ការប្រើប្រាស់មូលនិធិដីមានប្រសិទ្ធភាព មួយអន្លើដោយការបត់បែន បង្វែររចនាសម្ព័ន្ធ ពូជដំណាំសមស្របតាមរដូវកាល ទម្រង់ដាំដំណាំឆ្លាស់គ្នារបស់ប្រជាជនតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងពង្រីកប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។ មិនត្រឹមតែជួយបង្កើនរដូវកាលនិងប្រាក់ចំណូលប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងរួមចំណែកបន្ថយហានិភ័យ ឆ្ពោះទៅរកការផលិតកសិកម្មប្រកបដោយចីរភាព។

ទម្រង់ដាំដំណាំឆ្លាស់គ្នារបស់គ្រួសារបងដាវប៊ិញ នៅភូមិថើយធ្វឹង B ឃុំថើយឡាយ ទីក្រុងកឹងធើ។
ជាច្រើនឆ្នាំមកនេះ ការរងសម្ពាធចំពោះការប្រែប្រួលអាកាសធាតុនិងតម្លៃកសិ ករផលមិនទៀងទាត់ មានកសិករជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ មានភាពម្ចាស់ការក្នុងការបង្វែរផលិត។ ពីព្រោះការដាំដុះតែមួយមុខពុំសូវមានប្រសិទ្ធភាព មាមីងមិនរារែកអនុវត្តទម្រង់ដាំដំណាំឆ្លាស់គ្នា ជ្រើសដាំប្រភេទដំណាំរយៈពេលខ្លីឆ្លាស់គ្នា ដើម្បីប្រើប្រាស់ផ្ទៃដីអស់ពីលទ្ធភាព។ នៅឃុំថើយឡាយ ទម្រង់នេះកំពុងនាំមកប្រសិទ្ធភាពជាក់ស្តែងដល់ប្រជាជនជាច្រើនគ្រួសារ ក្នុងនោះ លេចធ្លោបំផុតគឺគ្រួសារបងដាវប៊ិញ នៅភូមិថើយធ្វឹង B។ ពីមុន គ្រួសារគាត់ធ្វើស្រែជាចម្បង ប៉ុន្តែប្រាក់ចំណូលមិនលំនឹង។ សង្កេតឃើញសក្កានុភាពនៃដី ចម្ការ បងប៊ិញ មិនរារែកបង្វែរមកដាំដំណាំមានដូច៖ ត្រសក់ ស្ពៃខៀវ ម្រះ ពោតបារាំង ម្ទេស ។ល។ បានគាត់ជ្រើសដាំឆ្លាស់គ្នាសមស្របតាមរដូវកាលនីមួយៗ។
អាស្រ័យអនុវត្តបច្ចេកទេសត្រឹមត្រូវ ធ្វើបច្ចុប្បន្នភាពតម្រូវការទីផ្សារជាប្រចាំ បានជាទម្រង់ផលិតរបស់គ្រួសារបងប៊ិញ សម្រេចបានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។ ជារៀងរាល់ឆ្នាំ គាត់ដាំដំណាំពី ៣-៤ រដូវ បង្កប្រាក់ចំណូលលំនឹងលើសច្រើនដងបើប្រៀបធៀបនឹងឆ្នាំមុនៗ។ ពិសេស ការដាំឆ្លាស់មានប្រយោជន៍ជួយកែប្រែដី ពុំសូវមានជំងឺនិងសត្វល្អិតបំផ្លាញ បន្ថយចំណាយថ្លៃជីនិងថ្នាំការពាររុក្ខជាតិ។ បងដាវប៊ិញ ចែករំលែក៖ ដើម្បីជោគជ័យជាមួយទម្រង់នេះ មាមីងកសិករត្រូវម្ចាស់ការរៀនសូត្រពីបច្ចេកទេស ជ្រើសពូជសមស្របនិងតាម ដានការប្រែប្រួលនៃទីផ្សារ។ ទន្ទឹមនឹងនោះ ការអនុវត្តវិធានការស្រោចស្រពសន្សំសំចៃទឹក ផលិតតាមទិសដៅសុវត្ថិភាព ក៏បានរួមចំណែកលើកកម្ពស់គុណភាពកសិផលនិងបង្កើនតម្លៃផលិតផល។
មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច ទម្រង់ដាំដំណាំឆ្លាស់គ្នានៅទាំងផ្លាស់ប្តូរគំនិតផលិតរបស់មាមីងជនជាតិភាគតិចតាមទិសដៅបត់បែន សមស្របនឹងលក្ខណៈជាក់ស្តែង។ ការរៀបចំរដូវកាល ដាំដុះបានសមស្រប ជួយបន្ថយសម្ពាធប្រើប្រាស់ បន្ថយស្ថានភាព “បានផលធ្លាក់តម្លៃ” ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដី។
តាមប្រសាសន៍លោក ហ្វិញថាញភឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយឡាយ ទម្រង់ដាំដំណាំឆ្លាស់ កំពុងបានភូមិភាគលើកទឹកចិត្តពង្រីកទូលំទូលាយ ព្រោះនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ សមស្របនឹងលក្ខណៈតំបន់ដីនិងទម្លាប់ផលិតរបស់ប្រជាជន។ នាពេលខាងមុខ ភូមិភាគនឹងបន្តសហការជាមួយផ្នែកជំនាញបើកវគ្គហ្វឹកហាត់បច្ចេកទេស ជំនួយពូជដំណាំប្រកបដោយគុណភាព ព្រមទាំងបង្កលក្ខណៈដើម្បីកសិករចងសម្ព័ន្ធប្រើប្រាស់ផលិតផល។ តាមរយៈនោះ ជាជំហានៗកសាងតំបន់ផលិតបន្លែបង្ការតាមទិសដៅ សុវត្ថិភាព ចីរភាព រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជនលើភូមិឋាន៕
ហុងទើ-មុនី