07/10/2024 - 16:18

ចូវ​ថាញ់ ឆ្ពោះ​ទៅ​កាន់​ស្រុក​ជន​បទ​ថ្មី​

អស់​រយៈ​កាល​ជាង​ ១៣ ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ មក​ទល់​ពេល​នេះ​ ឃើញ​ថា​មុខ​មាត់​ជន​បទ​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ កាន់​តែ​មាន​ភាព​សម​រម្យ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ។​

ផ្លូវ​គមនា​គមន៍​ជន​បទ​របស់​ស្រុក​ចូវ​ថាញ់ ត្រូវ​បាន​វិនិ​យោគ​កសាង​មាន​ភាព​សម​រម្យ។​

ស្រុក​ចូវ​ថាញ់ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៤៧% ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​ អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ស្រុក​នៅ​ទាំង​បាន​វិនិ​យោគ​កម្ម​វិធី​ គម្រោង​ពិសេស​ដោយ​ឡែក​ជា​ច្រើន​ ដើម្បី​អភិឌ្ឍតំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​ ពិសេស​ គឺកម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​ តាម​ប្រ​សាសន៍​លោក​ ត្រឿង​វ៉ាន់​ដៀង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ ទូទាំង​ស្រុក​មាន​ ៧/៧ ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​២​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ និង​ទីប្រ​ជុំ​ជន​ចូវ​ថាញ់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិល័យ។​ បច្ចុប្បន្ន​ ស្រុក​បាន​បំ​ពេញ​បែប​បទ​រួច​រាល់​ ដើម្បី​ដាក់​ស្នើ​ទៅ​មជ្ឈិម​ទទួល​ស្គាល់​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ចូវ​ថាញ់ ត្រូវ​បាន​វិនិ​យោគ​
កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ។​

បច្ចុប្បន្ន​ ដង​ផ្លូវ​ក្នុង​ឃុំ​ទាំង​អស់​ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​និង​ចាក់​បេ​តុង​រួច​រាល់​ ធានា​រថ​យន្ត​បើក​​ទៅ​មក​ងាយ​ស្រួល; ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ធានា​មាន​ទឹក​ស្រោច​ស្រព​គ្រប់​គ្រាន់​; ប្រ​ជា​ជន​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ជាង​៩៩%; មាន​សាលា​រៀន​ ៣០/៣១ សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​១; ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ១០០% សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល។ល។​ លោក​ឡឹម​អន នៅ​ភូមិ​តា​ឃ្វិច​ ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង៖ “ខ្ញុំ​ឆ្នាំ​នេះ​អា​យុ​ ៨២ ឆ្នាំ​ ទើប​ឃើញ​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ បំ​ផុត​គឺផ្លូវ​ជន​បទ​ត្រូវ​បាន​វិនិ​យោគ បង្កើន​កម្រិត​បើក​ទូលាយ​ រថ​យន្ត​បើក​ដល់​ផ្ទះ​ សង​ខាង​ផ្លូវ​មាមីង​ដាំ​ផ្កា​លម្អ​ ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ដូច្នេះ​ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ត្រូវ​បាន​វិនិ​យោគ​កសាង​រឹង​មាំ   អគ្គិ​សនី​ ទឹក​ស្អាត​តភ្ជាប់​ដល់​ផ្ទះ។ល។​ ពិសេស​ មាមីង​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ ចេះ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ដើម្បី​លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ”។​ ចំ​ណែក​បង​ស្រី​ លី​ធី​ថាញ​ស្វឹង​ នៅ​ឃុំ​ភូតឹង​ ឱ្យ​ដឹង៖ “តាំង​ពី​បាន​ទទួល​ស្គាល់​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ផ្លូវ​គមនា​គមន៍​នៅ​ភូតឹង​ បាន​វិនិ​យោគ​កសាង​សម្រេច​រួច​រាល់​ ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​នៅ​វត្ត​   សហ​ករណ៍​តម្បាញ​   ចម្ការ​ដើម​ទម្លាប់ ។ល។​  ទើប​ការ​លក់​ដូរ​មាន​ភាព​ងាយ​ស្រួល​ដូច្នេះ។​ ពេល​ផ្លែ​ទម្លាប់​បាន​ទទួល​ស្គាល់​សម្រេច​ផលិត​ផល​ OCOP នឹង​លក់​បាន​ថ្លៃ​ជាង។​ ក្រៅ​ពី​នោះ​ មា​មីង​ខ្មែរ​ក្រី​ក្រ​បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​ ពង្រីក​សេដ្ឋ​កិច្ច​ ដូច្នេះ​ មាមីង​អ្នក​ណា​ក៏​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី​ មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ជាង​មុន​ច្រើន”។​

លោក​ ត្រឿង​ថាញ​ដៀង ឱ្យ​ដឹង​បន្ថែម៖ “ស្រុក​អនុវត្ត​ការ​កសាង​ជន​បទ​ថ្មី​សម្រេច​រួច​រាល់​ ជា​មួយ​លទ្ធ​ផល​នៃ​ការ​ស្រង់​មតិ​ពេញ​ចិត្ត​របស់​គ្រួ​សារ​ ប្រ​ជា​ជន​សម្រេច​ជាង​៩៨% ។​ ក្នុង​នោះ​ អនុវត្ត​ការ​កសាង​ជន​បទ​ថ្មី​ ស្រុក​ក៏​បាន​រវាស​រវៃ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ផ្គួប​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​៣ រួម​មាន៖ ការ​កសាង​ជន​បទ​ថ្មី​ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​ សរុប​ប្រ​ភព​ទុន​អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​របស់​ស្រុក​ គឺ​ជាង ២.៤៤៨ ពាន់​លាន​ដុង។​ លទ្ធ​ផល​ទាំង​នោះ​ រឹត​តែ​បញ្ជាក់​ច្បាស់​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ពង្រីក​បាន​ល្អ​នូវ​ស្មារតី​សាមគ្គី​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី៕

​  យ្វី​អាញ-មុនី​

Chia sẻ bài viết