ប្រចាំការអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ខេត្តហូវយ៉ាងនិងខេត្តសុក ត្រាំង បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ផ្សព្វផ្សាយរាល់ខ្លឹមសារដែលពាក់ព័ន្ធដល់ការរៀបចំក្បាលម៉ាស៊ីននិងអង្គភាពរដ្ឋបាលដាក់ឱ្យប្រើប្រាស់ព្រមៗគ្នាថ្នាក់ខេត្ត ថ្នាក់ឃុំ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៥។

សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងការណ៍បូកសរុបនិងចង្អុលការក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំ បានស្តាប់ការផ្សព្វផ្សាយអនុវត្តសេចក្ដីកំណត់ អំពីការមិនបាច់បង់ថ្លៃប្រាក់កម្រៃខណៈពេលអនុវត្តការផ្លាស់ប្ដូរក្រដាសស្នាមផ្សេងៗដែលពាក់ព័ន្ធដល់បុគ្គលអង្គការ អាជីវកម្ម អាស្រ័យដោយផ្លាស់ប្ដូរភូមិសាស្ត្ររដ្ឋបាលនិងឈ្មោះហៅអង្គភាពរដ្ឋបាលគ្រប់ថ្នាក់; ការធ្វើសេនាធិការគម្រោង រៀបចំផ្ទះបេសកកម្ម; របាយការណ៍ខ្លឹមសារដែលពាក់ព័ន្ធដល់សំណុំបែបបទរដ្ឋបាល ពេលរួមបញ្ចូលគ្នាអង្គភាពរដ្ឋបាលថ្នាក់ខេត្ត ថ្នាក់ឃុំ; ខ្លឹមសារពាក់ព័ន្ធអំពីឌីជីថលភាវូបនីយកម្មឯកសារ; ដំណើរការនូវប្រព័ន្ធផ្នែកទន់ដែលប្រើរួមក្នុងសកម្មភាពរបស់ស្ថាប័ន រដ្ឋបាលក្រុង; អង្គភាពរដ្ឋបាលថ្នាក់ឃុំក្រោយពីរួមបញ្ជូលគ្នា។ សន្និបាតស្តាប់ការផ្សព្វផ្សាយខ្លឹមសារដែលពាក់ព័ន្ធអំពីឌីជីថលភាវូបនីយកម្មឯកសារ; ដំណើរការនូវប្រព័ន្ធ ផ្នែកទន់ដែលប្រើរួមក្នុងសកម្មភាពរបស់ស្ថាប័នរដ្ឋបាលក្រុង; អង្គភាពរដ្ឋបាលថ្នាក់ ឃុំក្រោយពីរួមបញ្ជូលគ្នា; ណែនាំប្រើប្រាស់ត្រាចាស់ ឆ្លាក់ត្រាថ្មី និងខ្លឹមសារផ្សេងៗដែលពាក់ព័ន្ធ។
ថ្លែងបូកសរុបកិច្ចប្រជុំ សមមិត្ត ត្រឿង កាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ចង្អុលការ៖ ចាប់ពីពេលនេះរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ គ្រប់មន្ទីរ ផ្នែក ភូមិភាគទាំង ៣ ក្រុងកឹងធើ ខេត្តសុកត្រាំង និងខេត្តហូវយ៉ាង ត្រូវតែប្រញាប់អនុវត្តផ្សព្វផ្សាយនូវកិច្ចការដែលពាក់ព័ន្ធដល់ការរៀបចំក្បាលម៉ាស៊ីននិងអង្គភាពរដ្ឋបាល ពិសេស គឺបណ្តាស្ថាប័នមុខជំនាញរបស់គណៈកម្មាធិការប្រជាជនក្រុង បណ្តាស្ថាប័នអភិបាលកិច្ចថ្នាក់ឃុំ ដើម្បីដោះស្រាយសំណុំបែបបទ រដ្ឋបាលរបស់ប្រជាជននិងអាជីវកម្ម ធានាឱ្យ បានរលូន បន្តបន្ទាប់។ ប្រគល់ឱ្យមន្ទីរមហាផ្ទៃភូមិភាគទាំង៣ សហការធ្វើសេនាធិការកសាងរៀបចំក្បាលម៉ាស៊ីនគ្រប់មន្ទីរ ផ្នែក នីមួយៗរបស់ក្រុង; ធ្វើសេនាធិការឈប់ប្រគល់ក្របខណ្ឌមកឱ្យគ្រប់មន្ទីរ ផ្នែក និងអង្គភាពការងារ; ណែនាំរាល់អង្គភាពការងាររដ្ឋ ក្រោមឱវាទមន្ទីរ រក្សាដូចដើមនូវទម្រង់សកម្មភាព អាចនឹងដំណើរការរៀបចំដំណាក់កាល ២។ ប្រគល់ឱ្យមន្ទីរហិរញ្ញវត្ថុភូមិភាគទាំង៣ សហការធ្វើសេនាធិការឈប់ប្រគល់គ្រោងថវិកាដល់គ្រប់មន្ទីរ ផ្នែកនិងឃុំ សង្កាត់ថ្មី ទាំង១០៣; ធ្វើសេនាធិការឧបត្ថម្ភចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនិងនិយោជិត ក្រោយពីរៀបចំអង្គភាពរដ្ឋបាល មិនស្ថិតក្នុងករណីដែលត្រូវបានរៀបចំផ្ទះបេសកកម្ម រថយន្តជូននាំទៅធ្វើការ ធ្វើសេនាធិការអំពីកម្រិត យកកម្រៃ បង់កម្រៃ៕
យោង៖ កាសែតកឹងធើ - លីសៀ