ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្បាស់ ភាពម្ចាស់ការសម្រប ធានាប្រភពទឹក និងលំនឹងការរកស៊ីចិញ្ចឹមជីវិត មានអត្ថន័យដ៏សំខាន់ចំពោះប្រជាជននៅតំបន់ជនជាតិភាគតិច។ នៅឃុំកូវឡាវយុង ទីក្រុងកឹងធើ ជាភូមិភាគបានអនុវត្តនូវសកម្មភាពជាក់ស្តែង រួមចំណែកជួយប្រជាជនម្ចាស់ការជាងមុនក្នុងការរស់នៅ ផលិត និងទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុមិនប្រក្រតី។

ប្រគល់ជូនបាសាំងស្តុកទឹកប្រើប្រាស់ដល់គ្រួសារមានស្ថានភាពលំបាកនៅឃុំកូវឡាវយុង។
អនុវត្តគម្រោង "បង្កើនសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅខេត្តសុកត្រាំង (ចាស់) ដំណាក់កាល ឆ្នាំ ២០២៣ - ២០២៧" អាស្រ័យអង្គការសហព័ន្ធន័រវេសនៅវៀតណាម (NMA-V) ធ្វើហិរញ្ញប្បទាន សមាគមសហព័ន្ធនារីឃុំកូវឡាវយុង បានសហការចាត់តាំងប្រគល់ជូនបាសាំងស្តុកទឹកប្រើប្រាស់ចំនួន ២០ មានចំណុះ ២.០០០ លីត្រ ដល់គ្រួសារដែលមានស្ថានភាពលំបាក មិនសូវមានឧបករណ៍ស្តុកទឹកប្រើប្រាស់ គិតជាទឹកប្រាក់សរុប ៨០ លានដុង។ បងស្រី ស៊ើងធីហ្គឿង នៅភូមិអាងក្វើយ ឃុំកូវឡាវយុង ឱ្យដឹង៖ "គ្រួសារខ្ញុំត្រេកអរណាស់ពេលបានឧបត្ថម្ភបាសាំងស្តុកទឹក។ មានបាសាំងស្តុកទឹកនេះ គ្រួសារខ្ញុំអាចស្តុកទឹកសម្រាប់ប្រើប្រាស់ បំផុតគឺនៅពេលគ្មានភ្លៀង និងរដូវប្រាំង។ អាស្រ័យហេតុនោះ គ្រួសារខ្ញុំមិនបារម្ភខ្វះទឹកប្រើប្រាស់ ហើយជីវភាពក៏មានភាពងាយស្រួលជាងមុន"។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកកែលម្អស្ថានភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ទឹកដោយសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព រួមចំណែកការពារសុខភាព កាត់បន្ថយហានិភ័យរោគឆ្លងរាលដាល និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនទៀតផង។

ផ្តើមពីប្រភពទុនឧបត្ថម្ភ ជួយឱ្យប្រជាជនមានលក្ខណៈអភិវឌ្ឍទម្រង់រកស៊ីចិញ្ចឹមជីវិតសមស្រប។
មិនត្រឹមតែឧបត្ថម្ភបាសាំងស្តុកទឹកប៉ុណ្ណោះទេ គម្រោងនេះនៅទាំងឆ្ពោះដល់លើកកម្ពស់សមត្ថភាពម្ចាស់ការអំពីសេដ្ឋកិច្ចជូនប្រជាជនតាមរយៈសកម្មភាពឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតទៀតផង។ តាមរយៈនោះ គម្រោងនេះមានគ្រួសារចូលរួមចំនួន ៣៥ បានឧបត្ថម្ភអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វ និងដាំដុះសមស្របជាមួយនឹងលក្ខណៈរបស់ភូមិភាគ ទន្ទឹមនឹងនោះ បង្កើតក្រុមប្រិតសំចៃនិងបុលទុនសហគមន៍។ ដោយមានប្រភពទុនឧបត្ថម្ភចំនួន ១៥ លានដុងក្នុងមួយគ្រួសារ រយៈពេលត្រូវសងវិញក្នុងរង្វង់៣ឆ្នាំ ជួយឱ្យគ្រួសារទាំងនេះមានលក្ខណៈវិនិយោគ និងពង្រីកទម្រង់ផលិត ដូចជា៖ ដាំអំពៅ ដាំបន្លែបង្ការ ចិញ្ចឹមគោ ចិញ្ចឹមជ្រូក និងចិញ្ចឹមក្តាមតាមបែបវិបុលវប្បកម្ម...។ ឆ្លងតាមរយៈនោះ ជួយឱ្យគ្រួសារទាំងនេះប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពធនធានដែលមានស្រាប់ រកប្រាក់ចំណូលបន្ថែម កែលម្អជីវភាព និងលើកកម្ពស់សមត្ថភាពសម្របចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាបណ្តើរៗ។ បងស្រី ថាច់ធីសាវី នៅភូមិស៊ើងតន ឃុំកូវឡាវយុង ឱ្យដឹង៖ “ផ្តើមពីប្រភពទុនឧបត្ថម្ភរបស់គម្រោង ខ្ញុំមានលក្ខណៈអភិវឌ្ឍទម្រង់ដាំបន្លែបង្ការតាមទិសដៅសរីរាង្គ ធានាប្រភពបន្លែជ្រះ និងសុវត្ថិភាព។ ដោយសារថែទាំត្រូវរបៀប ម្ល៉ោះហើយចម្ការបន្លែតែងលូតលាស់ល្អ ផ្តល់បន្លែជ្រះដល់គ្រួសារផង និងនាំមកប្រភពចំណូលលំនឹងផង ជួយកែលម្អជីវភាពគ្រួសារខ្ញុំ”។
ទន្ទឹមនឹងនោះ ទម្រង់ក្រុមប្រិតសំចៃនិងបុលទុនសហគមន៍ បានឧទ្ទេសនាមនិងអនុវត្តដើម្បីបង្កើតជាទម្លាប់សន្សំសំចៃ លើកកម្ពស់ចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ និងបង្កលក្ខណៈដើម្បីសមាជិកជួយគ្នាទៅវិញទៅមកក្នុងការកៀកជិតប្រភពទុន និងចែករំលែកបទពិសោធន៍ផលិត។ ទន្ទឹមនឹងនោះ សមាជិកបានណែនាំពីលក្ខន្តិកៈសកម្មភាព គោលការណ៍គ្រប់គ្រងមូលនិធិ សិទ្ធិ ការទទួលខុសត្រូវ ប្រជុំតាមកាលកំណត់ និងយន្តការត្រួតពិនិត្យ ធានាប្រភពទុនបានគ្រប់គ្រងដោយបើកចំហ មានតម្លាភាព និងប្រើប្រាស់ចំគោលដៅ។ លោកស្រី ង្វៀងធីតើយ ប្រធានសមាគមសហព័ន្ធនារីឃុំកូវឡាវយុង ឱ្យដឹង៖ “តាមរយៈគម្រោងនេះ សមាគមមានបំណងឧបត្ថម្ភដល់ប្រជាជនដែលមានស្ថានភាពលំបាក ដើម្បីកែលម្អលក្ខណៈរស់នៅ អភិវឌ្ឍការរកស៊ីចិញ្ចឹមជីវិតសមស្រប និងលើកកម្ពស់សមត្ថភាពម្ចាស់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាបណ្តើរៗ។ ពិសេសគឺការឧបត្ថម្ភបាសាំងស្តុកទឹក និងអនុវត្តទម្រង់រកស៊ីចិញ្ចឹមជីវិត នឹងជួយឱ្យប្រជាជនមានលក្ខណៈផលិតបន្ថែម ដើម្បីលំនឹងជីវភាព បង្កើនប្រាក់ចំណូល និងកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកាន់តែចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ”។
សកម្មភាពជាក់ស្តែងរបស់គម្រោងមិនត្រឹមតែនាំមកការឧបត្ថម្ភជាក់ស្តែងចំពោះមុខប៉ុណ្ណោះទេ ថែមទាំងឆ្ពោះដល់លើកកម្ពស់សមត្ថភាពម្ចាស់ការរបស់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ ផ្តើមពីភាពម្ចាស់ការប្រភពទឹករហូតដល់អភិវឌ្ឍទម្រង់រកស៊ីចិញ្ចឹមជីវិតសមស្រប ប្រជាជនបានបង្កើនប្រាក់ចំណូល កែលម្អជីវភាពជាបណ្តើរៗ និងម្ចាស់ការជាងមុនចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមចំណែកកសាងការរកស៊ីចិញ្ចឹមជីវិតដោយចីរភាព និងលើកកម្ពស់សមត្ថភាពទប់ទល់របស់សហគមន៍ក្នុងពេលខាងមុខ៕
ហុងទើ - វិមាន