ទ្រីតូងជាស្រុកតំបន់ភ្នំ ព្រំដែន និងជនជាតិរបស់ខេត្តអាងយ៉ាង ហើយជាស្រុកមួយក្នុងចំណោមស្រុកក្រីក្រទាំង ៧៤ ក្នុងទូទាំងប្រទេស មានប្រជាជនប្រមាណ ៣៤% ជាជនរួមជាតិភាគតិច។ ដើមឆ្នាំ ២០២៥ ទូទាំងស្រុកនៅមានប្រជាជនក្រីក្រ ៤.៩៧៣ គ្រួសារ ប្រកៀកបន្ទាត់ក្រ ស្រូបអត្រា ១៤,៨៧% ។ ដោយឡែកគ្រួសារដែលមានតម្រូវការឧបត្ថម្ភលំនៅឋានគឺ ១.៣៣៦ គ្រួសារ ក្នុងនោះមាន ១.២៩៣ គ្រួសារដែលសង់ថ្មីនិង ៤៣ គ្រួសារជួសជុល។ អ្នកមានសគុណចំពោះបដិវត្តន៍គឺ៣៩គ្រួសារ; គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រចំណុះកម្មវិធីទិសដៅជាតិគឺ ៥៩១ គ្រួសារ; គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រក្រៅកម្មវិធីទិសដៅជាតិគឺ ៧០៦ គ្រួសារ។

ភូមិភាគសរសើរនិងជូនរង្វាន់បុគ្គល សមូហភាពដែលមានស្នាដៃឆ្នើមក្នុងការអនុវត្ត
កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
មកទល់ពេលនេះ ផ្ទះត្រូវបានសាងសង់សម្រេចរួចរាល់ ១០០% និងដាក់ឱ្យប្រើប្រាស់។ ផ្ទះសង់ថ្មី ក្នុងមួយខ្នងៗ មានទំហំផ្ទៃដីចាប់ពី ៣២ - ៩០ ម៉ែត្រការ៉េ ធានា “៣រឹង” ដោយមានជញ្ជាំងឥដ្ឋ ដំបូលប្រក់សង្ក័សី ធារក្រាលថ្ម មានបន្ទប់អនាម័យ; ថវិកាសាងសង់ពី ៦០-១៦០ លានដុង/ខ្នង។ ក្នុងនោះ ប្រភពទុនមជ្ឈិមនិងគណៈចង្អុលការកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រប់លំដាប់ថ្នាក់បានចលនាសប្បុរសជនឧបត្ថម្ភសង់ថ្មីគឺ ៦០ លានដុង/ខ្នង ជួសជុលគឺ ៣០ លានដុង។ ថវិកាដែលសាងសង់សម្រាប់កម្មវិធីខាងលើសរុបជាង ៧៩,៧ ពាន់លានដុង៕
យោង៖ កាសែតអាងយ៉ាង - លីសៀ