22/05/2018 - 16:34

ពិ​ធី​ជួប​ជុំ​អនុស្សាវ​រីយ៍​ទិ​វា​ប្រ​វេ​ណី​ កង​កម្លាំ​ង​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង​

នគរ​បាល​ក្រុ​ងកឹង​ធើ​ ទើប​រៀប​ចំ​ពិ​ធី​ជំ​នួប​អនុ​ស្សា​វរី​យ៍​៦០​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​កម្លាំង​សន្តិ​សុខ​ន​យោ​បាយ​​ផ្ទៃ​ក្នុង​ (១០​/៥​/១៩៥៨​-១០​/៥/​២០១៨​)​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថតរូប​អនុ​ស្សាវរីយ៍​ជា​មួយ​នឹង​កង​កម្លាំង​សន្តិ​សុខ​
នយោបាយផ្ទៃក្នុងនគរបាលក្រុងកឹងធើ។

នៅ​ក្នុង​ពិ​ធី​ជួប​ជុំ ឧត្តម​សេនីយ៍​ត្រី ហា​ង៉ៀ​ឡោ អ​តី​ត​នា​យក​នគរ​បាល​ក្រុង​កឹង​ធើ រំ​លឹក​នូវ​ប្រ​វេ​ណី ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​កង​កម្លាំង​​សន្តិ​សុខ​ន​យោ​បាយ​​ផ្ទៃ​ក្នុង​។ ឆ្លង​កាត់​៦០ឆ្នាំ ក​សាង​ត​ស៊ូ​ប្រ​យុទ្ធ​និង​រីក​ចម្រើន​ រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន កង​កម្លាំង​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង នគរ​បាល​ក្រុង​កឹ​ង​ធើ មាន​ការ​រីក​ចម្រើន​ជា​លំ​ដាប់​ទាំង​បរិ​មាណ​ភាព​និង​កម្រិត​វិជ្ជា​ជីវៈ​។ ស្នង​បន្ត​និង​ពង្រីក​ប្រ​វេ​ណី​ដ៏​ល្អ​ប្រ​សើរ​ កង​កម្លាំង​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ អនុ​វត្តសម្រេច​ឆ្នើម​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ឲ្យ​ស័ក្តិ​សម​ នឹង​កិត្តិ​នាម​ “នគរ​បាល​ប្រ​ជា​ជន​ ដើម្បី​ប្រ​ទេស​ជាតិ​ ហ៊ាន​លះ​ប​​ង់​ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ”​..​.។

ថ្លែង​យោ​បល់​នៅ​ក្នុង​ពិ​ធី​នេះ វរ​សេនីយ៍​ឯក ត្រឹង​ង៉ុក​ហាញ់​ នាយក​នគ​រ​បាល​ក្រុង​កឹង​ធើ សម្តែង​នូវ​ការ​រំ​ភើប​ចិត្ត​ចំ​ពោះ​លទ្ធ​ផល​​និង​ការ​ខិត​ខំ​របស់​កម្មា​ភិ​បាល​យុទ្ធ​ជន​នៃ​កា​រិ​យា​ល័យ​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង រយៈ​ពេល​កន្លង សម​មិត្ត​សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​កា​រិ​យា​ល័យ​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង បន្ត​ការ​ពង្រីក​នូវ​ប្រ​វេ​ណី​ដ៏​ល្អ​ប្រ​សើរ ត្រ​ចះ​ត្រ​ចង់​របស់​អង្គ​ភាព​ក្នុង​ការ​ងារ​រក្សា​សន្តិ​សុខ​ន​យោ​បាយ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ សង្ឃឹម​ថា នឹង​បន្ត​ការ​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្តល់​យោ​បល់​ដ៏​មាន​តម្លៃ​ពី​សំ​ណាក់​សម​មិត្ត​ថ្នាក់​ដឹក​នាំ បញ្ជា​ការ​កា​រិ​យា​ល័យ​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង​នៅ​រាល់​ដំ​ណាក់​កាល ដើម្បី​កង​កម្លាំង​នគរ​បាល​ក្រុង​និ​យាយ​រួម​និង​កា​រិ​យា​ល័យ​ កង​កម្លាំង​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង​និ​យាយ​ដោយ​ឡែក អនុ​វត្ត​សម្រេច​បាន​ល្អ​នូ​​​​វ​រាល់​ភារ​កិច្ច​ដែល​ប្រ​គល់​ឲ្យ៕​

                                                   ចឹន​ហឹង​-មុនី

Chia sẻ bài viết