មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/09/2026 - 05:56

បង្ហាញ​ទម្រង់​ "គ្រួ​សារ​ឌីជី​ថល​ - កសាង​គ្រួ​សារ​ ៥ គ្មាន​, ៣ ស្អាត​, ៣ សុវត្ថិ​ភាព​" 

សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ថូ​កណូក​ ទើប​ តែ​បាន​រៀប​ចំ​ពិ​ធី​បង្ហាញ​ទម្រង់​ “គ្រួ​សារ​ឌីជី​ថល​ - កសាង​គ្រួ​សារ​ ៥ គ្មាន​, ៣ ស្អាត​, ៣ សុវត្ថិ​ភាព​” នៅ​តាម​សាខា​សមា​គម​នា​រី​មណ្ឌល​ទាំង​ ១៤ ដោយ​មាន​សមា​ជិក​ចូល​រួម​ជាង​ ១៦០ នាក់​។

តាម​អ្នក​ស្រី​ ង្វៀង​ធី​ធូហៀង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ បាន​ឱ្យ​ដឹង​ ចំ​ណុច​ពិ​សេស​ នៃ​ទម្រង់​នេះ​ គឺ​ការ​ភ្ជាប់​ទំ​នាក់​ទំនង​រវាង​គ្រួ​សា​រស​មា​ជិក​តាម​រយៈ​ក្រុម​ Zalo សហ​គម​ន៍ ការ​ ស្កែន​កូដ​ QR ដើម្បី​ចុះ​ឈ្មោះ​ចូល​រួមក​សាង​គ្រួ​សារ​ “៥ គ្មាន​, ៣ ស្អាត​, ៣ សុវត្ថិ​ភាព​” និង​ចូល​រួម​សកម្ម​ភាព​អន​ឡាញ​ផ្សេង​ៗរបស់​សមា​គម​។ ក្រៅ​ពី​នេះ​ គណៈ​គ្រប់​គ្រង​ទម្រង់​ ក៏​បាន​ណែ​នាំ​សមា​ជិក​ឱ្យ​អនុ​វត្ត​ការ​ទូ​ទាត់​ប្រាក់​មិន​ប្រើ​ប្រាក់​មុខ​ និង​ស្វែង​យល់​ពី​ការ​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​អន​ឡាញ​ផង​ដែរ​។

ស្រប​ក្នុង​ឱ​កាស​បង្ហាញ​ទម្រង់​នេះ​ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ថូ​កណូក​ បាន​ជូន​អំ​ណោយ​ ចំ​នួន​ ១០០ ចំ​ណែក​ (អំ​ណោយ​មួយ​ចំ​ណែក​ៗមាន​តម្លៃ​ ៣០០.០០០ដុង​) ជូន​ដល់​សិស្សា​នុ សិស្ស​ដែល​ជា​កូន​ចៅ​របស់​សមាជិកា​នា​រី​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​៕

                                   ដុង​តឹម-វ៉ា​ន់តឹន

ចែករំលែកអត្ថបទ