មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/09/2026 - 05:56

អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ 

លោក​ស៊ើង​វ៉ាំង​ឌឿក កើត​ឆ្នាំ​ ១៩៥៥ នៅ​អនុ​សង្កាត់​ទី​ ៧ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ រយៈ​ពេល​ច្រើន​ឆ្នាំ​ចូល​រួម​ការ​ងារ​សង្គម​ លោក​តែង​ធ្វើ​ជា​គំ​រូ​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ សកម្ម​ឃោស​នា​ចលនា​មា​មីង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

  លោក​ស៊ើង​វ៉ាំង​ឌឿក អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។

ឆ្នាំ​ ១៩៨០ លោក​ស៊ើង​វ៉ាំង​ឌឿក ចូល​រួម​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ ក្នុង​ដំ​ណាក់​កាល​បំ​ពេញ​ការ​ងារ​ លោក​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ និង​សកម្ម​ចូល​រួម​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​។ បច្ចុប្បន្ន​ លោក​ជា​ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​អនុ​សង្កាត់​ទី​ ៧ សង្កាត់​ង្វៀកហ្វា​។ ក្នុង​តួ​នា​ទី​នេះ​ លោក​តែង​ជិត​ស្និទ្ធ​ ក្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​សមា​ជិក; ចែក​រំលែក​បទ​ពិសោធន៍​ផលិត​ ណែ​នាំ​មា​មីង​ពី​វិធី​សាស្ត្រ​ធ្វើ​ការ​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​។ មិន​ត្រឹម​តែ​សកម្ម​ក្នុង​ ការ​ងារ​សមា​គម​ប៉ុណ្ណោះ​ទេ​ លោក​ឌឿក ថែម​ទាំង​បាន​មា​មីង​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។ ពង្រីក​តួ​នា​ទី​របស់​ខ្លួន​ លោក​តែង​ចូល​រួម​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​គាំ​ទ្រ​រាល់​ចលនា​ដែល​ភូមិ​ភាគ​បាន​បំ​ផុស​។

ទន្ទឹម​នឹង​នោះ​ លោក​ស៊ើង​វ៉ាំង​ឌឿក ក៏​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​អង្គរ​រាជ​បុរី​ផង​ដែរ​។ ជា​មួយ​នឹង​តួ​នា​ទី​នេះ​ លោក​មាន​ឱ​កាស​ជិត​ស្និទ្ធ​ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​មា​មីង​ខ្មែរ​ និង​ឃោស​នា ​ចលនា​ជា​ភា​សា​ជន​ជាតិ​។ លោក​សកម្ម​ចលនា​ប្រ​ជា​ជន​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ កសាង​ជីវ​ភាព​វប្ប​ធម៌​ ការ​ពារ​បរិស្ថាន​ និង​ចូល​រួម​ចលនា​នៅ​ភូមិ​ភាគ។ អា​ស្រ័យ​វិធី​សាស្ត្រ​ ឃោស​នា​ជិត​ស្និទ្ធ​ ងាយ​យល់​ មា​មីង​យល់​ព្រម​គាំ​ទ្រ​ និង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​និង​ការ​ចលនា​ផ្សេង​ៗ។ ជា​មួយ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ លោក​បាន​គណៈ​កម្មា​ធិ​ការ​គ្រប់​លំ​ដាប់​ថ្នាក់​លើក​សរសើរ​ និង​ជូន​រង្វាន់​ជា​ច្រើន​។

អ្នក​ស្រី​ យឿង​ធី​មើ​យបា​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​អនុ​សង្កាត់​ទី​ ៧ សង្កាត់​ង្វៀកហ្វា​ ឱ្យ​ដឹង​៖ “លោក​ស៊ើង​ វ៉ាំង​ឌឿក បាន​ឆ្លង​កាត់​ការ​ងារ​ជា​ច្រើន​ ចាប់​ពី​ចូល​រួម​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​រហូត​ដល់​ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ ហើយ​សុទ្ធ​តែ​សម្រេច​ល្អ​ភារ​កិច្ច​។ លោក​តែង​សកម្ម​ចំ​ពោះ​ការ​ងារ​ ជិត​ស្និទ្ធ​នឹង​មា​មីង​ ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះហើយ​បាន​មា​មីង​ជឿ​ទុក​ចិត្ត​យល់​ស្រប​”។

ដោយ​ភាព​ជា​គំ​រូ​ ទទួល​ខុស​ត្រូវ​និង​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ លោក​ស៊ើង​វ៉ាំង​ឌឿក បន្ត​ពង្រីក​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព​ ធ្វើ​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​និង​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ កសាង​អនុ​សង្កាត់​ទី​ ៧ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

                                       ទីទុយ​ - លី​

ចែករំលែកអត្ថបទ