08/11/2021 - 11:04

ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ការ​ព្រួត​ដៃ​របស់​ប្រ​ជា​ជន​ក្នុង​កសាង​ជន​បទ​ថ្មី​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ មាន​ ៥/៩ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

ផ្លូវ​ជន​បទ​ចូល​ភូមិ​ត្រឿង​ថ ឃុំ​ត្រឿង​ខាញ់​ ស្រុក​ឡុង​ភូ។​

តាមប្រ​សាសន៍​លោក​ហ្វិញ​ឌឹក ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ២៨,៥% ចំ​ណុច​ចាប់​ផ្ដើម​កសាង​ជន​បទ​ថ្មី​នៅ​ទាប​។​ ពេល​កសាង​ជន​បទ​ថ្មី​ ស្រុក​បាន​ចង្អុល​ការ​ដល់​ឃុំ​នានា​ អនុ​វត្ត​លក្ខឋាន​ជន​បទ​ថ្មី​ជាមួយ​នឹង​ទស្សនៈ​កសាង​បណ្ដើរ​ សិក្សា​ស្រាវ​ជ្រាវ​ដកពិសោធន៍​បណ្ដើរ​ សំ​ខាន់​ត្រូវ​យក​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ជាចំ​ណុច​សំ​ខាន់​។​ ផ្ដើម​ពីនោះ​ ភូមិ​ភាគ​ទាំង​ឡាយ​លៃ​លកផែន​ការ​សម​ស្រប​ ម្ល៉ោះ​ហើយ​តែង​ទទួល​បាន​ការ​គាំ​ទ្រអំ​ពី​សំ​ណាក់​ប្រ​ជា​ជន​។​ ក្នុង​ចំ​ណោម​ ៥/៩ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ គឺ​មាន​ឃុំ​ចំ​នួន​ ៣ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​

សាលា​បឋម​សិក្សា​ឡុង​ភូបាន​កសាង​សម​រម្យ​ សម្រេច​បទ​ដ្ឋាន​ជាតិ​។​

លោក​ថា​ច់​វ៉ូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ខាញ់​ ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ "ត្រឿង​ខាញ់​ ជាឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ និង​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​មុន​គេ​ក្នុង​ស្រុក​។​ នោះ​ក៏​ដោយ​សារ​មាមីង​ស្ម័គ្រ​ចិត្ត​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​ កម្លាំង​ពលកម្ម​ បរិច្ចាគ​ ដី​ដំណាំ​ឈើ​ហូប​ផ្លែ​ ដើម្បី​កសាង​សំ​ណង់​ជន​បទ​។​ ក្រៅ​ពីនោះ​ ឃុំ​បាន​ទទួល​ផលកម្ម​វិធី​ ១៣៥ ម្ល៉ោះ​ហើយ​ ខណៈ​ពេល​គួបផ្សំ​ប្រ​ភព​ទុន​របស់​គម្រោង​កម្ម​វិធី​ ឃើញ​ថា​ពង្រីក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ បច្ចុប្បន្ន​ ឃុំ​កំ​ពុង​រៀប​ចំ​បែប​បទ​ស្នើ​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​"។​

ក្រោយ​រយៈ​ពេល​ ១០ ឆ្នាំ​ផ្សព្វ​ផ្សា​យអនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​នៅ​ស្រុក​ឡុង​ភូ បាន​អះ​អា​ង​ថា​ នេះ​ជាគោល​ការណ៍​ ស្រប​ទឹក​ចិត្ត​ប្រ​ជា​ជន​។​ បង​ស្រី​សើុង​ធីចៀង​ លេខា​សាខា​បក្ស​ភូមិ​ត្រឿង​ថ ឃុំ​ត្រឿង​ខាញ់​ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពីមាមីង​យល់​ច្បាស់​ ហើយ​ព្រួត​ដៃ​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​ ឃើញ​ថា​តំ​បន់​ជន​បទ​មាន​ភាព​ប្ដូរ​ផ្លាស់​ ផ្ទះ​ឥដ្ឋ​ជំនួស​ឱ្យ​ផ្ទះ​ស្លឹក​។​ មាមីង​ខ្មែរ​ម្ចាស់​ការ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​; ចេះ​រៀន​មុខ​របរ ទៅ​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ សហគ្រាស​; លក់​ដូរ​បង្កើន​ប្រាក់​ចំ​ណូល​។​ល។​ ផ្ដើម​ពីភូមិ​មាន​គ្រួ​សារ​ក្រី​ក្រជាង​ ២០% មក​ទល់​បច្ចុ​ប្បន្ន​គ្រួ​សារ​ក្រី​ក្រនៅ​តែ ៥ គ្រួ​សារ​ប៉ុណ្ណោះ​ ។​ ពេល​មាន​ជីវ​ភាព​ធូរ​ធារ មាមីង​ខ្មែរ​នៅ​ទាំង​រួម​វិភាគ​ទាន​ទឹក​ប្រាក់​កសាង​បង្គោល​ភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​ កាមេរ៉ា​ ដាំ​ផ្កា​នៅ​តាម​សង​ខាង​ផ្លូវ​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​នៅ​ជន​បទ​ស្រស់​ស្អាត​មិន​ចាញ់​នៅ​ទីក្រុង​”៕​

                                យ្វីអាញ់ - ថាច់​ធី

Chia sẻ bài viết