មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/06/2025 - 15:14

រឿង​រ៉ាវ​អតីត​ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​នៅ​កា​ម៉ាវ 

កើត​ឆ្នាំ ១៩៣៩ នៅ​ស្រុក​វិញ​ធ្វឹង ខេត្ត​គៀង​យ៉ាង លោក​ឡឹម​ណុល ជា​ជន​ជាតិ​ខ្មែរ ធ្លាប់​ជា​យុទ្ធ​ជន​បដិវត្តន៍ និង​ជា​សកម្ម​ជន​នយោ​បាយ​ក្នុង​សង្រ្គាម​តស៊ូ​ប្រ​ឆាំង​អា​មេរិក ដណ្ដើម​ឯក​រាជ្យ ឯក​ភាព​ទឹក​ដី។ កាល​នោះ គាត់​ជា​ព្រះ​សង្ឃ​គំរូ​មួយ​អង្គ ហើយ​ក៏​ជា​អង្គ​រក្សា​ព្រ​លឹង​វប្ប​ធម៌​និង​អត្ត​សញ្ញាណ​របស់​ជន​រួម​ជាតិ​ខ្មែរ។

   ក្នុង​វ័យ ៨៦ ឆ្នាំ លោក​ឡឹម​ណុល នៅ​តែ​ចាប់​អា​រម្មណ៍​ក្នុង​ការ​ស្រាវ​ជ្រាវ​គូរ​គំនូរ​សម្រាប់​
កូន​ចៅ​រៀន​សូត្រ​ក្នុង​រដូវ​វិស្ស​មកាល។

ឆ្នាំ ១៩៦៦ ពេល​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​ប្រ​ឈម​នឹង​ភ្លើង​សង្រ្គាម ព្រះ​សង្ឃ​វ័យ​ក្មេង ឡឹម​ណុល ពេល​នោះ​មាន​ព្រះ​ជន្ម ២៧ ឆ្នាំ​បាន​និមន្ត​ទៅ​កា​ម៉ាវ ទទួល​តួនាទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សេរី​វង្សា ស្រុក​ត្រឹង​វ៉ាន់​ថើយ។ គឺ​ជា​ព្រះ​សង្ឃ​ដែល​រក្សា​នូវ​ជំ​នឿ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ហើយ​សកម្ម​ចូល​រួម​ក្នុង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​-អង្គ​ការ​មួយ​ដែល​ចលនា​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​គាំ​ទ្រ​បដិវត្តន៍។

ក្នុង​ការ​ចង​ចាំ​របស់​លោក​និង​អ្នក​ដែល​ធ្លាប់​ជិត​ស្និទ្ធ វត្ត​សេរី​វង្សា​មិន​ត្រឹម​តែ​ជា​វត្ត​សម្រាប់​សកម្ម​ភាព​ជំ​នឿ​សាសនា​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កន្លែង​ណាត់​ជួប​របស់​បដិវត្តន៍ និង​ជា​កន្លែង​លាក់​បំ​ពួន​សម្រាប់​កម្មា​ភិបាល​សកម្ម​ភាព​សម្ងាត់​ផង​ដែរ។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៦៦ វត្ត​សេរី​វង្សា ត្រូវ​យន្ត​ហោះ​របស់​អា​មេ​រិក - អា​យ៉ង​ទម្លាក់​គ្រាប់​បែក AD6 យ៉ាង​ខ្លាំង។ ព្រះ​តេជ​គុណ​ហ៊ូវ​ញ៉ែម ជា​សម​មិត្ត​ជិត​ស្និទ្ធ​របស់​លោក បាន​ទទួល​មរណ​ភាព​ក្នុង​សមរ​ភូមិ ខណៈ​កំ​ពុង​លាក់​ខ្លួន​ក្នុង​រូង​ក្រោម​ដី​ក្នុង​ព្រះ​វិហារ។ ការ​ពលី​នោះ បាន​ដក់​ជាប់​ក្នុង​បេះ​ដូង​របស់​លោក​ឡឹម​ណុល ហើយ​ក្លាយ​ជា​អនុ​ស្សាវ​រីយ៍​មិន​អាច​បំ​ភ្លេច​បាន។ ផ្ដើម​ពី​ការ​បាត់​បង់​នោះ លោក​បាន​ប្ដេជ្ញា​ស្មារតី​កាន់​តែ​ខ្លាំង​ឡើង៖ ទោះ​បី​ជា​ព្រះ​សង្ឃ​ក៏​ដោយ លោក​នៅ​តែ​ចូល​រួម​ក្នុង​កង​ជួរ​រណ​សិរ្ស​សង្រ្គោះ​ជាតិ​ភាគ​ខាង​ត្បូង ហើយ​បាន​រួម​ចំ​ណែក​ក្នុង​ការ​ងារ​បញ្ចុះ​បញ្ចូល​ពល​ទា​ហាន ឃោ​សនា​និង​រក្សា​នូវស្មារតី​បដិវត្តន៍​ក្នុង​ទឹក​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ។

 លោក​ឡឹម​ណុល (ខាង​ឆ្វេង) ជា​មួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយថត​រូប​អនុស្សាវ​រីយ៍​នៅ​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ឆ្នាំ ២០២៤ នៅ​ខេត្ត​កា​ម៉ាវ។

មិន​ត្រឹម​តែ​រក្សា​ធម៌​វិន័យ​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​នៅ​ទាំង​ជា​អ្នក​បក​ប្រែ​ឯក​សារ​របស់​រណ​សិរ្ស​មក​ជា​ភា​សា​ខ្មែរ​ដោយ​ផ្ទាល់ ពន្យល់​ពី​គោល​លទ្ធិ​បដិវត្តន៍​ដល់​ថ្នាក់​អប់រំ​និង​ហ្វឹក​ហាត់​ព្រះ​សង្ឃ។ ព្រះ​អង្គ​ក៏​ជា​ស្ពាន​តភ្ជាប់​រវាង​ជន​រួម​ជាតិ​ខ្មែរ​នឹង​ឧត្តម​គតិ​របស់​បក្ស របស់​អ៊ំ​ហូ ដែល​ជា​ការ​ងារ​មួយ​ទាម​ទារ​ត្រូវ​មាន​ភាព​វៃ​ឆ្លាត ទំ​នុក​ចិត្ត​និង​ស្មោះ​ត្រង់។

ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង លោក​ឡឹម​ណុល បាន​លា​ចាក​សិក្ខា​បទ។ ប៉ុន្តែ​ការ​រួម​ចំ​ណែក​បម្រើ​មាតុ​ភូមិ​មិន​អាច​បពា្ឈប់​បាន​ឡើយ។ លោក​បម្រើ​ការ​នៅ​គណៈ​កម្ម​ការ​ខ្មែរ​ចលនា​កា​ម៉ាវ បន្ទាប់​មក​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​កា​ម៉ាវ ហើយ​បាន​ក្លាយ​ជា​សមា​ជិក​រដ្ឋ​សភា នីតិ​កាល​ទី VI, VII និង​ទី VIII។ ជន​រួម​ជាតិ​ខ្មែរ​កា​ម៉ាវ តែង​ហៅ​គាត់​ថា “លោក​ធំ” គឺ​សម្ដែង​ការ​គោ​រព​នូវ​គុណ​ធម៌​របស់​បណ្ឌិត​បញ្ញ​វន្ត។ សម្រាប់​ពួក​គាត់ លោក​ឡឹម​ណុល មិន​ត្រឹម​តែ​ជា​អ្នក​ធ្លាប់​បួស​រៀន​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន គាត់​គឺ​ជា​អ្នក​មាន​សគុណ​យ៉ាង​ធំ​ធេង​ក្នុង​ការ​ចូល​រួមរក្សា​ព្រ​លឹង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។

ព្រះ​តេជ​គុណ ថាច់​ហា ប្រ​ធាន​គណៈ​អភិ​បាលសមា​គម​សាសនា​ខេត្ត ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​កា​ម៉ាវ មាន​ថេរ​ដី​កា៖ “ឆាក​ជីវិត​របស់​លោក​ឡឹម​ណុល ជា​សក្ខី​ភាព​នៃ​គោល​លំ​នាំ​រស់​នៅ៖ “ល្អ​សង្គម ល្អ​សាសនា” រឿង​រ៉ាវ​របស់​លោក​ឡឹម​ណុល មិន​ត្រឹម​តែ​ជា​អនុស្សាវ​រីយ៍​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​បេតិក​ភ័ណ្ឌ​មនុស្ស​រស់ ស្ដី​ពី​ភាព​អង់​អាច វៃ​ឆ្លាត​និង​សីល​ធម៌​នៃ​កុល​បុត្រ​ខ្មែរ តែងឆ្ពោះ​ទៅ​រក​ជន​រួម​ជាតិ​និង​ប្រ​ទេស​ជាតិ​ជា​និច្ច៕

  តាម Baodantoc.vn-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ