ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/06/2025 - 22:58

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ អនុ​វត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម 

ជា​ច្រើន​ឆ្នាំ​មក​នេះ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ រួម​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​នានា​ក្នុង​ស្រុក តែង​យក​ព្រះ​ទ័យ​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម និង​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ស្រុក​កូវ​កែ កសាង​ជោគ​ជ័យ​ស្រុក​ជន​បទ​ថ្មី។

ព្រះ​តេជ​ព្រះ​គុណ ថាច់​ឡែ សមា​ជិក​អចិន្ត្រៃយ៍​នៃ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ រួម​ជា​មួយ​ព្រះ​សង្ឃ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន
 ជូនអំណោយដល់គ្រួសារក្រីក្រ។

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ ជា​មួយ​ស្មារតី​បង្រួប​បង្រួម សាម​គ្គី ជាក់​ស្ដែង​និង​ស្ថិត​ក្នុង​ទឹក​ចិត្ត​ជន​ជាតិ​ តែង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ សមា​គម​ព្រះ​សង្ឃ​បាន​ពង្រីក​តួនាទី​ក្នុង​ការ​ចលនា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ អនុវត្តន៍​សម្រេច​បាន​លទ្ធ​ផល​ល្អ​តាម​គោល​លំ​នាំ “សាសនា - ជន​ជាតិ - សង្គម​និយម”។ ជា​មួយ​នឹង​ការ​ខ្នះ​ខ្នែង​ចូល​រួម​យ៉ាង​សកម្ម​ការ​ងារ​សង្គម​សប្បុ​រស​ធម៌ សមា​គម​ព្រះ​សង្ឃ​បាន​រួម​ចំ​ណែក​កិច្ច​ការ “មាន​ប្រ​យោជន៍​ដល់​សាសនា​និង​សង្គម”  បង្កើន​មហា​សាម​គ្គី​ជន​ជាតិ បាន​និង​កំ​ពុង​ដើរ​តួនាទី​យ៉ាង​សំ​ខាន់​ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ ក្នុង​ការ​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម​និង​ធា​នា​សម​ធម៌​សង្គម។ ការ​ងារ​សប្បុ​រស​ធម៌ សុខុ​មាល​ភាព​សង្គម​របស់​សមា​គម​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នេះ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។ ព្រះ​ឧបជ្ឈាយ៍ ថាច់​ថាវ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ មាន​ថេរ​ដី​កា៖ “តាំង​ពី​ឆ្នាំ ២០២៣ មក​ទល់​ពេល​នេះ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ ចលនា​ថវិកា​បាន​ជិត ២៥ ពាន់​លាន​ដុង សម្រាប់​ជូន​ជា​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​លំ​បាក មនុស្ស​ចាស់; សាង​សង់​ផ្ទះ​មហា​សាមគ្គី; កសាង​ផ្លូវ​បេ​តុង​៨​ខ្សែ សរុប​ជាង ៥ គីឡូ​ម៉ែត្រ និង​ស្ពាន​ជន​បទ​៤​ខ្សែ” ។

អ្នក​មីង ថាច់​ធី​លិញ នៅ​ភូមិ​តា​អោក ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ទី​ទ័ល​ក្រ ម្ល៉ោះ​ហើយ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន តែង​បាន​រដ្ឋ​អំ​ណាច​និង​សមា​គម​ព្រះ​សង្ឃ​ចែក​ជូន​អំ​ណោយ​ ខ្ញុំ​ត្រេក​អរ​ណាស់។ គ្រួ​សារ​ខ្ញុំ​អរ​គុណ​ដល់​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ ក្នុង​នោះ មាន​ព្រះ​អង្គ​គ្រូ​ថាច់​ឡែ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​គ្រួ​សារ​ក្រី​ក្រ តួ​យ៉ាង​ដូច​ជា​គ្រួ​សារ​ខ្ញុំ​អី​ចឹង។ ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី ដើម្បី​ជម្នះ​ការ​លំ​បាក”។

ដើម្បី​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម នៅ​ពេល​ខាង​មុខ សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ បង្កើន​ការ​ចលនា​ដល់​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត បន្ត​ជំ​នួយ​ថវិកា​ដើម្បី​កសាង​ស្ពាន ផ្លូវ ជួយ​ដល់​កន្លែង​ដែល​នៅ​ជួប​ការ​លំ​បាក​ខ្លាំង ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន។ ទន្ទឹម​នឹង​នោះ រួម​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​នយោ​បាយ​សង្គម​ស្រុក អនុ​វត្ត​ល្អ​ការ​ចលនា “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ទី​ប្រ​ជុំ​ជន​ស៊ី​វិល័យ”  “ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ មិន​ទុក​នរ​ណា​ម្នាក់​ចោល”៕

ម៉ាល័យ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ