កម្មវិធី ភាពរុងរឿងវៀតណាម ឆ្នាំ២០២៥ ក្រោមប្រធានបទ “មោទនភាពនិងបំណងប្រាថ្នា” លើកតម្កើងគំរូវីរភាព គំរូឆ្នើម ១៩ នាក់ ត្រូវបានរៀបចំនៅវិមានវប្បធម៌ការងារមិត្តភាពវៀតសូ ហាណូយ។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌នយោបាយពិសេស លើកតម្កើងស្មារតីជាតិ ស្នេហា មាតុភូមិ បណ្តាវីរជន; គំរូជឿនលឿន អាជីវកម្ម ធុរជនដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡង ប្រណាំងស្នេហាជាតិ កសាងនិងការពារមាតុភូមិ។

កិច្ចប្រជុំអំពីកម្មវិធីលើកតម្កើង។
យោងតាមគណៈកម្មការរៀបចំ ការជ្រើសរើសបុគ្គលនិងសមូហភាពគឺផ្អែកលើមូលដ្ឋាន លក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៣៖ បណ្តាបុគ្គលនិងសមូហភាពដែលមានការរួមចំណែក គួរឱ្យកត់សម្គាល់ សំខាន់ពិសេស មានកម្រាស់ រយៈពេល ៨០ ឆ្នាំកសាងនិងការពារមាតុភូមិ; បានអនុវត្តសម្រេចឆ្នើមភារកិច្ចក្នុងរយៈពេលជាច្រើនឆ្នាំមក និងមានសក្តានុភាពរួមចំណែកក្នុងអនាគត ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ផ្លាស់ថ្មីការច្នៃប្រតិដ្ឋនិង អភិវឌ្ឍន៍ប្រកបដោយចីរភាព; បណ្តាគំរូឆ្នើម មានសកម្មភាពប្រកបដោយលក្ខណៈគំរូ ដោយបានសង្គមវាយតម្លៃខ្ពស់ បំផុសគំនិតយ៉ាងសកម្មដល់សហគមន៍។ លើកនេះ នៅតំបន់វាលរាបទន្លេគឺវឡុង មានបុគ្គល ២ នាក់ត្រូវបានលើក តម្កើងនោះគឺ បណ្ឌិត ង៉ោសុភា នាយិកាមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ និងបណ្ឌិត ត្រឹងតឹងភឿង អតីតនាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្តសុកត្រាំង។
គិតដល់ឆ្នាំ ២០២៥ មានសមូហភាពនិង បុគ្គលសរុប ៣១៣ ត្រូវបានលើកតម្កើងក្នុង កម្មវិធី ភាពរុងរឿងវៀតណាមជារៀងរាល់ឆ្នាំ។ កម្មវិធី ភាពរុងរឿងវៀតណាម ត្រូវបានធ្វើឡើង លើកដំបូងនៅថ្ងៃទី ០១/៥/២០០៤ ក្រោយមក រៀបចំប្រចាំឆ្នាំ; តែងទទួលបានការវាយតម្លៃ ខ្ពស់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាជន៕
យោង៖ កាសែតប្រជាជន