ​-បង្កង​។

  • ព្រះ​ចៅ​អធិ​ការ​រួម​ចំ​ណែក​កសាង​វត្ត​អូរ​ក្ដារ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ 

    ព្រះ​ចៅ​អធិ​ការ​រួម​ចំ​ណែក​កសាង​វត្ត​អូរ​ក្ដារ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​

    ផ្ដើម​ពី​សា​លា​ទាន​តូច​មួយ​ដែល​សាង​សង់​យ៉ាង​សា​មញ្ញ​ដោយ​ឫស្សី​និង​ប្រក់​ស្លឹក វត្ត​ជយ​នទី​រត​នា​រាម (អូរ​ក្ដារ) ស្ថិត​នៅ​ភូមិ​អូរ​ក្ដារ ឃុំ​ហ៊ឹង​មី ខេត្ត​វិញ​ឡុង ជា​ជំ​ហានៗ​បាន​ក​សាង​ឡើង​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​និង​សម​រម្យ។

  • ឧបត្ថម្ភ​សមា​ជិក​សមា​គម​កសិ​ករ​លើក​ស្ទួយ​ជីវ​ភាព​ 

    ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ សមា​គម​កសិ​ករ​ឃុំ​ធើយ​ហ៊ឹង បន្ត​សហ​ការ​ចាត់​តាំង​វគ្គ​បណ្តុះ​បណ្តាល ហ្វឹក​ហាត់​បំ​ណិន ទាក់​ទាញ​សមា​ជិក​និង​កសិ​ករ​ចូល​រួម​បាន​ជាង ៩០០ នាក់។ ទន្ទឹម​នឹង​នោះ គ្រប់​គ្រង​មាន​ប្រ​សិទ្ធ​ភាព​ក្រុម​ប្រិត​សំ​ចៃ និង​បុល​ទុន​បាន ១៨ ក្រុម ឧបត្ថម្ភ​សមា​ជិក​ជិត ៩៥០ នាក់ បុល​ទុន​វិនិ​យោគ​ផលិត អា​ជីវ​កម្ម; ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ ៦២៨ នាក់។

  • ព្រួត​ដៃ​គ្នា​កសាង​ស្រុក​ភូមិ​បៃ​តង - ជ្រះ - ស្អាត 

    ព្រួត​ដៃ​គ្នា​កសាង​ស្រុក​ភូមិ​បៃ​តង - ជ្រះ - ស្អាត

    ពង្រីក​ស្មារតី​ឈាន​មុខ​របស់​សមា​គម និង​អង្គ​ការ​មហា​ជន​នា​នា រួម​ជា​មួយ​ការ​ស្រុះ​ស្រួល​គ្នា​របស់​ប្រ​ជា​ជន ឃុំ​ថាញ់​ថើយ​អាង បាន​អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​ថែ​រក្សា​អនា​ម័យបរិស្ថាន កែ​លម្អ​សោ​ភណ​ភាព និង​កសាង​ដង​ផ្លូវ​បៃ​តង - ជ្រះ - ស្អាត រួម​ចំ​ណែក​បង្ក​ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​សម​រម្យ និង​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។

  • ទម្រង់​ដាំ​ឈូក​ប្តូរ​វេន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ 

    ទម្រង់​ដាំ​ឈូក​ប្តូរ​វេន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​

    ជា​ច្រើន​ឆ្នាំ​មក​នេះ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​លើ​ផ្ទៃ​ដី​ស្រែ​តែ​មួយ គ្រួ​សារ​លោក​ឌិញ​ឌឹក​ទ្រុង នៅ​ភូមិ​បឹង​ចុង ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ បាន​ដាំ​ផ្កា​ឈូក​យក​ក្រ​ឳ​ប្តូរ​វេន​ក្នុង​ដី​ស្រែ។ ទម្រង់​នេះ បាន​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​ផង និង​កែ​លម្អ​ជីវ​បរិ​ស្ថាន​ផង ជួយ​ឱ្យ​ដំ​ណាំ​ស្រូវ​លូត​លាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់។

  • ព្រះ​សង្ឃ​មាន​ព្រះ​ទ័យ​សប្បុរស​ចំ​ពោះ​សហ​គម​ន៍ 

    ព្រះ​សង្ឃ​មាន​ព្រះ​ទ័យ​សប្បុរស​ចំ​ពោះ​សហ​គម​ន៍

    ដោយ​មិន​មាន​ថវិកា​ច្រើន​សម្រាប់​ជួយ​អ្នក​ជួប​ការ​លំ​បាក​ដោយ​ផ្ទាល់​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​ ព្រះ​ចៅ​អធិការ​វត្ត​បូ​គាមឫក្ស​កាល​បូ​ព្រឹក​ (សង់​ច្រ​វា​ចាស់​) ស្ថិត​នៅ​ឃុំ​វិញ​ស្វឹង​ ខេត្ត​វិញ​ឡុង​ បាន​ជ្រើស​រើស​វិធី​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​សប្បុរស​ជន​ ដើម្បី​រួម​ចំ​ណែក​ជួយ​ដល់​អ្នក​មាន​ជីវ​ភាព​ខ្វះ​ខាត​។

  • ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ផ្លាស់​ថ្មី​ 

    ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ផ្លាស់​ថ្មី​

    ដោយ​កំ​ណត់​ច្បាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​លើ​សំ​ណង់​គម​នា​គមន៍ ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ ទឹក​ស្អាត​និង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន។ តាម​រយៈ​នោះ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​កែ​លម្អ​ជា​បន្ត​បន្ទាប់ បង្កើត​បាន​នូវ​ទិដ្ឋ​ភាព​ថ្មី​សម្រាប់​ជន​បទ និង​បម្រើ​កាន់​តែ​ល្អ​ប្រ​សើរ​ដល់​តម្រូវ​ការ​ផលិត និង​ជីវ​ភាព​របស់​ប្រ​ជា​ជន។

  • នា​រី​ខាញ់​ហ្វា ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​ចង​សម្ព័ន្ធ​ផលិត​ 

    នា​រី​ខាញ់​ហ្វា ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​ចង​សម្ព័ន្ធ​ផលិត​

    រួម​ដំ​ណើរ​ជា​មួយ​សមាជិកា​អភិវឌ្ឍ​សេដ្ឋ​កិច្ច សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ខាញ់​ហ្វា ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​ជាក់​ស្តែង​ជា​ច្រើន។ ក្នុង​នោះ មាន​ក្រុម​នា​រី​ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​មណ្ឌល​ឌាំង​វ៉ាំង​ដុង​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ជួយ​សមា​ជិកា​ចង​សម្ព័ន្ធ​ផលិត ចែក​រំលែក​បទ​ពិ​សោធន៍ បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។

  • ហា​ញមុខ​ទម្រង់​ "មណ្ឌល​តាំង​ទី​លំ​នៅ​សាមគ្គី​ វិបុល​ភាព​និង​សុភ​មង្គល​" 

    គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ឃុំ​ញ៉ើងមី​ ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​បង្ហាញ​មុខ​ទម្រង់​ “មណ្ឌល​តាំង​ទី​លំ​នៅ​សាម​គ្គី វិបុល​ភាព​និង​សុភ​មង្គល​” នៅ​ក្រុម​លេខ​១ ភូមិ​មី​ភឿក។

  • អ្នក​អស់​ពី​ចិត្ត​ជា​មួយ​សហ​គមន៍​និង​វត្ត​អា​រាម​ 

    អ្នក​អស់​ពី​ចិត្ត​ជា​មួយ​សហ​គមន៍​និង​វត្ត​អា​រាម​

    នោះ​គឺ​អា​ចារ្យ​ដាវ​ជា អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សេ​រីក​ណ្តាល នៅ​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ គាត់​តែង​អស់​ពី​ចិត្ត​ចំ​ពោះ​សហ​គមន៍ និង​គិត​គូរ​ដល់​វត្ត​អា​រាម។ ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ ខ្នះ​ខ្នែង​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ ហើយ​តែង​រួម​កម្លាំង​ក្នុង​កិច្ច​ការ​រួម ចាប់​ពី​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី គិត​គូរ​ស​កម្ម​ភាព​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​រហូត​ដល់​ជួយ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​សហ​គមន៍។

  • បង្កើន​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​ជន​រួម​ជាតិ សាស​នា​ 

    គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​វី​ថាញ ១ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បង្កើន​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​ជន​រួម​ជាតិ សាស​នា។