09/03/2020 - 16:07

ឃុំ​សា​ភៀង ខិត​ខំ​ក្នុង​ការ​ងារ​បំ​បាត់​ភាព​ក្រី​ក្រ

ឃុំ​សា​ភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ ជា​ឃុំ​ក្រី​ក្រ លំ​បាក​របស់​ខេត្ត​ ។​ រយៈ​ពេល​កន្លង​ ដោយ​ការ​ឧបត្ថម្ភ​ពីប្រ​ភព​ទុន​របស់​មជ្ឈិម​ ភូមិ​ភាគ​ និង​ការ​ខិត​ខំ​គិត​គូរ​របស់​រដ្ឋ​អំ​ណាច​ឃុំ​ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ម្ល៉ោះ​ហើយ​ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​សាភៀង បាន​លើក​កម្ពស់​ជា​បណ្ដើរ​ៗ​។​

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុវត្ត​គោល​នយោ​បាយ​ថែ​ទាំ​មនុស្ស​ចាស់​បាន​ត្រឹម​ត្រូវ​។​

ឃុំ​សាភៀងមាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​២​៧​% ម្ល៉ោះ​ហើយ​បាន​រដ្ឋ​វិនិ​យោគ​នូវ​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​ ក្នុង​នោះ​ មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ ដី​ធារ​ផ្ទះ​ ដី​ផលិត​កម្ម ឧបត្ថម្ភ​ទុន​អភិវឌ្ឍ​ផលិត​កម្ម ផ្លាស់​ប្តូរ​មុខ​របរ ពូជ​ដំណាំ សត្វ​ចិញ្ចឹម បណ្តុះ​បណ្តាល​វិជ្ជា​ជីវ​: និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ជន​បទ​។​ល។​ ឃើញ​ថា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។​ ផ្តើម​ពី​នោះ ជួយ​ឱ្យ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រប្រ​កៀក​បន្ទាត់​ក្រី​ក្រ មាន​លក្ខណៈ​អភិវឌ្ឍ​ផលិត​កម្ម បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព​។​ ទន្ទឹម​នឹង​នោះ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​កម្រៃ​សិក្សា​ដល់​សិស្ស និស្សិត​ក្រី​ក្រប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ ជន​រួម​ជាតិ​ខ្មែរ​ខិត​ខំ​ខ្នះ​ខ្នែង ម្ចាស់​ការ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត និង​ចិញ្ចឹម​សត្វ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​។​

ដោយ​សារ​ការ​ឧបត្ថម្ភ​ទុន​ ទើប​គ្រួ​សារ​ខ្មែរ​ក្រី​ក្រនៅ​ឃុំ​មាន​លក្ខណៈ​ផលិត​កម្ម​។​

បង​យ័ញ​ញ័រ នៅ​ភូមិ​៥​ ឱ្យ​ដឹង​៖ "គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត​ មាន​តែ​ដី​ធារផ្ទះ ដោយ​បាន​រដ្ឋ​អំ​ណាច​ឃុំ​ឧបត្ថម្ភ​បុល​ប្រាក់​៣​០​លាន​ដុង​ពីធនា​គារ​គោល​នយោ​បាយ​សង្គម ទើប​ខ្ញុំ​មាន​លក្ខណៈ​ចិញ្ចឹម​មាន់​។​ អា​ស្រ័យ​អនុវត្ត​បច្ចេក​ទេស​តាម​ការ​ណែនាំ​របស់​កម្មា​ភិបាល ម្ល៉ោះ​ហើយ​មាន់​ធំ​ធាត់​ល្អ​។​ ចិញ្ចឹម​មាន់​មួយ​ឆ្នាំ​លក់​បាន​៣​លើក មួយ​លើកៗ​រក​បាន​ប្រាក់​ចំ​ណេញ​ពី២​០​ដល់​៣​០​លាន​ដុង​។​ បច្ចុប្បន្ន គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​មាន់​បាន​ជាង​៤​០​០​ក្បាល​។​ ប៉ុន្មាន​ឆ្នាំ​នេះ គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ មិន​ដើរ​ធ្វើ​ការ​ឈ្នួល​ដូច​មុន​ទៀ​ត​"។​ រីឯ​លោក​ក្វាច់​មិត្រ នៅ​ភូមិ​៥  ឱ្យដឹង​៖ "គ្រួ​សារ​ខ្ញុំ​ក្រ  គ្មាន​ដី​ចែក​ឱ្យ​កូននោះទេ  ហេតុ​នោះ​ខ្ញុំ​ខិត​ខំ​ចិញ្ចឹម​កូន​៥​នាក់​រៀន​មហា​វិទ្យា​ល័យ​ ដើម្បី​អនា​គត​កូន​ៗ​បាន​ល្អ​ប្រ​សើរ​ជាង​។​ អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​និស្សិត​ក្រី​ក្របុល​ទុន និង​រដ្ឋ​អំ​ណាច​បាន​ពិនិត្យ​ឱ្យ​បុល​ទុន​ទាន់​ពេល​ ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​មាន​លក្ខណៈ​គិត​គូរ​ឱ្យ​កូន​៥​នាក់​រៀន​ចប់​មហា​វិទ្យា​ល័យ​។​ ឥឡូវ​ កូន​ៗ​មាន​ការ​ងារ​ធ្វើ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង ជីវ​ភាព​បាន​ធូរ​ធារ និង​ជួយ​គ្នា​ថែ​ទាំ​ឪពុក​ម្តាយ​"។​

តាម​ប្រ​សាសន៍​លោក​ផាម​ហ្វាង​ខាំ  ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ឆ្នាំ​កន្លង ឃុំ​ឆ្លៀត​យក​រាល់​ប្រ​ភព​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ និង​គម្រោង កម្ម​វិធី​ផ្សេង​ៗ​វិនិ​យោ​គ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ និង​អង្គ​ការ​មហា​ជន​នានា​ តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ត្រួត​ពិនិត្យ តាម​ដាន ណែនាំ​មាមីង​ជ្រើស​ទម្រង់​រកទទួល​ទាន​ដែល​មាន​ប្រ​សិទ្ធ​ភាព​ និង​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ពិសេស​ គឺ​មាមីង​មាន​ឆន្ទៈ​ខិត​ខំ​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ ម្ល៉ោះ​ហើយ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ឃុំ​សម្រេច​នូវ​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រតាម​ភាគ​កម្រិត​ក្នុង​ឆ្នាំ​។​ តាម​ភាគ​កម្រិត អត្រា​គ្រួ​សារ​ខ្មែរ​ចាក​ផុត​ពីភាព​ក្រី​ក្ររបស់​ឃុំ​ សម្រេច​មធ្យម​ភាគ​ពី៣​ដល់​៤​%ក្នុង​មួយ​ឆ្នាំ​៕

លីធាន​-វិមាន

Chia sẻ bài viết