រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងផ្នែកអប់រំ អ្នកគ្រូហ្វិញធីថាញត្រា គ្រូបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែរថ្នាក់ទី១ ថ្នាក់ទី៣ និងថ្នាក់ទី៥។ សាលាបឋមសិក្សាមីហ្វាA ស្រុកកូវង៉ាង ខេត្តត្រាវិញ បានបណ្តុះសិស្សជាច្រើនជំនាន់ណាស់មកហើយបានរួមចំណែកក្នុងបុព្វហេតុអប់រំក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។

អ្នកគ្រូហ្វិញធីថាញត្រា ណែនាំប្អូនៗអានអក្សរខ្មែរ។
អ្នកគ្រូថាញត្រា ចែករំលែក៖ “បង្រៀនអក្សរសាស្ត្រខ្មែរ មានពាក្យខ្លះពិបាកក្នុងការប្រកប ដោយព្យាយាមក្នុងការហាត់អានដល់ប្អូនៗ ទើបជម្នះបានទម្លាប់ប្រកបពាក្យខុសបន្តិចម្តងៗ ជួយឱ្យប្អូនៗជឿជាក់លើខ្លួនឯងក្នុងការ និយាយនិងសរសេរភាសាជនជាតិ។ ដើម្បីអនុវត្តល្អការបង្រៀននិងរៀនសម្រាប់បម្រើប្អូនៗ សិស្សានុសិស្សងាយក្រេបជញ្ជក់មេរៀន ខ្ញុំគ្រោងមេរៀនមានអនុវត្តព័ត៌មានវិទ្យាទៅក្នុងវិញ្ញាសារៀន និងគម្រោងមេរៀនអេឡិចត្រូនិកផង។ តែងប្រើប្រាស់ឧបករណ៍បង្រៀនដែលមានស្រាប់ និងមួយផ្នែកច្នៃដោយខ្លួនឯង។ ក្នុងឆ្នាំសិក្សានេះ ខ្ញុំបានច្នៃថ្មីឧបករណ៍៦មុខ សម្រាប់បម្រើដល់ការបង្ហាត់បង្រៀន”។
អាស្រ័យផ្តោតទៅលើការបង្ហាត់បង្រៀន ម្ល៉ោះហើយ រៀងរាល់ឆ្នាំអត្រាសិស្សសិក្សាវិញ្ញាសាអក្សរសាស្ត្រខ្មែរ តែងសម្រេចបានលទ្ធផលខ្ពស់។ ក្រៅពីនេះ អ្នកគ្រូថែមទាំងយកចិត្តទុកដាក់ដល់ការបំប៉ន ហាត់សរសេរអក្សរដើម្បីសិស្សមានឱកាសចូលរួមប្រឡងអក្សរស្អាតទៅតាមថ្នាក់នីមួយៗទៀតផង។ លទ្ធផល ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ អ្នកគ្រូបានបំប៉នសិស្ស ៣ នាក់ ចូលរួមចលនាប្រឡងសរសេរអក្សរខ្មែរស្អាតថ្នាក់ស្រុក មានសិស្ស ២ នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត។ អ្នកគ្រូឡឹមធីង៉ុកធ្វី - នាយិកាសាលាបឋមសិក្សាមីហ្វាA ឱ្យដឹង៖ “អ្នកគ្រូថាញត្រា បានបង្កើតនូវរូបភាពល្អៗសម្រាប់សាលា និងអស់ពីចិត្តពីថ្លើមក្នុងនាមជាគ្រូបង្រៀនខ្មែរមួយរូប។ ចំពោះអាណាព្យាបាល សិស្សានុសិស្ស អ្នកគ្រូតែងមានគំនិតច្នៃប្រតិដ្ឋក្នុងការបង្ហាត់បង្រៀន និងទទួលបន្ទុកល្អរាល់ការចលនា។ អាស្រ័យហេតុនេះ រាល់ការចលនាដែលអ្នកគ្រូទទួលបន្ទុកតែងទទួលបានរង្វាន់ជានិច្ច។ ពិសេសអ្នកគ្រូតែងអនុវត្តល្អអំពីតួនាទី ឥរិយាបថ សីលធម៌ក្នុងនាមជាបក្ខជនមួយរូប និងបង្កបានទំនុកចិត្តដល់មហាជន។ ច្រើនឆ្នាំបន្តបន្ទាប់អ្នកគ្រូថាញត្រា បានសាលាវាយតម្លៃសម្រេចភារកិច្ចឆ្នើម និងវាយតម្លៃវិជ្ជាជីវៈចំណាត់ថ្នាក់ល្អ”។
ដោយគិតថា ការបង្ហាត់បង្រៀនមិនត្រឹមតែបង្ហាត់បង្រៀនអក្សរប៉ុណ្ណោះទេ ថែមទាំងណែនាំសិស្សអនុវត្តក្នុងការរស់នៅ អាស្រ័យហេតុនោះ គ្រូបង្រៀនវិញ្ញាសាអក្សរសាស្ត្រខ្មែរជាច្រើន តែងឈានមុខក្នុងការផ្លាស់ប្តូរវិធានការបង្រៀននិងរៀន ហើយទទួលបានស្នាដៃលេចធ្លោក្នុងការបង្ហាត់បង្រៀន៕
សើុងម៉ាល័យ- លីសៀ