មជ្ឈមណ្ឌលសេវាការងារទីក្រុងកឹងធើ រៀបចំសប្តាហ៍ការងារធ្វើនៅក្រៅប្រទេស។ សកម្មភាពនេះសំដៅផ្តល់ព័ត៌មានជ្រើសរើសពលករជាផ្លូវការ ជូនដល់អ្នកពលកម្ម និងបង្កើនការតភ្ជាប់បណ្តាកម្មវិធីទៅធ្វើការនៅក្រៅប្រទេសតាមកិច្ចសន្យា។
នៅក្នុងសប្តាហ៍ការងារធ្វើនៅក្រៅទេស មជ្ឈមណ្ឌលបានឧទ្ទេសនាមរាប់រយការងារធ្វើនៅទីផ្សារប្រទេសជប៉ុនតៃវ៉ាន់ (ប្រទេសចិន) កូរ៉េខាងត្បូង និងសហព័ន្ធរុស្ស៊ី។ តម្រូវការជ្រើសរើសផ្តោត លើបណ្តាមុខរបរ៖ តុបតែងលម្អក្នុងផ្ទះ អាហារ វេចខ្ចប់ គ្រឿងចក្រ កាត់ដេរ កសិកម្ម អេឡិចត្រូនិក រថយន្ត និងសំណង់។ កម្រិតប្រាក់ខែប្រមាណ ពី ២៤ ដល់ ៤០ លានដុង/ម្នាក់/ខែ អាស្រ័យលើទីផ្សារ មុខរបរ និងកម្មវិធីជ្រើសរើសពលករ។
ទន្ទឹមនឹងព័ត៌មានជ្រើសរើសពលករ ពលករនៅទាំងបានប្រឹក្សាអំពីលក្ខខណ្ឌចូលរួមតម្រូវការជ្រើសរើស លក្ខណៈការងារប្រាក់ចំណូល និងគោលនយោបាយឧបត្ថម្ភពាក់ព័ន្ធនានា។ ឆ្លងតាមនោះ ជួយឱ្យពលករមានបន្ថែមមូលដ្ឋានជ្រើសរើសកម្មវិធីសមស្រប បន្ថយហានិភ័យពីប្រភពព័ត៌មានខ្វះការពិនិត្យផ្ទៀងផ្ទាត់ ឬសកម្មភាពមិនត្រឹមត្រូវតាមសេចក្ដីកំណត់។
តាមមជ្ឈមណ្ឌលសេវាការងារធ្វើទីក្រុងកឹងធើ ពលករដែលមានទីលំនៅអចិន្ត្រៃយ៍នៅទីក្រុងកឹងធើ អាចបានឧបត្ថម្ភបុលទុនពីធនាគារនយោបាយសង្គម និងការឧបត្ថម្ភពីថវិការដ្ឋតាមអនុក្រឹត្យលេខ ៣៣៨/២០២៥/NĐ-CP ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ របស់រដ្ឋាភិបាល៕
ហុងវឹង - ថាច់ធី