មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/09/2026 - 15:02

ពូជ​ស្រូវ​ BL៩ កំ​ពុង​បាន​កសិ​ករ​ជា​ច្រើន​នៅ​ខេត្ត​កាម៉ាវ​ជ្រើស​ផលិត​ 

ថ្មី​ៗនេះ​ មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម​ខេត្ត​កាម៉ាវ​ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ឡុក​ បាន​ចាត់​តាំង​សិក្ខា​សា​លា​ក្រោម​ប្រ​ធាន​បទ​ជំ​នាញ​ "ឧទ្ទេស​នាម​ ផ្សព្វ​ផ្សាយ​និង​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ស្រូវ​ - អង្ករ​ BL៩"។ សិក្ខា​សា​លា​នេះ​បាន​ទាក់​ទាញ​ការ​ចូល​រួម​ពី​សំ​ណាក់​ស្ថា​ប័ន​ឯក​ទេស​ អា​ជីវ​កម្ម​ សហ​ករណ៍​ និង​កសិ​ករ​ដែល​កំ​ពុង​ផលិត​ពូជ​ស្រូវ​ BL៩ នៅ​ក្នុង​ខេត្ត​។ ប្រ​ការ​គួរ​កត់​សម្គាល់​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​ តំ​ណាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អា​ជីវ​កម្ម​ អង្គ​ភាព​ សហ​ករណ៍​និង​កសិ​ករ​បាន​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហ​ការ​ចង​សម្ព័ន្ធ​ផលិត​និង​ប្រើ​ប្រាស់​ផលិត​ផល​ស្រូវ​ - អង្ករ​ BL៩ បើក​ឱ​កាសក​សាង​ខ្សែ​សង្វាក់​តម្លៃ​ដោយ​ចីរ​ភាព​សម្រាប់​ពូជ​ស្រូវ​នេះ​។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ប៊ិញធ្វឹង​ នា​យក​រង​មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ខេត្ត​កាម៉ាវ​ ខេត្ត​មាន​ឧត្តម​ភាព​ពិ​សេស​ខាង​ទម្រង់​បង្កង​-ស្រូវ​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ផង​ និង​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈធម្ម​ជាតិ​ និង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ផង​។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​អភិវឌ្ឍ​កសិ​កម្ម​ជីវ​ស្ថាន​ លើក​កម្ពស់​តម្លៃ​កសិ​ផល​។ ពិ​សេស​ ពូជ​ស្រូវ​ BL៩ ទទួល​បាន​រង្វាន់​លេខ​១ ក្នុង​ការ​ប្រឡង​អង្ករ​ឆ្ងាញ់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ឆ្នាំ​ ២០២៤ នោះ​គឺ​ជា​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ បង្ក​បុព្វ​បទ​ដើម្បី​ភូមិ​ភាគ​បន្ត​វិនិយោគ​ និង​អភិវឌ្ឍ​ផលិត​ផល​។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ដើម្បី​ពូជ​ស្រូវ​ BL៩ អំ​ណះអំ​ណាង​បាន​ឋានៈ​នៅ​លើ​ទី​ផ្សារ​ គប្បី​កសាង​ខ្សែ​សង្វាក់​តម្លៃ​ព្រម​ៗគ្នា​ ចាប់​ពី​ប្រ​ភព​គ្រាប់​ពូជ​ តំ​បន់​វត្ថុ​ធា​តុ​ដើម​ ដំ​ណើរ​ការ​ផលិត​ ប្រ​មូល​ផល​ រក្សា​ទុក​ រហូត​ដល់​ការ​កែ​ច្នៃ​ វេច​ខ្ចប់​ ការ​រក​ប្រ​ភព​ កសាង​ម៉ាកយី​ហោ​ និង​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​។ លោក​ ង្វៀង​ប៊ិញធ្វឹង​ បញ្ជាក់​៖ ក្នុង​ខ្សែ​សង្វាក់​តម្លៃ​នោះ​ កសិ​ករ​ត្រូវ​តែ​ជា​អង្គ​សំ​ខាន់​ និង​ជា​អ្នក​បាន​ទទួល​ផល​ប្រ​យោជន៍​ស័ក្តិសម​បំ​ផុត​។ អា​ជីវ​កម្ម​ជា​អ្នក​រួម​ដំ​ណើរ​ផ្តើម​ពី​ដំ​បូង​ ចូល​រួមក​សាង​តំ​បន់​វត្ថុ​ធា​តុ​ដើម​ និង​កំ​ណត់​បទ​ដ្ឋាន​ផលិត​ផល​ ជំ​នួស​ដោយ​ការ​ចូល​រួម​ផ្នែក​ប្រ​មូល​ទិញ​។ ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​មាន​កាតព្វ​កិច្ច​បង្ក​ភាព​ងាយ​ស្រួល​ ឧបត្ថម្ភ​ផ្នែក​បច្ចេក​ទេស​ កសាង​តំ​បន់​ដាំ​ដុះ​ ធ្វើ​ឱ្យ​គុណ​ភាព​សម្រេច​បទ​ដ្ឋាន​ ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​ និង​ដោះ​ស្រាយ​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន​ដល់​គ្រួ​សារ​ប្រ​ជា​ជន​។

តំ​ណាង​អា​ជីវ​កម្ម​ សហ​ករណ៍​ និង​កសិ​ករ​បាន​ចុះ​ហត្ថ​លេខា​ប្រើ​ប្រាស់​ស្រូវ​ - អង្ករ​ BL៩។

ពេល​ខាង​មុខ​ ផ្នែក​កសិ​កម្ម​ខេត្ត​កាម៉ាវ​តម្រង់​ទិស​អភិវឌ្ឍ​ពូជ​ស្រូវ​ BL៩ តាម​គំ​និត​ទី​ផ្សារ​ ផ្លាស់​ប្តូរ​ពី​ "ផលិត​បាន​ប៉ុន្មាន​ទិញ​ប៉ុណ្ណឹង​" មក​ "ទី​ផ្សារ​ត្រូវ​ការ​អ្វី​ផលិត​នោះ​"; សន្សឹម​ៗក្លាយ​ជា​តំ​បន់​វត្ថុ​ធា​តុ​ដើម​ប្រ​មូល​ផ្តុំ​ ជំ​នួស​ឱ្យ​ការ​ផលិត​ខ្នាត​តូច​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ផលិត​ជីវ​ស្ថាន​ បន្ថយ​ការ​ចំ​ណាយ​ បន្ថយ​បំ​ភាយ​ឧស្ម័ន​ និង​ការ​ពា​រប​រិស្ថាន​។ ផ្តើម​ពី​ផលិត​ជាក់​ស្តែង​ លោក​ ណុង​វុាំងថា​ច់ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ និង​ជា​នា​យក​សហ​ករណ៍​កសិ​កម្ម​ទូ​ទៅ​បា​ឌីញ ឱ្យ​ដឹង​៖ "បើ​ចង់​ផលិត​អង្ករ​មាន​គុណ​ភាព​ខ្ពស់​ ដំ​បូង​បង្អស់​ត្រូវ​បង្កើត​តំ​បន់​វត្ថុ​ធា​តុ​ដើម​សម្រេច​បទ​ដ្ឋាន​ជា​មុន​សិន​។ ដើម្បី​ផលិត​ដោយ​ទ្រង់​ទ្រាយ​ធំ​ គឺ​ត្រូវ​តែ​ចង​សម្ព័ន្ធ​ផលិត​ ហេ​តុ​នោះ​កសិ​ករ​មិន​អាច​ធ្វើ​ដោយ​ឡែក​តែ​ឯង​បាន​ទេ​ តែ​ត្រូវ​មាន​កិច្ច​សហ​ការ​រវាង​កសិ​ករ​ សហ​ករណ៍​ អា​ជីវ​កម្ម​ កម្មា​ភិបាល​បច្ចេក​ទេស​ និង​អង្គ​ភាព​ប្រើ​ប្រាស់​"។

ក្នុង​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​ពិភាក្សា​ខ្លឹម​សារ​អំ​ពី​លក្ខ​ណៈពិ​សេស​ សមត្ថ​ភាព​ស៊ាំ​របស់​ពូជ​ស្រូវ​ BL៩ តម្រូវ​ការ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ គុណ​ភាព​អង្ករ​ និង​តម្រង់​ទិសក​សាង​តំ​បន់​វត្ថុ​ធា​តុ​ដើម​។ ការ​លំ​បាក​ និង​ជំំពាក់​ជំ​ពិន​ក្នុង​ការ​ផលិត​ និង​ប្រើ​ប្រាស់​ផលិត​ផល​ បា​នភា​គី​ទាំង​ឡាយ​ចែក​រំលែក​ដោយ​ស្មោះ​ត្រង់​ រួម​ចំ​ណែក​ជួយ​ភូមិ​ភាគ​មាន​មូល​ដ្ឋាន​តម្រង់​ទិស​អភិវឌ្ឍ​ក្នុង​ពេល​ខាង​មុខ​។ លោក​ ង្វៀង​ហ្វាង​វ៉ូ​វ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ឡុក​ ខេត្ត​កាម៉ាវ​ ឱ្យ​ដឹង​៖ តំ​បន់​បង្កង​-ស្រូវ​មា​នល​ក្ខណៈ​ពិ​សេស​ជា​មួយ​នឹង​ពូជ​ស្រូវ​ជា​ច្រើន​ដែល​មាន​ភាព​ស៊ាំ​ ដូច​ជា​ពូជ​ស្រូវ​ST២៤, ST២៥, DT៨, OM១៨, BL៩, ម៉ោកប៊ូយដ… ការ​ជ្រើស​រើស​ពូជ​មិន​ត្រឹម​តែ​ផ្អែក​លើ​ទិន្ន​ផល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្អែក​លើ​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ សមត្ថ​ភាព​ស៊ាំ​ជា​មួយ​នឹង​លក្ខ​ណៈជីវ​ស្ថាន​ និង​តម្រូវ​ការ​របស់​ទី​ផ្សារ​ទៀត​ផង​។ សិក្ខា​សា​លា​មិន​ត្រឹម​តែ​ជា​ឱ​កាស​ឧទ្ទេស​នាម​ពូជ​ស្រូវ​ថ្មី​នោះ​ទេ​ ថែម​ទាំង​បង្ក​វេទិកា​ដើម្បី​ប្រ​ជា​ជន​ អ្នក​វិទ្យា​សាស្ត្រ​ ស្ថា​ប័ន​គ្រប់​គ្រង​ អា​ជីវ​កម្ម​ និង​សហ​ករណ៍​រួម​គ្នា​ដោះ​ដូរ​ ផ្សារ​ភ្ជាប់​ចាប់​ពី​ផលិត​ជាក់​ស្តែ​ងរ​ហូត​ដល់​តម្រូវ​ការ​បច្ចេក​ទេស​ និង​ទី​ផ្សារ​ប្រើ​ប្រាស់​ទៀត​ផង​។

ពូជ​ស្រូវ​ BL៩ កំ​ពុង​បាន​កសិ​ករ​ជា​ច្រើន​នៅ​ខេត្ត​កាម៉ាវ​ជ្រើស​ផលិត​។

បច្ចុប្បន្ន​ ខេត្ត​កាម៉ាវ​កំ​ពុង​ផ្តុំ​កម្លាំង​អភិវឌ្ឍ​ប្រ​ភេទ​ទំនិញ​ស្រូវ​អង្ករ​តាម​ទិស​ដៅ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ និង​ស៊ាំ​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។ ក្នុង​នោះ​ ទម្រង់​ចង​សម្ព័ន្ធ​ “អ្នក​ទាំង​៤” - រដ្ឋ​ អ្នក​វិទ្យា​សាស្ត្រ​ អា​ជីវ​កម្ម​ និង​កសិ​ករ​ - បាន​ចាត់​ទុក​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ដើម្បី​លើក​កម្ពស់​តម្លៃ​អង្ករ​។ ដោយ​មាន​ឧត្តម​ភាព​ពី​ប្រ​ព័ន្ធ​ជីវ​ស្ថាន​បង្កង​-ស្រូវ​ ព្រម​ជា​មួយ​នឹង​ការ​ចូល​រួម​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​ អា​ជីវ​កម្ម​ សហ​ករណ៍​ និង​កសិ​ករ​ ការ​បង្កើន​ផ្សព្វ​ផ្សាយ​ កសាង​តំ​បន់​វត្ថុ​ធា​តុ​ដើម​ និង​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ បាន​រំ​ពឹង​ទុក​នឹង​ធ្វើ​ឱ្យ​ស្រូវ​ - អង្ករ​ BL៩ ក្លាយ​ជា​ផលិត​ផល​មាន​ម៉ាកយី​ហោ​ នាំ​មក​នូវ​តម្លៃ​ខ្ពស់​ និង​រក​បាន​ប្រាក់​ចំ​ណូល​កាន់​តែ​លំ​នឹង​ជាង​ទៀត​ដល់​អ្នក​ផលិត​៕

យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ