នាព្រឹកថ្ងៃទី៦ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងអង្គសន្និបាតដើម្បីពិភាក្សានិងផ្តល់មតិលើបញ្ហានានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អញ្ជើញជាអធិបតីក្នុងអង្គសន្និបាត។

ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង អញ្ជើញជាអធិបតីក្នុងអង្គសន្និបាត។
ក្នុងសន្និបាតនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង បានផ្តល់មតិលើរបាយការណ៍នានាដែលគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងគណៈចង្អុលការលេខ ៥៧ របស់ទីក្រុងដាក់ជូន រួមមាន៖
របាយការណ៍លេខ ៤២០-TTr/ĐU ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ស្តីពីការដាក់ជូនសេចក្តីព្រាងគម្រោងអភិវឌ្ឍន៍កីឡាទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣៥។
របាយការណ៍លេខ ៤៤៤-TTr/ĐU ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២៦-២០៣៥ ទីក្រុងកឹងធើ។
របាយការណ៍លេខ ៤៤៦-TTr/ĐU ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ស្តីពីសេចក្តីព្រាងផែនការរបស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង អនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៩-NQ/TW ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ។
របាយការណ៍លេខ ៤៥២-TTr/ĐU ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ស្តីពីសេចក្តីព្រាងកម្មវិធីសកម្មភាពរបស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង ស្តីពីការផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ១៨-KL/TW ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៃសន្និបាតលើកទី២ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ហិរញ្ញវត្ថុជាតិ និងការបុលសងបំណុលរដ្ឋ វិនិយោគរដ្ឋរយៈពេលមធ្យម ៥ឆ្នាំ ២០២៦-២០៣០ ផ្សារភ្ជាប់ជាមួយការអនុវត្តទិសដៅខិតខំសម្រេចបាននូវកំណើន "តួលេខ២ខ្ទង់"។
របាយការណ៍លេខ ៤៦០-TTr/ĐU ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង សុំមតិកំណត់ទិសដៅចាត់តាំងអនុវត្តគម្រោងមណ្ឌលក្រុង និងមណ្ឌលតាំងទីលំនៅថ្មីហឹងភូ - ឡូត៍លេខ ៣D សង្កាត់ហឹងភូ ទីក្រុងកឹងធើ។
របាយការណ៍លេខ ៤៦៣-TTr/ĐU ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង សុំមតិយល់ព្រមលើគោលការណ៍វិនិយោគគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្មដាយង៉ាយ។
របាយការណ៍លេខ ០១-TTr/BCĐ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ របស់គណៈចង្អុលការលេខ ៥៧ ទីក្រុងស្តីពីការប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សទីក្រុង ស្តីពីការជំរុញការកសាងយន្តការ និងគោលនយោបាយពិសេសឆ្នើម ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ទីក្រុងកឹងធើ និងគម្រោងរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ស្តីពីការអភិវឌ្ឍកងជួរកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ថ្លែងការណ៍ក្នុងអង្គសន្និបាត។
ថ្លែងការណ៍ក្នុងអង្គសន្និបាត គណៈប្រចាំការ និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង បានសំណូមពរឱ្យគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងគណៈចង្អុលការលេខ ៥៧ ទីក្រុង ចង្អុលការដល់ស្ថាប័នជំនាញនានា ត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវបទប្បញ្ញត្តិបច្ចុប្បន្ន ដើម្បីធ្វើសេនាធិការឱ្យបានត្រឹមត្រូវ ធានាបណ្តាសេចក្តីសម្រេចចិត្ត គម្រោងកម្មវិធី និងឯកសារនានាដែលបានប្រកាសឱ្យប្រើ គឺស្របតាមច្បាប់ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
អាញយ៉ុង- សុផន