រយៈពេលជាង ២២ ឆ្នាំ បម្រើការនៅស្ថានីយវិទ្យុទូរទស្សន៍ខេត្តបាកលីវ (បច្ចុបុ្បន្ន កាសែតនិងស្ថានីយវិទ្យុទូរទស្សន៍បាកលីវ) អ្នកកាសែតថាច់ឌើណី តែងអនុវត្តល្អភារកិច្ចនិងទទួលបានពានរង្វាន់កាសែតប្រចាំតំបន់និងទូទាំងប្រទេសជាច្រើន។

អ្នកកាសែតថាច់ឌើណី។
ឆ្នាំ ២០០៣ ក្រោយពីបញ្ចប់ការសិក្សាសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូនៅសុកត្រាំង បងថាច់ឌើណី បានប្រឡងនិងជាប់ជម្រើសធ្វើជាអ្នកបកប្រែឱ្យកម្មវិធីភាសាខ្មែរនៃកាសែតនិងស្ថានីយវិទ្យុទូរទស្សន៍បាកលីវ។ ដើម្បីអនុវត្តភារកិច្ចល្អជាអ្នកបកប្រែ អ្នកកាសែតថាច់ឌើណី តែងស្វែងយល់ស្រាវជ្រាវសៀវភៅ កាសែតខ្មែរជាច្រើន ដើម្បីមានពាក្យពេចន៍សម្រាប់បម្រើដល់កិច្ចការបានល្អ។ ទន្ទឹមនឹងនោះ គាត់ថែមទាំងចូលរួមវគ្គហ្វឹកហាត់វិជ្ជាជីវៈសារព័ត៌មាន ម្ល៉ោះហើយសន្សំបានចំណេះដឹងជាច្រើន ដើម្បីអនុវត្តភារកិច្ចឱ្យបានល្អ។ អ្នកកាសែតឌើណី ឱ្យដឹង៖ “ជាច្រើនឆ្នាំបួសរៀននៅសាលាពុទ្ធិកសិក្សា និងកាលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ខ្ញុំចូលរួមបកប្រែឱ្យកាសែតសុកត្រាំងភាសាខ្មែរ ម្ល៉ោះហើយមានបទពិសោធន៍ក្នុងការបកប្រែ បង្ខិតជិតបានជាច្រើនភាសាក្នុងការបកប្រែពីវៀត - ខ្មែរ និងខ្មែរ - វៀត។ អាស្រ័យហេតុនោះ ពេលបម្រើការនៅស្ថានីយវិទ្យុទូរទស្សន៍បាកលីវ ខ្ញុំមានដើមទុនក្នុងការអនុវត្តល្អភារកិច្ចជាអ្នកបកប្រែ”។

អ្នកកាសែតថាច់ឌើណី (ឈរទី ២ ពីស្តាំ) ទទួលបណ្ណសរសើររបស់គណៈកម្មាធិការ
ប្រជាជនខេត្តបាកលីវ។
ទន្ទឹមនឹងនោះ អ្នកកាសែតឌើណី ថែមទាំងអនុវត្តបទយកការណ៍ជាច្រើនដែលឆ្លុះបញ្ចាំងពីវប្បធម៌ ជីវភាពរបស់ជនរួមជាតិខ្មែរ និងទទួលបានរង្វាន់ជាច្រើនដូច៖ រង្វាន់ B សមោសរទូរទស្សន៍ទូទាំងប្រទេសឆ្នាំ២០០៥; រង្វាន់មេដាយស្ពាន់សមោសរវិទ្យុទូទាំងប្រទេស ឆ្នាំ២០២០ និងឆ្នាំ ២០២៤; លេខ៣ រង្វាន់កាសែតប្រពៃណីខេត្តបាកលីវ ឆ្នាំ២០២០ ៘ អ្នកកាសែតឌើណី ឱ្យដឹង៖ “ខ្ញុំមានមោទនភាពនិងកិត្តិយសណាស់ ដោយបានរួមចំណែកមួយភាគក្នុងការផ្សាយព័ត៌មានអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋពិតប្រាកដ ទាន់ពេលដល់មាមីងខ្មែរ។ សព្វថ្ងៃ ខ្ញុំកាន់តែមានការទទួលខុសត្រូវខ្ពស់ រាល់អត្ថបទសរសេរ បទយកការណ៍ ត្រូវតែធានាប្រកបដោយសត្យានុមតិ ពិតប្រាកដនិងងាយយល់ ដើម្បីមាមីងខ្មែរអាចនឹងបង្ខិតជិតព័ត៌មានប្រកបដោយប្រសិទ្ធភាពបំផុត”។
ទន្ទឹមនឹងនោះ អ្នកកាសែតឌើណី ថែមទាំងនិពន្ធកំណាព្យអំពីសេចក្តីស្នេហាមាតុភូមិទឹកដី កុមារភាព មនោសញ្ចេតនា វប្បធម៌ ប្រពៃណី៘ ក្នុងការតែងនិពន្ធ អ្នកកាសែតឌើណី គួបផ្សំបញ្ចូលភាសាខ្មែរទៅក្នុងវណ្ណកម្ម ដើម្បីអភិរក្សនិងពង្រីកភាសា ទៅក្នុងបរិស្ថានអក្សរសិល្ប៍វិចិត្រសិល្បៈ។ មកទល់ពេលនេះ វណ្ណកម្មសិល្បៈរបស់អ្នកកាសែត ឌើណី ទទួលបានរង្វាន់ផ្សេងៗដូច៖ រង្វាន់លើកទឹកចិត្តដែលសមាគមវប្បធម៌វិចិត្រសិល្បៈ បណ្តាជនជាតិភាគតិចវៀតណាមប្រទានឆ្នាំ ២០១០ សម្រាប់កម្រងកំណាព្យ “រំលឹកសំឡេងបក្សី”; រង្វាន់ B សម្រាប់វណ្ណកម្ម “ដូនតានឹកស្រុក” ដែលគណៈកម្មាធិការប្រជាជនខេត្តបាកលីវប្រទានឆ្នាំ ២០២៥; រង្វាន់B (គ្មានរង្វាន់A) ត្រូវបានប្រទានឆ្នាំ ២០២៥ សម្រាប់វណ្ណកម្ម “សំឡេងចាប៉ី”៘ ក្រៅពីនេះ បងថែមទាំងចូលរួមបង្រៀនអក្សរខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកខេត្តបាកលីវទៀតផង។
អ្នកកាសែតឌើណី ចែករំលែក៖“ ការបកប្រែគឺជារបរដែលខ្ញុំពេញចិត្តនិងប្រាថ្នាកាលនៅរៀនចំណេះទូទៅម៉្លេះ។ អាស្រ័យហេតុនេះ ផ្តើមពីចំណង់ចំណូលចិត្តជម្នះបានការលំបាក ម្ល៉ោះហើយភារកិច្ចណាក៏សម្រេចល្អទាំងអស់។ រយៈពេលខាងមុខ ខ្ញុំនឹងស្រាវជ្រាវ រៀនសូត្របន្ថែមទៀតដើម្បីលើកកម្ពស់គុណភាពកម្មវិធីភាសាខ្មែរ។ ពិសេស គឺការប្រើប្រាស់ AI ជំនួយដល់ការបកប្រែ ដើម្បីបង្កើតបានជាវណ្ណកម្មកាសែតភាសាខ្មែរល្អប្រសើរជាងទៀត”៕
យ្វីអាញ- លីសៀ