សមាគមកសិករឃុំថើយអាងហោយ ទើបចាត់តាំងពិធីបង្ហាញមុខក្រុមសមាគមកសិករអាជីព “ចិញ្ចឹមគោ” នៅភូមិសមដុង ១។
ក្រុមសមាគមកសិករអាជីព “ចិញ្ចឹមគោ” នៅភូមិសមដុង ១ មានសមាជិក ៦ នាក់។ ការដែលបង្កើតក្រុមនេះ សំដៅបង្កលក្ខណៈឱ្យសមាជិកចែករំលែកបទពិសោធន៍ចិញ្ចឹមគោមេ និងគោសាច់; ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្ន ភាពព័ត៌មានទីផ្សារ កៀកជិតវគ្គផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសចិញ្ចឹមសត្វ បានបុលទុនអនុគ្រោះដើម្បីវិនិយោគផលិត...។
ចាប់ពីដើមឆ្នាំមកដល់ពេលនេះ សមាគម កសិករគ្រប់ថ្នាក់នៅទីក្រុងកឹងធើ បានណែនាំ និងបង្កើតសាខាសមាគមកសិករអាជីពថ្មីដោយផ្ទាល់ចំនួន ៣៩ និងក្រុមសមាគមកសិករអាជីពចំនួន ៨៥ ។ ទម្រង់សាខា និងក្រុមសមាគមកសិករអាជីពបញ្ជាក់ពីតួនាទីជា “ស្នូល” ក្នុងការជំរុញសេដ្ឋកិច្ចសមូហភាពនៅតាមភូមិភាគ។ តាមរយៈកិច្ចប្រជុំជាប្រចាំនៅសាខាក្រុមសមាគម សមាជិកកសិករបានហ្វឹកហ្វឺនផ្ទេរជូនបច្ចេកវិទ្យា អនុវត្តបច្ចេកទេសបង្កបង្កើនផលសុវត្ថិភាព សំដៅអភិវឌ្ឍខឿនកសិកម្មបៃតងបង្វិលជុំ និងបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព៕
ថាញធឺ - វិមាន