មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/08/2026 - 22:23

អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ 

ជា​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​ភូមិ​ភាគ​ សកម្ម​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​នា​នា​ បង្រៀន​អក្សរ​ខ្មែរ​ និង​ណែ​នាំ​មា​មីង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ លោក​ពូ​ ថា​ច់សា​មិត្ត​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ឡុង​ថើយ​ ឃុំ​តឹង​ហ្វា​ ខេត្ត​វិញ​ឡុង​ បាន​ជន​រួម​ជាតិ​ខ្មែរ​ជឿ​ទុក​ចិត្ត​ និង​គោរព​ស្រ​ឡាញ់​។ លោក​ពូ​គឺ​ជា​គំ​រូ​មួយ​ក្នុង​ចំ​ណោម​គំ​រូ​ឆ្នើម​នា​នា​នៅ​ក្នុង​សហ​គម​ន៍។

លោក​ពូ​ ថា​ច់សា​មិត្ត​ ក្បែរ​លិខិត​សរសើរ​ ប័ណ្ណ​សរសើរ​ និង​រង្វាន់​ដែល​គ្រប់​លំ​ដាប់​ថ្នាក់​ប្រ​គល់​ជូន​។

លោក​ពូ​ ថា​ច់ សា​មិត្ត​ ធ្លាប់​ទទួល​បន្ទុក​ភារ​កិច្ច​ជា​ច្រើន​នៅ​ភូមិ​ភាគ​ តាំង​ពី​ប្រ​ធាន​គណៈ​រណ​សិរ្ស​ ដល់​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​។ ក្រោយ​ពេល​បញ្ចូល​ភូមិ​ លោក​ពូ​ជា​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ឡុង​ថើយ​។ ក្នុង​ការ​ងារ​ លោក​ពូ​តែង​តែ​ស្និទ្ធ​ស្នាល​ ជិត​ដិត​នឹង​មូល​ដ្ឋាន​ ក្តាប់​បាន​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​; ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សម្រប​សម្រួល​ ចលនា​មា​មីង​អនុ​វត្ត​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​គាំ​ទ្រប​ណ្តា​ចលនា​នៅ​ភូមិ​ភាគ​។ លោក​ពូ​នៅ​ទាំង​ប្តេជ្ញា​ចិត្ត​ថែ​រក្សា​ភា​សា​ និង​អក្សរ​សាស្ត្រ​ខ្មែរ​។ ចាប់​ពី​ឆ្នាំ​ ១៩៧៩ លោក​ពូ​បាន​បួស​និង​រៀន​អក្សរ​បា​លី​ - ខ្មែរ​ នៅ​តាម​វត្ត​អា​រាម​នា​នា​ក្នុង​ខេត្ត​ និង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​បង្រៀន​អក្សរ​ខ្មែរ​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ ទន្ទឹម​នឹង​ការ​ងារ​សង្គម​ លោក​ពូ​ផ្តោត​សំ​ខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ជា​មួយ​ដី​ស្រែ​ ១០ កុង​ និង​ដី​ដាំ​ដូង​ ២ កុង​ បង្ក​បាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​។ លោក​ពូ​ រួម​ជា​មួយ​បក្ខ​ជន​ចូល​រួម​ដាំ​ផ្កា​ ដាំ​បន្លែ​បង្ការ​ ក្នុង​មួយ​ខែ​ៗចំ​ណូល​ពី​ ៨០០.០០០ ដុង​ដល់​ ១,៥ លាន​ដុង​ សម្រាប់​បម្រើ​ប្រ​ជុំ​ជីវ​ភាព​របស់​សាខា​បក្ស​។ ពី​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ លោក​ពូ​តែង​តែ​ចែក​រំលែក​ និង​ណែ​នាំ​មា​មីង​ជ្រើស​រើស​ទម្រង់​សម​ស្រប​ ​ឆ្ពោះ​ដល់​ការ​លើក​កម្ពស់​ចំ​ណូល​ និង​កែ​លម្អ​ជីវ​ភាព​។

លោក​ពូ​ គឹម​ង៉ឹង អតីត​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​កូវ​ត្រែ​ បច្ចុប្បន្ន​ជា​ភូមិ​ឡុង​ថើយ​ បាន​ឱ្យ​ដឹង​៖ “លោក​ ថា​ច់សា​មិត្ត​ គឺ​ជា​គំ​រូ​ដ៏​ភ្លឺ​ស្វាង​នៅ​ក្នុង​សហ​គម​ន៍។ គាត់​តែង​តែ​ចលនា​មា​មីង​អំ​ពី​របៀប​រក​ស៊ី​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​; ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ជូន​ដល់​ជន​រួម​ជាតិ​ខ្មែរ​។ ដោយ​សា​រលោក​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ពោ​ធិ​ព្រឹក្ស​ផ្នោព្រីង​ផង​ ហើយ​ក៏​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ផង​ ដូច្នេះ​មា​មីង​ជឿ​ទុក​ចិត្ត​ ហើយ​រាល់​បញ្ហា​ដែល​លោក​បាន​ផ្សព្វ​ផ្សាយ​ក៏​ងាយ​ស្រួល​មា​មីង​ទទួល​យក​ដែរ​”។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ ឆ្នាំ​ ២០១៣ លោក​ពូ​ ថា​ច់សា​មិត្ត​ បាន​ទទួល​ស្គាល់​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ តាំង​ពី​នោះ​ លោក​ពូ​មា​នល​ក្ខណៈ​សម្បត្តិ​ចូល​រួម​បណ្តា​ដំ​ណើរ​ទស្សន​កិច្ច​ សិក្សា​រៀន​សូ​ត្រ​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​រដ្ឋ​ធា​នី​ហាណូយ​ និង​ខេត្ត​ ក្រុង​ជា​ច្រើន​ទៀត​ក្នុង​ទូ​ទាំង​ប្រ​ទេស​។ ដំ​ណើរ​ទស្សន​កិច្ច​ទាំង​នេះ​ បាន​ជួយ​ឱ្យ​លោក​ពូ​មាន​បន្ថែម​ចំ​ណេះ​ដឹង​ និង​បទ​ពិសោធន៍​ ដើម្បី​អនុ​វត្ត​ទៅ​ក្នុង​ការ​ងារ​ចលនា​មហា​ជន​នៅ​ភូមិ​ភាគ​។ ជា​ច្រើន​ឆ្នាំ​កន្លង​ លោក​ពូ​ បាន​គ្រប់​លំ​ដាប់​ថ្នាក់​ ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​រហូត​ដល់​ថ្នាក់​មជ្ឈិម​ទទួល​ស្គាល់​ និង​កោត​សរសើរ​តាម​រយៈ​ប័ណ្ណ​សរសើរ​ និង​លិខិត​សរសើរ​ជា​ច្រើន​។ ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ ភាព​ជា​គំ​រូ​ និង​ភាព​ស្និទ្ធ​ស្នាល​ លោក​ពូ​បាន​រួម​ចំ​ណែក​ពង្រឹង​កម្លាំង​សាមគ្គី​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​សកម្ម​ចូល​រួម​បណ្តា​ចលនា​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​កសាង​ជីវ​ភាព​វប្ប​ធម៌​។ លោក​ពូ​គឺ​ជា​គំ​រូ​ដ៏​ភ្លឺ​ស្វាង​ បាន​មា​មីង​ជឿ​ទុក​ចិត្ត​ ព្រម​ទាំង​គោរព​ស្រ​ឡាញ់​៕

ទីទុយ​-មេ​ងលី​

ចែករំលែកអត្ថបទ