មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/05/2026 - 08:58

កសាង​ជន​បទ​ថ្មី​សម្រេច​ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព 

បច្ចុប្បន្ន ផ្អែក​លើ​មូល​ដ្ឋាន​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២៦ - ២០៣០ ទី​ក្រុង​កឹង​ធើ កំ​ពុង​ពិ​និត្យ​ឡើង​វិញ និង​ផ្សព្វ​ផ្សាយ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដើម្បី​សម្រេច​ជា​ស្ថា​ពរ​ឃុំ​ជន​បទ​ថ្មី​ចំ​នួន៩ ក្នុង​ឆ្នាំ​២០២៦។

 ដង​ផ្លូវ​ជន​បទ​ទី​ក្រុង​កឹង​ធើ​បៃ​តង ជ្រះ ស្អាត។

យោង​តាម​កា​រិយា​ល័យ​សម្រប​សម្រួល​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ដំ​ណាក់​កាល ២០២៦ - ២០៣០ រួម​បញ្ចូល​និង​លើក​កម្ពស់​បទ​ដ្ឋាន​ឃុំ​ដែល​សម្រេច​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​ជន​បទ​ថ្មី​គំ​រូ​កាល​ពី​មុន។ ហេតុ​ដូច្នោះ លក្ខ​ឋាន​ដែល​កំ​ណត់​ជា​បរិ​មាណ​អាច​នឹង​ខ្ពស់​ជាង ទាម​ទារ​ភូមិ​ភាគ​ច្បាម​និង​មាន​លំ​នាំ​បែប បទ​ជាក់​ស្តែង​សម្រាប់​ភាគ​កម្រិត​នី​មួយៗ។ ការ​សម្រេច​រួច​រាល់​នូវ​សំ​ណូម​ពរ​នេះ មិន​ត្រឹម​តែ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន និង​ធា​នា​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​ទៀត​ផង។

ដើម្បី​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ក្រម​លក្ខ​ឋាន​ថ្មី គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេចក្តី​សម្រេច​បែង​ប្រ​ភេទ​ក្រុម​ឃុំ​ដែល​ត្រូវ​អនុវត្ត។ ជាក់​ស្តែង ទូ​ទាំង​ទី​ក្រុង​មាន​៩​ឃុំ​ឋិត​ក្នុង​ក្រុម​ទី​១  មាន​៣៧​ឃុំ​ឋិត​ក្នុង​ក្រុម​ទី​២ និង​មាន ២៦​ឃុំ​ឋិត​ក្នុង​ក្រុម​ទី​៣។ តាម​រយៈ​ការ​ពិ​និត្យ​ដោយ​ផ្ទាល់ ឃុំ​នី​មួយៗ​លើ​ភូមិ​ឋាន​ទី​ក្រុង កា​រិយា​ល័យ​សម្រប​សម្រួល​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដាក់​បញ្ចូល​ឃុំ​ចំ​នួន៩ ក្នុង​នោះ មាន​ឃុំ​ធើយ​ហ៊ឹង ទ្រឿង​ថាញ់ ទ្រឿង​ឡុង ថាញ់​ស្វឹង ហ្វា​លឺវ វ៉ីធ្វី ហ្វា​ទូ ហូ​ដាក់​គៀង​និង​ថាញ់​ហ្វា ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ ២០២៦។

តាម​ប្រ​សាសន៍​លោក ង្វៀង​វ៉ាំង​មី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​គៀង ឃុំ​បាន​រួម​បញ្ចូល​ឃុំ​ហូ​ដាក់​គៀង (ចាស់) និង​ឃុំ​ថៀង​មី សុទ្ធ​តែ​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ម្ល៉ោះ​ហើយ នេះ​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​ឃុំ​ហូ​ដាក់​គៀង​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ឆ្នាំ​២០២៦។ មក​ទល់​ពេល​នេះ ឃុំ​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ​ការ​ងារ រៀប​ចំ​គម្រោង​ប្លង់​ជន​បទ​ថ្មី។ លើ​មូល​ដ្ឋាន​ក្រម​លក្ខ​ឋាន​ជាតិ​ជន​បទ​ថ្មី ដំ​ណាក់​កាល ២០២៦ - ២០៣០ ក្នុង​នោះ ក្រុម​លក្ខ​ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច - សង្គម​របស់​ឃុំ​ជា​សារ​វន្ត​ឆ្លើយ​តប​នឹង​តម្រូវ​ការ។ ក្រៅ​ពី​នេះ ឃុំ​សកម្ម​ចល​នា​ប្រ​ជា​ជន ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី តាម​ទិស​ដៅ​សង្គ​មូប​នីយ​កម្ម ដើម្បី​កសាង​ដង​ផ្លូវ ស្ពាន​បេ​តុង​ជន​បទ​នា​នា​សម្រាប់​បម្រើ​ការ​ផលិត ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ ទន្ទឹម​នឹង​នោះ ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​ឧស្សា​ហ​កម្ម របរ​កសិ​កម្ម​តាម​ទិស​ដៅ​ចីរ​ភាព អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស បង្កើន​ការ​ចង​សម្ព័ន្ធ​ការ​ផលិត។

លោក ហ្វិញ​ថាញ់​ហឺវ ប្រ​ធាន​កា​រិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ដើម្បី​សម្រេច​រួច​រាល់​ឃុំ​ជន​បទ​ថ្មី​ចំ​នួន ៩ ឆ្នាំ​២០២៦ ភូមិ​ភាគ​នី​មួយៗ​គប្បី​ម្ចាស់​ការ​ចាប់​ដៃ​គ្នា​អនុ​វត្ត​ភ្លាម​នូវ​ភាគ​កម្រិត​លក្ខ​ឋាន​ដែល​មាន​ការ​ណែ​នាំ​ជា​មួយ​ស្មារតី “មិន​រង់​ចាំ ដំ​ណើរ​ការ​បណ្តើរ ធ្វើ​ឱ្យ​សុក្រឹត​បណ្តើរ”។ កា​រិយា​ល័យ​សម្រប​សម្រួល​នឹង​ចាត់​តាំង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លើក​កម្ពស់​សមត្ថ​ភាព កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​គឺ​អា​ទិ​ភាព​ជា​បន្ទាន់ ដើម្បី​សម​ស្រប​ជា​មួយ​យន្ត​ការ​គោល​នយោ​បាយ​នៃ​ដំ​ណាក់​កាល​ថ្មី។ ទន្ទឹម​នឹង​នោះ សហ​ការ​ជិត​ដិត​ជា​មួយ​មន្ទីរ ផ្នែក​និង​ភូមិ​ភាគ​នា​នា ដើម្បី​ពិ​និត្យ​ល្បឿន​បែង​ចែក​និង​រំសាយ​ទុន​បាន​ទាន់​ពេល ដាក់​ស្នើ​ដំ​ណោះ​ស្រាយ​រាល់​ចំ​ណុច​រាំង​ស្ទះ ធា​នា​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ដំ​ណើរ​ការ​ត្រូវ​តាម​ទិស​ដៅ​និង​សម្រេច​ប្រ​សិទ្ធ​ភាព​ប្រ​កប​ដោយ​ចីរ​ភាព៕ 

              យ្វី​អាញ - លី​សៀ

ចែករំលែកអត្ថបទ