ប៉ុន្មានឆ្នាំកន្លង ការធានាប្រភពទឹកស្អាតសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន ឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបានវិនិយោគ ពង្រីកជាបណ្តើរៗនិងគ្របដណ្តប់នៅតំបន់នានាក្នុងឃុំ រួមចំណែកឆ្លើយតបនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

បងស្រីស៊ើងធីណា នៅឃុំតឹង ថាញ់ប្រើប្រាស់ទឹកស្អាតបម្រើជីវភាពគ្រួសារ។
មុននេះ នៅតំបន់មួយចំនួនប្រជាជននៅតែជួបការលំបាកក្នុងការទទួលប្រភពទឹកស្អាត ដោយប្រើប្រាស់ទឹកពីអណ្តូង ឬប្រភពទឹកធម្មជាតិ។ ប៉ុន្មានឆ្នាំជិតៗនេះ ដោយសារការយកចិត្តទុកដាក់របស់រដ្ឋ ការពង្រីកប្រព័ន្ធទឹកស្អាតបានជួយឱ្យប្រជាជនមានលក្ខណៈប្រើប្រាស់ប្រភពទឹកធានាអនាម័យ មានភាពងាយស្រួលជាងមុនក្នុងការប្រជុំជីវភាពនិងថែទាំសុខភាពគ្រួសារ។
បច្ចុប្បន្ន ឃុំតឹងថាញ់មានគ្រួសារចំនួន ៥.២៨០ ស្មើនឹង ២១.១២០ នាក់ បានប្រើប្រាស់ទឹកពីអង្គភាព ផ្គត់ផ្គង់ទឹកប្រមូលផ្តុំ អាស្រ័យដោយមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទទីក្រុងកឹងធើផ្គត់ផ្គង់និងគ្រួសារចំនួន ២៨៧ ស្មើនឹង ១.១៤៨ នាក់ បានប្រើប្រាស់ទឹកដែលផ្គត់ផ្គង់ដោយអង្គភាពផ្សេងៗ។ បងស៊ើងគ្វើយ នៅភូមិកគោ ឱ្យដឹង៖ “បច្ចុប្បន្ន ផ្លូវមុខផ្ទះរបស់ខ្ញុំបានវិនិយោគកសាងនិងមានប្រព័ន្ធផ្គត់ផ្គង់ទឹកដល់ផ្ទះ ដូច្នេះ យើងខ្ញុំមានទឹកស្អាតប្រើប្រាស់ប្រកបដោយអនាម័យ”។ ចំណែក បងស្រីស៊ើងធីណា នៅភូមិកាយឌឿង ឱ្យដឹង៖ “បំពង់ផ្គត់ផ្គង់ទឹកនៅចម្ងាយប្រហែល ៣០ ម៉ែត្រពីផ្ទះរបស់ខ្ញុំ ហើយបំពង់ទឹកត្រូវបានបន្តមកដល់ទីប្រជុំជនដែលខ្ញុំរស់នៅ។ សូមអរគុណដល់រដ្ឋដែលបានវិនិយោគពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក គ្រួសាររបស់ខ្ញុំទទួលបានប្រភពទឹកស្អាត និងមានភាពលំនឹងក្នុងការប្រជុំជីវភាព”។
មិនត្រឹមតែផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ជីវភាពរស់នៅប៉ុណ្ណោះទេ ប្រព័ន្ធទឹកស្អាតថែមទាំងបានរួមចំណែកផ្លាស់ប្តូរទិដ្ធភាពជនបទ។ ប្រព័ន្ធទឹកស្អាតដែលបានវិនិយោគដល់តំបន់ប្រជាជនរស់នៅ ជួយឱ្យការទទួលបានប្រភពទឹកកាន់តែងាយស្រួល ព្រមទាំងបង្កជាមូលដ្ឋានគ្រឹះដើម្បីឃុំតឹងថាញ់ លើកកម្ពស់គុណភាពលក្ខឋានពាក់ព័ន្ធនឹងបរិស្ថាននិងជីវភាពរស់នៅរបស់ប្រជាជន។ ប្រជាជននៅភូមិភាគមានការយល់ដឹងកាន់តែប្រសើរឡើងក្នុងការប្រើប្រាស់ទឹកដោយប្រិតសំចៃ ការពារប្រភពទឹកនិងថែរក្សាអនាម័យបរិស្ថាន។ នេះគឺជាកត្តាដ៏សំខាន់ ដើម្បីឱ្យប្រព័ន្ធទឹកស្អាតពង្រីកបានប្រសិទ្ធភាពយូរអង្វែងនិងបម្រើបានល្អដល់តម្រូវការរបស់សហគមន៍។
លោកតាមិញថាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ ឱ្យដឹង៖ “ភូមិភាគតែងយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន។ គណៈកម្មាធិការប្រជាជនឃុំ នឹងបន្តសហការជាមួយអង្គភាពផ្គត់ផ្គង់ទឹក ដើម្បីពិនិត្យឡើងវិញ និងស្នើសុំវិនិយោគពង្រីកប្រព័ន្ធទឹកស្អាតដោយផ្តល់អាទិភាពដល់តំបន់ដែលមានការលំបាក មិនទាន់មានប្រព័ន្ធទឹកស្អាតគ្របដណ្តប់។ តាមរយៈនោះ ដើម្បីលើកកម្ពស់ជាបណ្តើរៗអត្រាគ្រួសារមានទឹកស្អាតប្រើប្រាស់លំនឹង ធានាតម្រូវការប្រជុំជីវភាពរស់នៅ និងរួមចំណែកសម្រេចបាននូវលក្ខឋានទឹកស្អាតក្នុងការកសាងជនបទថ្មី”។
ការនាំយកទឹកស្អាតមកកាន់តំបន់នានានៅលើភូមិឋានឃុំតឹងថាញ់ បង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជន និងទិសដៅលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន។ នេះក៏ជាជំហានជាក់ស្តែងមួយក្នុងដំណើរការកសាងឃុំឱ្យកាន់តែអភិវឌ្ឍន៍ ស៊ីវិល័យ និងគួរឱ្យរស់នៅ៕
ដាលីន