មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/05/2026 - 08:33

សមា​ជិកា​នា​រី​ជម្នះ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព 

ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ និង​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង បង​ស្រី​ត្រឿង​ធី​ឡែ​ធ្វី នៅ​ភូមិ​សំ​រោង សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង បាន​ជម្នះ​ស្ថាន​ភាព​លំ​បាក​បន្តិច​ម្តងៗ ដោយ​ឧស្សាហ៍​ព្យា​យាម និង​ឆន្ទៈ​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

 បង​ស្រី​ត្រឿង​ធី​ឡែ​ធ្វី (ខាង​ឆ្វេង)។

បង​ស្រី ត្រឿង​ធី​ឡែ​ធ្វី សមា​ជិ​កា​ ភូមិ​សំ​រោង សង្កាត់​ង្វៀក​ហ្វា កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ។ ជីវ​ភាព​គ្រួ​សារ​មាន​ការ​លំ​បាក​ស្រាប់​ទៅ​ហើយ ថែម​ទាំង​ម្នាក់​ឯង​ចិញ្ចឹម​កូន បន្ទុក​ជីវ​ភាព​បាន​ធ្លាក់​មក​លើ​ស្មា​បង​ស្រី​កាន់​តែ​ធ្ងន់​ឡើង។ ដោយ​មិន​ចុះ​ចាញ់​នឹង​វា​សនា បង​ស្រី​បាន​ឆ្លង​ផុត​ការ​លំ​បាក​ដោយ​ឆន្ទៈ​របស់​ខ្លួន។

អា​ស្រ័យ​សា​ខា​សមា​គម​នារី​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឧបត្ថម្ភ​បុល​ទុន បង​ស្រី​ធ្វី បាន​បើក​ហាង​គ្រឿង​ទេស​តូច​មួយ។ ដោយ​ឆ្លៀត​ឱកាស​ក្នុង​ការ​អភិ​វឌ្ឍ​តំ​បន់​កេរ ដំ​ណែល​ស្រះ​ដូន​អន (ស្រះ​ស្រី) ជា​កន្លែង​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះករ បង​ស្រី​បាន​បន្ថែម​តូប​លក់​ភេសជ្ជៈ​មួយ​ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរ។ ទោះ​បី​លក់​ដូរ​តូច​តាច​ក៏​ដោយ ប៉ុន្តែ​ជួយ​បង​ស្រី​រក​ប្រាក់​ចំ​ណូល​បាន​រាល់​ថ្ងៃ​និង​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​បន្តិច​ម្តងៗ។

ផ្ដើម​ពី​ប្រ​ភព​ចំ​ណូល​រាល់​ថ្ងៃ បង​ស្រី​ធ្វី គិត​គូរ​ឱ្យ​កូន​ស្រី​ពីរ​នាក់​សិក្សា​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ។ សម្រាប់​បង​ស្រី មាន​តែ​ការ​សិក្សា​រៀន​សូត្រ​ទេ ទើប​កូន​មាន​អនា​គត​ល្អ​ប្រ​សើរ ហើយ​មិន​ជួប​លំ​បាក​ដូច​គាត់។ បច្ចុប្បន្ន កូន​ស្រី​ច្បង​របស់​គាត់​កំ​ពុង​រៀន​ថ្នាក់​ទី ១១ នៅ​សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ​វិញ​ឡុង និង​កូន​ស្រី​ពៅ​រៀន​ថ្នាក់​ទី ៥ នៅ​សា​លា​បឋម​សិក្សា​ង្វៀង​ត្រាយ។ នេះ​មិន​ត្រឹម​តែ​ជា​ក្ដី​មោ​ទនៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​បង​ស្រី​បន្ត​ខិត​ខំ​ជា​រៀង​រាល់​ថ្ងៃ។

មិន​ត្រឹម​តែ​គិត​គូរ​ដល់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ បង​ស្រី​ធ្វី ថែម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​នៅ​ភូមិ​ភាគ​ទៀត​ផង។ បង​ស្រី​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ចលនា​អា​ស្រ័យ​សា​ខា​សមា​គម​នារី​បំ​ផុស រួម​ចំ​ណែក​កសាង​សហ​គមន៍​សាម​គ្គី មនោ​សញ្ចេត​នា។

បង​ស្រី ថាច់​ធី​សា​ថា ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ​សំ​រោង ឱ្យ​ដឹង៖ “បង​ស្រី​ត្រឿង​ធី​ឡែ​ធ្វី ស៊ូ​ទ្រាំ​លំ​បាក ឧស្សាហ៍​ព្យា​យាម​រក​ស៊ី ហើយ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ លើស​ពី​នេះ បង​ស្រី​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​របស់​សា​ខា​សមា​គម។ គាត់​គឺ​ជា​គំរូ​ល្អ​ដោយ​ស្មារតី​ជម្នះ​លំ​បាក​សម្រាប់​បង ប្អូន​នា​រី​ជា​ច្រើន​យក​តម្រាប់​តាម”។

ដំ​ណើរ​ការ​ឈាន​ឡើង​របស់​បង​ស្រី​ត្រឿង ធី​ឡែ​ធ្វី បញ្ជាក់​ពី​ឆន្ទៈ​របស់​នា​រី​ខ្មែរ​ក្នុង​ការ​តស៊ូ​និង​ជឿ​ជាក់​លើ​អនា​គត បង​ស្រី​បាន​ជម្នះ​ការ​លំ​បាក​បន្តិច​ម្តងៗ លំ​នឹង​ជីវ​ភាព​និង​ចិញ្ចឹម​កូន​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ។ គំ​រូ​របស់​បង​ស្រី គឺ​ជា​ប្រ​ភព​នៃ​ការ​បំ​ផុស​គំ​និត​ផ្សព្វ​ផ្សាយ​តម្លៃ​វិជ្ជ​មាន​នៅ​ក្នុង​សហ​គមន៍៕

                                        ទីទុយ

ចែករំលែកអត្ថបទ