មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/09/2026 - 13:18

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ – រៀន​តាម​បណ្តាំអ៊ំ​ 

ជា​មួយ​ស្មារតី​ “ល្អ​សង្គម​ ល្អ​សាសនា​” ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ ព្រះ​ចៅ​អធិការ​វត្ត​ធ្លក​ ឃុំ​ញី​ទ្រឿង​ តែង​ខ្នះ​ខ្នែង​ចលនា​ពុទ្ធ​បរិស័ទ​ និង​សប្បុរស​ជន​ទាំង​ឡាយ​ព្រួត​ដៃ​គិត​គូរ​ដល់​សហ​គម​ន៍។ ផ្តើម​ពី​ជំ​រុញ​ការ​សិក្សា​ សុខុមាល​ភាព​សង្គម​ រហូត​ដល់​កសាង​ស្ពាន​ ផ្លូវ​ជន​បទ​ ការ​ពា​រប​រិស្ថាន​ ការ​ងារ​ជាក់​ស្តែង​របស់​ព្រះ​តេជ​ព្រះ​គុណ​ បាន​រួម​ចំ​ណែក​រីក​សាយ​ភាយ​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់តា​រា​ដោះ​ដូរ​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ធ្លក​។

ព្រះ​តេជ​គុណ​ ថា​ច់តា​រា​ កើត​ឆ្នាំ​ ១៩៨១ បច្ចុប្បន្ន​ជា​ព្រះ​ចៅ​អធិការ​វត្ត​ធ្លក​ សមា​ជិក​ប្រ​ចាំ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ សមា​ជិក​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​វិញ​ឡុង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​ជា​អនុ​ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ ឃុំ​ញី​ទ្រឿង​។ ទោះ​ជា​ក្នុង​តួ​នា​ទី​ណា​ ព្រះ​តេជ​ព្រះ​គុណ​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ សកម្ម​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​មហា​ជន​នា​នា​ ឃោស​នា​ ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ កសាង​សង្គម​រៀន​សូ​ត្រ​។ តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ រៀន​សូ​ត្រ​គឺ​ជា​ចង្កឹះ​សោ​ជួយ​ឱ្យ​មនុស្ស​ម្នាក់​ៗលើក​កម្ពស់​ចំ​ណេះ​ដឹង​ បើក​ទូ​លាយ​ឱ​កាស​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ អា​ស្រ័យ​ហេ​តុ​នោះ​  តាម​រយៈ​ការ​ទេស​នា​ សកម្ម​ភាព​ជំនឿ​សាសនា​ ព្រះ​តេជ​ព្រះ​គុណ​តែង​ឃោស​នា​ ចលនា​គ្រួ​សារ​នីមួយៗ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀន​សូ​ត្រ​របស់​កូន​ចៅ​ បង្ក​លក្ខ​ណៈដើម្បី​ប្អូន​ៗបាន​ទៅ​សា​លា​រៀន​ត្រូវ​តាម​អាយុ​ មិន​បោះ​បង់​ការ​រៀន​សូ​ត្រ​ពាក់​កណ្តា​លការ​ ចៀស​ឱ្យ​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ និង​សកម្ម​ចូល​រួម​ក្នុង​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​ដែល​វត្ត​នា​នា​បាន​ចាត់​តាំង​។

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់តា​រា​រួម​ជា​មួយ​អ្នក​តំ​ណាង​ទាំ​ឡាយ​ប្រារព្ធ​ពិ​ធី​កាត់​ខ្សែ​បូ​សម្ពោធ​ស្ពាន​។

បច្ចុប្បន្ន​នៅ​វត្ត​ធ្លុត​ ក្នុង​រដូវ​វិស្សម​កាល​ ថ្នាក់​ភា​សា​ខ្មែរ​ពី​ថ្នាក់​ទី​ ១ ដល់​ទី​ ៥ បាន​បើក​បង្រៀន​ ទាក់​ទាញ​សិស្សា​នុសិស្ស​ចូល​រួម​រៀន​ប្រ​មា​ណ​ ២០០ នាក់​។ វត្ត​ថែម​ទាំង​បើក​ថ្នាក់​បា​លី​ចំ​នួន​ ៣ ថ្នាក់​ ដែល​មាន​សម​ណ​សិស្ស​ចំ​នួន​ ៧១ អង្គ​; បង្ក​លក្ខ​ណៈឱ្យ​សម​ណ​សិស្ស​ ១២ អង្គ​ រៀន​ព័ត៌​មាន​វិទ្យា​ ភា​សា​បរ​ទេស​នៅ​តាម​មជ្ឈ​មណ្ឌល​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​រក្សា​ការ​រៀន​អក្សរ​ខ្មែរ​ បា​លី​ ព្រម​ទាំង​បំប៉ន​បន្ថែម​ចំ​ណេះ​ដឹង​ចាំ​បាច់​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​។ មិន​ត្រឹម​តែ​គិត​គូរ​ការ​រៀន​សូ​ត្រ​ប៉ុណ្ណោះ​ទេ​ ព្រះ​តេជ​ព្រះ​គុណ​ថែម​ទាំង​សកម្ម​ចលនា​ប្រ​ភព​ធន​ធាន​សង្គម​ ឧបត្ថម្ភ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ទៀត​ផង​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ ព្រះ​តេជ​ព្រះ​គុណ​ តា​រា​ បាន​ចលនា​ជូន​កង់​ សិក្ខូបករណ៍​ ដោយ​មាន​ថវិកា​សរុប​ចំ​នួន​ ៦,៣ ពាន់​លាន​ដុង​; សាង​សង់​ផ្ទះ​មហា​សាមគ្គី​ - ជំ​រុញ​ការ​សិក្សា​ចំ​នួន​ ១៥ ខ្នង​ គិត​ជា​ថវិកា​ ៧៥០ លាន​ដុង​។ បណ្តា​អំ​ណោយ​  និង​ការ​ឧបត្ថម្ភ​ទាន់​ពេល​ បាន​បន្ត​កម្លាំង​ចលករ​បន្ថែម​ដើម្បី​សិស្សា​នុសិស្ស​ឯ​ទៀត​ ដែល​មាន​ជីវ​ភា​ពលំ​បាក​បន្ត​ដំ​ណើរ​ទៅ​សា​លា​រៀន​។

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់តា​រា​ ជូន​អំ​ណោយ​ ឧបត្ថម្ភ​មា​មីង​ខ្មែរ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់តា​រា​ បង្ហាញ​មា​មីង​ឆ្ការ​ព្រៃ​គុម្ពោត​ សម្អាត​អនា​ម័យបរិស្ថាន​។ 

រួម​ជា​មួយ​ជំ​រុញ​ការ​សិក្សា​ ការ​ងារ​សុខុមាល​ភាព​សង្គម​ក៏​បាន​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ផង​ដែរ​។ ព្រះ​តេជ​ព្រះ​គុណ​បាន​ចលនា​ពុទ្ធ​រិស័ទ សប្បុរស​ជន​ឧបត្ថម្ភ​គ្រួ​សា​រលំ​បាក​ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ និង​សិស្ស​ក្រី​ក្រ​; ព្រម​ទាំង​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណា​ចក​សាង​សំ​ណង់​ បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​។ ថវិកា​សរុប​អនុ​វត្ត​សកម្ម​ភាព​ឧបត្ថម្ភ​សហ​គម​ន៍ជាង​ ៣១ ពាន់​លាន​ដុង​។ ក្នុង​នោះ​ សាង​សង់​ ជួស​ជុល​ស្ពាន​ជន​បទ​ចំ​នួន​ ៣២ ខ្សែ​ គិត​ជា​ថវិកា​ ៨,៥ ពាន់​លាន​ដុង​; ធ្វើ​ផ្លូវ​បេតុង​ប្រ​វែង​ ៩២ម៉ែ​ត្រ​ ទទឹង​ ២,៥ម៉ែ​ត្រ​ គិត​ជា​ថវិកា​ ៧០ លាន​ដុង​; ឧបត្ថម្ភ​អំ​ណោយ​ចំ​នួន​ ១.៦៧៥ ចំ​ណែក​ដល់​គ្រួ​សារ​ពុទ្ធ​បរិស័ទ​លំ​បាក​ គិត​ជា​ថវិកា​ ៥០២ លាន​ដុង​។ ព្រះ​តេជ​ព្រះ​គុណ​ក៏​បាន​ចលនា​សប្បុសជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ចំ​នួន​ ១៧ ពាន់​លាន​ដុង​ សាង​សង់​ ជួស​ជុល​មូល​ដ្ឋាន​វត្ត​ធ្លក​។ទន្ទឹម​នឹង​ជំ​រុញ​ការ​សិក្សា​ សុខុមាល​ភាព​សង្គម​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ ថែម​ទាំង​សកម្ម​ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​ចូល​រួមក​សាង​ជន​បទ​ថ្មី​ រក្សា​អនា​ម័យបរិស្ថាន​ផង​ដែរ​។

លោក​ ថា​ច់ហ្វាយ​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ធ្លក​ ឱ្យ​ដឹង​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ គឺ​ជា​បុគ្គល​ដែល​មាន​ចំ​ណេះ​ដឹង​ យល់​ពី​បំ​ណង​ប្រាថ្នា​របស់​ពុទ្ធ​បរិស័ទ​ និង​ព្រះ​សង្ឃ​។ មិន​ត្រឹម​តែ​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ក្នុង​វត្ត​ប៉ុណ្ណោះ​ទេ​ ព្រះ​តេជ​ព្រះ​គុណ​ថែម​ទាំង​សកម្ម​ចលនា​សប្បុរស​ជនក​សាង​ស្ពាន​ ផ្ទះ​មហា​សាមគ្គី​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ទៀត​ផង​។ ទង្វើជាក់​ស្តែង​ទាំង​នោះ​ រួម​ចំ​ណែក​បង្កើន​សាមគ្គី​ភាព​ក្នុង​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ និង​ទទួល​បាន​ការ​គោរព​ពី​មា​មីង​ក្នុង​សហ​គម​ន៍ខ្មែរ​។

ផ្តើម​ពី​ទង្វើជាក់​ស្តែង​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តា​រា​ បាន​រួម​ចំ​ណែក​នាំ​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ក្លាយ​ជា​ទម្លាប់​ល្អ​ក្នុង​ជីវ​ភាព​សហ​គម​ន៍; គិត​គូរ​បាន​ល្អ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ ឧបត្ថម្ភ​ប្រ​ជា​ជន​ឆ្លង​កាត់​ការ​លំ​បាក​ និង​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភា​គក​សាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ