29/11/2021 - 08:06

បញ្ចូល​គណ​នី​កម្ម​វិធី​ VssID ដោយ​ប្រើ​ស្នាម​ក្រយៅ​ដៃ​ឬ​កំ​ណត់​ភិន​ភាគ​ផ្ទៃ​មុខ​

យោង​តាម​ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ អ្នក​ប្រើ​ប្រាស់​អាច​ចូល​ទៅ​កាន់​ប្រ​ព័ន្ធ​កម្ម​វិធី​ VssID ដោយ​ប្រើ​ស្នាម​ក្រយៅ​ដៃ​ឬ​កំ​ណត់​ភិន​ភាគ​ផ្ទៃ​មុខ​។​

វិធី​អនុ​វត្ត​ដើម្បី​ទទួល​បាន​លេខ​កូដ​សម្ងាត់ដែល​ត្រូវ​ភ្លេច​។​ រូប​ភាព​ជាឧទាហរណ៍​

ចំពោះ​ព័ត៌​មាន​ដែល​អ្នក​ប្រើ​ប្រាស់​ “ត្អូញ ត្អែរ” ពីការ​បង់​ថ្លៃ​សេវា​ដើម្បី​ទទួល​បាន​លេខ​កូដ​សម្ងាត់​ដែល​ភ្លេច​តាម​រយៈ​កម្ម​វធី VssID ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ ឱ្យ​ដឹង​៖ ខណៈ​ពេល​ដំឡើង​កម្ម​វធី VssID ផ្នែក​ធានា​រ៉ាប់​រង​នឹង​ផ្តល់​លេខ​កូដ​សម្ងាត់ដោយ​ឥត​គិត​ថ្លៃ​ តាម​រយៈ​ផ្ញើ​សារ​ទូរ​ស័ព្ទ​ ឬ​តាម​រយៈ​ email ផ្តល់​ជូន​អ្នក​ប្រើ​ប្រាស់​។​ ករណី​ដែល​អ្នក​ប្រើ​ប្រាស់​ភ្លេច​លេខ​កូដ​សម្ងាត់ បញ្ចូល​កម្ម​វិធី​ VssID អាច​នឹង​រក​ឡើង​វិញ​នូវ​លេខ​កូដ​សម្ងាត់ តាម​រយៈ​សារ​ទូរ​ស័ព្ទ​ ឬ​ email ដែល​មុន​នោះ​ស្ថាប័ន​ធានា​រ៉ាប់​រង​បាន​ផ្ញើ​ឱ្យ​។​ ប្រ​សិន​បើ​រក​មិន​ឃើញ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ផ្ញើ​សារ​ទៅ​កាន់​ប្រ​ព័ន្ធ​លេខ​ ៨០៧៩ ដើម្បី​ទទួល​បាន​លេខ​កូដ​សម្ងាត់ និង​បង់​ថ្លៃ​សេវា​ ១.០០០ ដុង​/លើក។​ ថ្លៃ​សេវា​ទាំង​នេះ​ មិន​មែន​ផ្នែក​ធានា​រ៉ាប់​រង​ទទួល​នោះ​ទេ ប៉ុន្តែ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​សង​ទៅ​ឱ្យ​បណ្តាញ​ប្រ​ព័ន្ធ​។​

ការ​ដែល​ផ្សព្វ​ផ្សាយ​ផ្តល់​លេខ​កូដ​សម្ងាត់ឡើង​វិញ​ មាន​បង់​ថ្លៃ​សេវា​តាម​រយៈ​ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​កាត់​បន្ថយ​ដល់​ប្រ​ព័ន្ធ​ផង​ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​អ្នក​ប្រើ​ប្រាស់​ VssID ផង​។​ “ពីព្រោះ​រយៈ​ពេល​កន្លង​ ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ បាន​ធ្វើ​ការ​កត់​សម្គាល់​រាប់​លាន​អ្នក​ប្រើ​ប្រាស់​ដែល​ភ្លេច​លេខ​កូដ​សម្ងាត់។​ គិត​ពីត្រឹម​ថ្ងៃ​ទី ២៩ ខែកញ្ញា​ដល់​ថ្ងៃ​ទី ១៥ ខែតុលា​ ចំ​នួន​អ្នក​ដែល​ភ្លេច​លេខ​កូដ​សម្ងាត់​ជិត​ ២ លាន​នាក់​ ពិសេស​មាន​អ្នក​ខ្លះ​ក្នុង​រយៈ​ពេល​ ១ ខែ ជូន​ដំណឹង​ភ្លេច​លេខ​កូដ​សម្ងាត់​ដល់​ទៅ​ជាង​ ៤០ ដង​ឯណោះ​។​ល។​” - ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ បាន​ធ្វើ​ការ​ពន្យល់​ដូច្នេះ​។​

ដើម្បី​ចៀស​វាង​ការ​ភ្លេច​លេខ​កូដ​សម្ងាត់ ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ បាន​ផ្តល់​អនុ​សាសន៍​ដល់​អ្នក​ប្រើ​ប្រាស់​ ខណៈ​ពេល​ដែល​ស្ថាប័ន​ធានា​រ៉ាប់​រង​ផ្តល់​លេខ​កូដ​សម្ងាត់​ជា​លើក​ដំបូង​នោះ​ គប្បី​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ VssID ដើម្បី​ផ្លាស់​ប្ដូរ​លេខ​កូដ​សម្ងាត់ដែល​ងាយ​នឹង​ចាំ​។​ ទន្ទឹម​នឹង​នោះ​ អ្នក​ប្រើ​ប្រាស់​អាច​នឹង​ប្រើ​ប្រាស់​មុខ​ងារ​ បញ្ចូល​ដោយ​ការ​ប្រើ​ស្នាម​ក្រយៅ​ដៃ​ឬ​កំ​ណត់​ភិន​ភាគ​ផ្ទៃ​មុខ​ ដើម្បី​ចៀស​វាង​ភ្លេច​លេខ​សម្ងាត់។​

មុន​នោះ​ មាន​អ្នក​ប្រើ​ប្រាស់​ VssID មួយ​ចំ​នួន​លើក​ឡើង​ VssID គឺ​ជាកម្ម​វិធី​សម្រាប់​បម្រើ​ការ​ងារ​សង្គម​ ម្ល៉ោះ​ហើយ​អង្គ​ភាព​ដែល​អភិ​វឌ្ឍ គប្បី​មាន​គ្រោង​ការ​ធ្វើ​ការ​ជា​មួយ​ភ្នាក់​ងារ​បណ្តា​ញ​ ធ្វើ​យ៉ាង​ណាដើម្បី​ឥត​គិត​ថ្លៃ​ឬ​កាត់​បន្ថយ​តម្លៃ​សេវា​ទាំង​នេះ​ដូច​កាល​ពី​មុន​។​

បង្ហាញ​មុខ​ដល់​អ្នក​ប្រើ​ប្រាស់​ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ VssID - ធានា​រ៉ាប់​រង​សង្គម​ឌីជី​ថល គឺ​ជាកម្ម​វិធី​ត្រូវ​បាន​ដំឡើង​ទៅ​ក្នុង​ទូរ​ស័ព្ទ​វៃ​ឆ្លាត​ តភ្ជាប់​គណ​នី​ដោះ​ដូរ​អេឡិច​ត្រូនិក​របស់​អ្នក​ប្រើ​ប្រាស់​ជាមួយ​នឹង​ស្ថាប័ន​ធានា​រ៉ាប់​រង​សង្គម​។​ ឆ្លង​តាម​រយៈ​នោះ​ អ្នក​ប្រើ​ប្រាស់​នឹង​ទទួល​បាន​ព័ត៌​មាន​ជូន​ដំណឹង​ ខណៈ​បណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជិត​ផុត​កំ​ណត់​ និង​ដល់​រយៈ​ពេល​បង់​ប្រាក់​ចូល​រួម​ធានា​រ៉ាប់​រង​ស្ម័គ្រ​ចិត្ត​ ឬ​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​ថ្មី​៕​ 

    យោង​៖ កាសែត​ច្បាប់​ក្រុង​ហូជីមិញ​ -លីសៀ

Chia sẻ bài viết