លោកថាច់សន នៅអនុសង្កាត់១៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង។ លោកមិនត្រឹមតែចលនាប្រជាជនអនុវត្តល្អនូវចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងអនុវត្តល្អភារកិច្ចក្នុងនាមជាសមាជិកគណៈកម្មការវត្តស្រះនាគ ហើយជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិភាគទៀតផង។

ដងផ្លូវជនបទត្រឹមឡាយដែលគ្រួសារលោកថាច់សន (ខាងឆ្វេង) បរិច្ចាគ។
អ្នកស្រីឡឹមមីឡែហា លេខាសាខាបក្សអនុសង្កាត់ ១៧ សង្កាត់ង្វៀកហ្វា ឱ្យដឹង៖ “លោកថាច់សន គឺជាអ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ គាត់បានមាមីងទុកចិត្តហើយតែងតាំងជាអ្នកមានប្រិយភាពក្នុងភូមិស្រុកច្រើនឆ្នាំបន្តបន្ទាប់។ ផ្តើមពីការចលនាសង់ស្ពាន ធ្វើផ្លូវរហូតដល់ចូលរួមសម្របសម្រួលពេលដែលភូមិស្រុកមានទំនាស់វិវាទ គាត់តែងខ្នះខ្នែងចូលរួមរាល់ការងារទាំងអស់។ ដោយការចលនារបស់គាត់ បច្ចុប្បន្ន ក្នុងអនុសង្កាត់ ១៧ មានគ្រួសារធូរធារជាច្រើនខ្នះខ្នែងចូលរួមការងារសង្គម។ ទន្ទឹមនឹងនោះ លោកសនថែមទាំងមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងសហគមន៍ ភាគច្រើនបានមាមីងខ្មែរមករកដើម្បីរៀបរាប់ពីបំណងរបស់ខ្លួន។ លោកបានចលនាមាមីងបរិច្ចាគដី កម្លាំងពលកម្ម ធ្វើផ្លូវបេតុង ដោយឡែកគ្រួសារលោក ក៏បានបរិច្ចាគដីធ្វើផ្លូវជនបទត្រឹមឡាយជាង៥០០ម៉ែត្រការ៉េ និងផ្លូវឡេហុងផុងប្រវែងជាង ១.០០០ ម៉ែត្រ៘ រួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ”។

ប្តីប្រពន្ធលោកថាច់សេន (ខាងស្ដាំ) កំពុងដោះដូរជាមួយនឹងលេខាសាខាបក្ស
អនុសង្កាត់១៧ ង្វៀកហ្វា ខេត្តវិញឡុង។
មិនត្រឹមតែគំរូក្នុងការចលនាប្រជាជនប៉ុណ្ណោះទេ លោកថាច់សន តែងលត់ដំអត្តចរិត សីលធម៌ គុណសម្បត្តិនយោបាយ ការរស់នៅប្រកបដោយគុណធម៌ទៀតផង។ គាត់ជានិច្ចកាលតែងដឹកនាំសមាជិកក្នុងគ្រួសារនិងមាមីងភូមិស្រុកអនុវត្តល្អគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ កសាងផែនការផលិត អភិវឌ្ឍសេដ្ឋកិច្ចសមស្របនឹងលក្ខណៈគ្រួសារដើម្បីលើកស្ទួយជីវភាព។ ក្រៅពីនោះ គាត់តែងសហការជាមួយនឹងព្រះចៅអធិការវត្តស្រះនាគ សង្កាត់ង្វៀកហ្វា ឃោសនាផ្សព្វផ្សាយពីគោលមាគ៌ា គោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋដល់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត ចលនាប្រជាជនចូលរួមចលនាពង្រីកសេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ កសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ រួមចំណែកកសាងជនបទថ្មី។
លោកថាច់សន ឱ្យដឹង៖ “បានមាមីងទុកចិត្តបោះឆ្នោតធ្វើជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅអនុសង្កាត់១៧ ខ្ញុំយល់ឃើញថា យើងត្រូវតែធ្វើឱ្យបានល្អ ដើម្បីមិនឱ្យខកបំណងរបស់មាមីង។ កិច្ចការអ្វីមានប្រយោជន៍ដល់ភូមិស្រុក ជួយប្រជាជនចាកភាពក្រីក្រ លំនឹងជីវភាពគឺខ្ញុំធ្វើ។ ចំពោះបញ្ហាសម្របសម្រួលវិវាទដីធ្លីឬអាពាហ៍ពិពាហ៍គ្រួសារ ខ្ញុំបានសម្របសម្រួលជោគជ័យជាច្រើនករណី ខ្ញុំពន្យល់ដើម្បីមាមីងយល់ពីមនោសញ្ចេតនាភូមិផងរបងជាមួយ”៕
អត្ថបទ រូបថត៖ សើុងម៉ាល័យ- លីសៀ