ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/06/2025 - 20:43

រដ្ឋ​សភា​អនុ​ម័ត​ជា​ផ្លូវ​ការ​លើ​សេចក្តី​សម្រេច​ធ្វើវិ​សោធន​កម្ម ​និង​បំពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​២០១៣ 

ឆ្លង​តាម​រយៈ​នោះ ​មាត្រា​ ១១០​ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ ដូច​តទៅ៖​ អង្គ​ភាព​រដ្ឋ​បាល​នៃ​សាធា​រណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ត្រូវ​បាន​រៀប​ចំ​ជា​ពីរ​ថ្នាក់ ​រួម​មាន​ខេត្ត​ ក្រុង​ចំណុះ​មជ្ឈិម ​និង​អង្គ​ភាព​ រដ្ឋ​បាល​ក្រោម​ខេត្ត ​ក្រុង​ចំណុះ​មជ្ឈិម​តាម​ច្បាប់​កំ​ណត់។​

 រដ្ឋ​សភា​ផ្តល់​សច្ចា​នុម័ត​លើ​សេចក្តី​សម្រេច​របស់​រដ្ឋ​សភា​ធ្វើ​វិសោធន​កម្ម​និង​បំពេញ​បន្ថែម​
នូវមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។

អង្គ​ភាព​រដ្ឋ​បាល - ​សេដ្ឋ​កិច្ច​ពិសេស​អាស្រ័យ​រដ្ឋ​សភា​បង្កើត។

ការ​បង្កើត​រំសាយ​រួម​បញ្ចូល​ចែក​និង​កែ​តម្រូវ​ព្រំ ​ប្រ​ទល់​អង្គ​ភាព​រដ្ឋ​បាល ​ត្រូវ​យក​យោ​បល់​ប្រជា​ជន​នៅ ​ភូមិ​ភាគ​ និង​តាម​លំ​ដាប់​លំ​ដោយ​បែប​បទ​អាស្រ័យ​រដ្ឋ​សភា​កំណត់។

មាត្រា ​១១១​ នៃ​រដ្ឋ​ធម្មនុញ្ញ ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ដូច​តទៅ៖ ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ត្រូវ​បាន​រៀប​ចំ​នៅ​អង្គ​ភាព​រដ្ឋ​បាល​នៃ​ប្រ​ទេស​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម។

ថ្នាក់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ​រួម​មាន៖​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ត្រូវ​បាន​រៀប​ចំ​នៅ​អង្គ​ ភាព​រដ្ឋ​បាល​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​នៃ​ជន​បទ​ ទី​ក្រុង​ និង​កោះ​សមុទ្រ​ អាស្រ័យ​រដ្ឋ​សភា​កំណត់។

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​អង្គ​ភាព​រដ្ឋ​បាល -​ សេដ្ឋ​កិច្ច​ពិសេស ​អាស្រ័យ​រដ្ឋ​សភា​កំ​ណត់​ពេល​បង្កើត​អង្គ ​ភាព​រដ្ឋ​បាល - ​សេដ្ឋ​កិច្ច​ពិសេស​នោះ។

មាត្រា ​៩ ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ដូច​តទៅ៖​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ជា​អង្គ​ការ​សម្ព័ន្ធ​ភាព​នយោ​បាយ​ ចង​សម្ព័ន្ធ​ដោយ​ស្ម័គ្រ​ចិត្ត​របស់​អង្គ​ការ​នយោ​បាយ​ អង្គ​ការ​នយោ​បាយ-​សង្គម​ អង្គ​ការ​សង្គម​និង​បុគ្គល​ឆ្នើម​ក្នុង​ស្រ​ទាប់​វណ្ណៈ​សង្គម​ជនជាតិ​ សាសនា ​និង​ប្រ​ជា​ជន​វៀត​ណាម​ដែល​តាំង​ទី​លំ​នៅ​នៅ​ក្រៅ​ប្រ​ទេស។

រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ អង្គ​ការ​សមា​ជិក​របស់​រណ​សិរ្ស ​និង​អង្គ​ការ​សង្គម​ផ្សេងៗ​ទៀត ​សកម្ម​ភាព​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់។ ​រដ្ឋ​បង្ក​លក្ខណៈ​ដើម្បី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​  អង្គ​ការ​សមា​ជិក​របស់​ រណ​សិរ្ស ​និង​អង្គ​ការ​សង្គម​ផ្សេងៗ​ទៀត​សកម្ម​ភាព។

ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​មាត្រា ​១០ ​ដូច​ត​ទៅ៖ ​សហ​ជីព​វៀត​ណាម​ជា​អង្គ​ការ​នយោ​បាយ  ​សង្គម​នៃ​ស្រ​ទាប់​វណ្ណៈ​កម្មករ​និង​និយោ​ជិត;​ តំ​ណាង​គិត​គូរ ​និង​ការ​ពារ​សិទ្ធិ​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​សម​ហេតុ​ផល​ជូន​សមា​ជិក​សហ​ជីព​និង​និយោ​ជិត; ​ជា​តំ​ណាង​តែ​មួយ​គត់​របស់​និយោ​ជិត​នៅ​ថ្នាក់​ជាតិ​ក្នុង​ទំ​នាក់​ទំ​នង​ការ​ងារ ​និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​អំពី​សហ​ជីព; ​ចូល​រួម​អភិ​បាល​កិច្ច ​គ្រប់​គ្រង​សេដ្ឋ​កិច្ច -​ សង្គម;​ ចូល​រួម​ត្រួត​ពិនិត្យ​ អធិ​ការ​កិច្ច​ ឃ្លាំ​មើល​នូវ​សកម្ម​ភាព​របស់​ស្ថាប័ន​រដ្ឋ ​អង្គ​ការ​ អង្គ​ភាព​ និង​អាជីវ​កម្ម​លើ​បញ្ហា​ជាប់​ទាក់​ទង​ដល់​សិទ្ធិ​កាតព្វ​កិច្ច​របស់​និយោ​ជិត;​ ឃោស​នា ​ចល​នា​និយោ​ជិត​រៀន​សូត្រ ​លើក​កម្ពស់​សមត្ថ​ភាព ​បំ​ណិន​វិជ្ជា​ជីវៈ​ គោរព​ច្បាប់​ កសាង​និង​ការ​ពារ​មាតុ​ភូមិ។​

ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​កថា​ខណ្ឌ ​១ ​មាត្រា​ ៨៤​ ដូច​តទៅ៖​ ប្រ​ធាន​រដ្ឋ​ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ក្រុម​ប្រឹក្សា​ជន​ជាតិ ​គណៈ​កម្មា​ធិការ​រដ្ឋ​សភា ​រដ្ឋា​ភិ​បាល ​តុលា​ការ​ប្រ​ជា​ជន​កំ​ពូល ​សភា​អយ្យ​ការ​ប្រ​ជា​ជន​កំ​ពូល​ សវន​កម្ម​រដ្ឋ​ គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​និង​ស្ថាប័ន​មជ្ឈិម​នៃ​អង្គ​ការ​នយោ​បាយ-​សង្គម​ មាន​សិទ្ធិ​លើក​ជូន​គម្រោង​ច្បាប់ ​ចំ​ពោះ​រដ្ឋ​សភា ​និង​លើក​ជូន​គម្រោង​ច្បាប់​ចំ​ពោះ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​។

សេចក្តី​សម្រេច​ក៏បាន​បញ្ជាក់​ច្បាស់​អំពី​ការ​បញ្ចប់​សកម្ម​ភាព​របស់​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ទូទាំង​ប្រ​ទេស​ចាប់​ពីថ្ងៃ​ទី ​០១ ​ខែ​កក្កដា…​៕

យោង៖ Chinh​phu.vn - ​ប្រែ​សម្រួល៖​ វិមាន

ចែករំលែកអត្ថបទ