22/06/2021 - 09:04

អ្នក​កាសែត​ពូកែ​ ស្រ​ឡាញ់​អា​ជីព​

ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ជា​ច្រើន​ឆ្នាំ​ អ្នក​កាសែត​យឿង​ត្រុង​យ័ញ​ ប្រ​ធាន​ការិ​យា​ល័យ​ភាសា​ជន​ជាតិ​ ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​ តែង​បង្កើត​ខ្លឹម​សារ​ មាតិកា​ជំ​នាញ​ថ្មី​ៗ​ ដើម្បី​បម្រើ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

 អ្នក​កា​សែត​យឿង​ត្រុង​យ័ញ​ (ឈរ​) តែង​រួម​ដំ​ណើរ​ការ​នឹង​មិត្ត​រួម​អា​ជីព​។​

ឆ្នាំ ១៩៩៦ បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​សារ​ព័ត៌​មាន​ អ្នក​កាសែត​ត្រុង​យ័ញ​ បាន​ជ្រើស​ចូល​បម្រើ​ការ​ងារ​នៅ​ការិ​យាល័យ​ព័ត៌​មាន​របស់​ស្ថានី​យវិទ្យុ​និង​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​។​ បង​ត្រុង​យ័ញ​ ឱ្យ​ដឹង​ “ការ​លំ​បាក​របស់​អ្នក​យក​ព័ត៌​មាន​ទូរ​ទស្សន៍​ គឺត្រូវ​មាន​រូប​ភាព​ជំ​នួស​ឱ្យ​ពាក្យ​សំ​ដី​ ដូច្នេះ​ក្រៅ​ពី​ចំ​ណេះ​ដឹង​ដែល​បាន​សិក្សា​ ត្រូវ​តែមាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ទទួល​យក​ដំ​ណឹង​។​ ការ​ចាំ​បាច់​សម្រាប់​អ្នក​យក​ព័ត៌​មាន​ គឺយក​ដំ​ណឹង​និង​វិភាគ​ដំ​ណឹង​ឆាប់​រហ័ស​ទាន់​ហេតុ​ការណ៍​"។​

 ​ អ្នក​កាសែត​យឿង​ត្រុង​យ័ញ​ (ទី ២ រាប់​ពី​ស្តាំ​) ទទួល​មេ​ដាយ​មាស​ក្នុង​មហោ​ស្រព​ទូរ​ទស្សន៍​ទូទាំង​ប្រ​ទេស​។​

ឆ្នាំ​ ២០០៨ បង​បាន​ប្ដូរ​មក​ការិ​យាល័យ​ភាសា​ខ្មែរ​ (បច្ចុប្បន្ន​ គឺការិ​យាល័យ​ភាសា​ជន​ជាតិ​) បម្រើ​ការ​អស់​រយៈ​កាល​ពី​ ២ ឆ្នាំ​ បង​ក៏​បាន​តែង​តាំង​ជា​អនុប្រ​ធាន​ការិ​យាល័យ​។​ ចាប់​ពី​ឆ្នាំ​ ២០១៦ មក​ដល់​បច្ចុប្បន្ន​ បង​កាន់​តំ​ណែង​ជា​ប្រ​ធាន​ការិ​យាល័យ​ភាសា​ជន​ជាតិ​។​ ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ អ្នក​កាសែត​ត្រុងយ័ញ​ តែង​យល់​ច្បាស់​ពី​ជីវ​ភាព​រស់​នៅ​ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ហេតុ​នោះ​ បង​តែង​បង្កើត​ខ្លឹម​សារ​និង​មាតិ​កា​ថ្មី​ៗ​សម​ស្រប​ ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ មាគា៌​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។​ លើស​ពី​នេះ​ អ្នក​កា​សែត​ត្រុង​យ័ញ​ នៅ​ទាំង​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំដើម្បី​កសាង​គម្រោង​ “លើក​កម្ពស់​គុណ​ភាព​កម្ម​វិធី​ផ្សាយ​ជាភាសា​ខ្មែរ​ ដំ​ណាក់​កាល​ ២០១៨ - ២០២០ ទិស​ដៅ​ដល់​ ឆ្នាំ​ ២០២៥ ” ។​ បច្ចុប្បន្ន​ កម្ម​វិធី​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​ “ពេល​វេលា​មាស​” ដើម្បី​មាមីង​ងាយ​ស្រួល​តាម​ដាន​។​ ខ្លឹម​សារ​នៃ​កម្ម​វិធី​ រួម​មាន៖ ព័ត៌​មាន​ “ច្បាប់​និង​ជីវ​ភាព​រស់​នៅ​” “សុក​ត្រាំង​ ភូមិ​កំ​ណើត​ខ្ញុំ​” “បទ​យក​ការណ៍​និង​ភាព​យន្ត​ ឯក​សារ​” “មនុស្ស​ល្អ​និង​ការ​ងារ​ល្អ​”… ទន្ទឹម​នឹង​នោះ​ អ្នក​កាសែត​ត្រុង​យ័ញ​ នៅ​ទាំង​កសាង​កម្ម​វិធី​ភាសា​ខ្មែរ​ដើម្បី​ចូល​រួម​ក្នុង​មហោ​ស្រព​ទូរ​ទស្សន៍​ទូទាំង​ប្រ​ទេស​ ទទួល​បាន​មេ​ដាយ​មាស​ជា​មួយ​នឹង​ស្នា​ដៃ​ “សូរ​សំ​ឡេង​ភ្លេង​ពិណ​ពាទ្យ” និង​មេដាយ​ប្រាក់​ចំ​នួន​ ២ គ្រឿង​ ជា​មួយ​នឹង​ស្នា​ដៃ​ “វាស​នា​កន្ទេល​កក់​” និង​ “សញ្ញាសម្គាល់​នៃ​កសិករ​សម័យ​ទំ​នើប​” ជាដើម​ មិន​ត្រឹម​តែពូកែ​ខាង​អា​ជីព​ប៉ុណ្ណោះ​ទេ​ អ្នក​កាសែត​ ត្រុងយ័ញ​ តែង​បាន​មិត្ត​រួម​អា​ជីព​ស្រឡាញ់​រាប់​អាន។​ អ្នក​យក​ព័ត៌​មាន​ ម៉ាយ​ហ្វាង​យ៉េវ ឱ្យ​ដឹង​៖ "កាល​ទើប​ចូល​បម្រើ​ការ​ងារ​ដំ​បូង​ ខ្ញុំ​បាន​បង​ត្រុង​យ័ញ​ ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ ដូច្នេះ​ទើប​ខ្ញុំ​បម្រើ​ការ​ងារ​បាន​ល្អ​ដូច​សព្វ​ថ្ងៃ​" ។​

នា​យក​រង​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​សុក​ត្រាំង​ ឡឹម​វិញ​ភឿង ឱ្យ​ដឹង​៖ “អ្នក​កា​សែត​ត្រុង​យ័ញ​ ពូកែ​ទាំង​មុខ​ជំ​នាញ​និង​ការ​គ្រប់​គ្រង​។​ រាល់​ខ្លឹម​សារ​នៃ​កម្ម​វិធី​ភាសា​ជន​ជាតិ​នៃ​ស្ថានី​យ​វិទ្យុ​ និង​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​ថ្មី​ជានិច្ច​ ដំ​ណឹង​ទាន់​ហេតុ​ការណ៍​ ហើយ​មាន​ការ​កោត​សរ​សើរ​ពី​ទស្ស​និក​ជន​ ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​បាន​គណៈនា​យក​វាយ​តម្លៃ​ខ្ពស់​”៕​

                                          យ៉ី​អាញ- ទីទុយ​

Chia sẻ bài viết