17/01/2022 - 07:39

បិទ​សម័យ​ប្រ​ជុំ​វិសាម​ញ្ញ​លើកទី ១ រដ្ឋ​សភា​ នីតិ​កាល​XV

សកម្ម​-ម្ចាស់​ការ​-ទទួល​ខុស​ត្រូវ​ខ្ពស់​

 យន្ត​ការ​ពិសេស​ដោយ​ឡែក​អភិវឌ្ឍ​ក្រុង​កឹង​ធើ ចំ​នួន​៦

កាល​ពី​សប្តាហ៍​កន្លង​ ក្រោយ​ពី ៥ ថ្ងៃ​ធ្វើ​ការ​ដ៏​មមា​ញឹក​ ម៉ឺង​ម៉ាត់ វិទ្យា​សាស្រ្ត​ ប្រ​ជា​ធិប​តេយ្យ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ សម័យ​ប្រ​ជុំ​វិសាមញ្ញ​លើកទី ១ នីតិ​កាល​ XV បាន​បញ្ចប់​ជាស្ថាពរ​តាម​ររបៀប​វារៈ​ដាក់​ចេញ​ និង​ជោគ​ជ័យ​ល្អ​ប្រ​សើរ​នៅ​រសៀល​ថ្ងៃ​ទី ១១ ខែមក​រា​។​

​ រដ្ឋ​សភា​ បិទ​សម័យ​ប្រ​ជុំ​វិសាម​ញ្ញ​លើក​ទី ១។​

ជាមួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​ប្រ​ទេស​ជាតិ​ ជន​រួម​ជាតិ​ និង​ម្ចាស់​ឆ្នោត​ផ្អែក​លើ​មូល​ដ្ឋាន​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ របាយ​ការណ៍​ពិនិត្យ​បញ្ជាក់​របស់​ស្ថាប័ន​នៃ​រដ្ឋ​សភា​ ដោយ​មាន​មតិ​យោបល់​របស់​អ្នក​តំ​ណាង​ជិត​ ១.១០០ លើក​នាក់​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​ពិភាក្សា​ក្រុម​ចំ​នួន​ ៣ លើក និង​សម័យ​ប្រ​ជុំ​ ពេញអង្គ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ចំ​នួន​ ៣ លើក សមាជិក​រដ្ឋ​សភា​ បាន​ផ្តោត​ទៅ​លើ​ការ​សិក្សា​ ស្រាវ​ជ្រាវ​ ពិភាក្សា​ពុះ​ពោរ​ ផ្តល់​យោបល់​សំ​ខាន់​ៗ​ ប្ដេជ្ញា​ចិត្ត​ខ្ពស់​ គុណ​ភាព​ ប្រ​កប​ដោយ​គំ​និត​ស្ថាបនា​; គ្រប់​ស្ថាប័ន​របស់​រដ្ឋ​សភា​ រដ្ឋា​ភិបាល​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ខំប្រឹង​អស់​ពីសមត្ថ​ភាព​ មិន​ថា​ថ្ងៃ​ឬ​យប់​ក្នុង​កិច្ច​ការ​សម្រង់​ ទទួល​យក​ បកស្រាយ​បាន​ពេញលេញ​ ហ្មត់​ចត់​រាល់​មតិ​យោបល់​របស់​សមាជិក​រដ្ឋ​សភា​ដើម្បី​លើកជូន​រដ្ឋ​សភា​ពិនិត្យ​ពិច័យ​ អនុ​ម័ត​ច្បាប់​ ១ និង​សេចក្តី​សម្រេច​ចំ​នួន​ ៤ ដោយ​ការ​ឯក​ភាព​ខ្ពស់​ រួម​ចំ​ណែក​ក្នុង​ការ​ជោគ​ជ័យ​ជាក់​ស្ដែង​នៃ​សម័យ​ប្រ​ជុំ​។​

រដ្ឋ​សភា​សម្រេច​ធ្វើ​ពិសោធន៍​នូវ​យន្ត​ការ​ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​មួយ​ចំ​នួន​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​កឹង​ធើ។​ រូប​ថត​៖ ត្រុងហាយ​

ដើម្បី​សេចក្តី​សម្រេច​នៃ​សម័យ​ប្រ​ជុំ​វិសាមញ្ញ​ លើកទី ១ នីតិ​កាល​ XV ឆាប់​បាន​សុី​ជម្រៅទៅ​ក្នុង​ជីវ​ភាព​ ប្រ​ធាន​រដ្ឋ​សភា​ វឿងឌិញ​ហ្វែ សំ​ណូម​ពរ ក្រោយ​ពីសម័យ​ប្រ​ជុំ​ រដ្ឋា​ភិបាល​ នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ គណៈ​កម្មា​ធិការ​នៃ​រដ្ឋ​សភា​ គ្រប់​ស្ថាប័ន​ គណៈ​ ផ្នែក​ក្នុង​ក្បាល​ម៉ាស៊ីន​ រដ្ឋ​ ប្រតិភូ​តំ​ណាង​សមាជិក​រដ្ឋ​សភា​ គប្បី​រួសរាន់ រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ឆាប់​រហ័ស​ទាន់​ពេល​នូវ​ច្បាប់​និង​សេច​ក្តី​សម្រេច​ទើប​បាន​អនុម័ត​ ឆាប់​ពង្រីក​បាន​ប្រ​សិ​ទ្ធភាព​ទៅ​ក្នុង​ជីវ​ភាព​ ជម្នះ​ស្ថាន​ភាព​ “ដើម​ឆ្នាំ​សន្សឹម​ៗ​ ចុង​ឆ្នាំ​អន្ទះ​អន្ទែង​”។​ ស្រប​ឱកាស​ឆ្នាំ​ថ្មី​ និង​ត្រៀម​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃណី​ញ៉ឹម​យឹង ឆ្នាំ​ ២០២២ ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ មាន​បិយ​វា​ចាប្រ​សិទ្ធ​ពរជ័យ​ សិរី​មង្គល​មហា​ប្រ​សើរ​ដល់​ជន​រួម​ជាតិ​ កម្មា​ភិបាល​ យុទ្ធ​ជន​ ម្ចាស់​ឆ្នោត​ទូទាំង​ប្រ​ទេស​ និង​ជន​រួម​ជាតិ​យើង​នៅ​ប្រ​ទេស​ក្រៅ​ ឆ្នាំ​ថ្មី​ សុខ​ភាព​ល្អ​បរិបូរ​ សុភមង្គល​ ជោគ​ជ័យ​ថ្មី​ និង​ជ័យ​ជម្នះ​ថ្មី​។​

* នៅ​រសៀល​ថ្ងៃ​ទី ១១ ខែមក​រា​ រដ្ឋ​សភា​បាន​អនុម័ត​សេចក្តី​សម្រេច​ធ្វើ​ពិសោធន៍​នូវ​យន្ត​ការ​ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​មួយ​ចំ​នួន​ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​កឹង​ធើ ជាមួយ​អត្រា​តំណាង​ គាំ​ទ្រ ៤៦៣/៤៦៩ នាក់​ (ស្រូប​អត្រា​ ៩២,៧៩% នៃ​ចំ​នួន​សមាជិក​រដ្ឋ​សភា​)។​ យោង​តាម​សេចក្តី​សម្រេច​ ក្រុង​កឹង​ធើទទួល​បាន​យន្ត​ការ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ចំ​នួន​ ៦។​

ទី១.  ក្រុង​អាច​កម្ចី​តាម​រយៈ​បោះ​ផ្សាយ​ប័ណ្ណ​ប្រាក់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​  បុល​ពីអង្គ​ការ​ហិរញ្ញ​វត្ថុ​និង​អង្គ​ការ​ផ្សេង​ៗ​ទៀត​ក្នុង​ប្រ​ទេស​ ពីប្រ​ភព​ប្រ​ទេស​ក្រៅ​របស់​រដ្ឋា​ភិបាល​ បុល​មក​ឱ្យ​ក្រុង​បុល​ឡើង​វិញ​ជាមួយ​នឹង​កម្រិត​សម​តុល្យ​ជាប់​បំ​ណុល​មិន​លើ​សពី ៦០% នៃ​ចំ​ណូល​ថវិកា​របស់​ភូមិ​ភាគ​បាន​ទទួល​។​ សរុប​កម្រិត​បុល​និង​ចំ​ណាយ​ លើ​សលុប​នៃ​ថវិកា​ក្រុង​ប្រ​ចាំ​ឆ្នាំ​ អា​ស្រ័យ​រដ្ឋ​សភា​សម្រេច​។​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សម្រេច​អនុវត្ត​សោ​ហ៊ុយនិង​ថ្លៃ​សេវា​ដែល​មិន​ទាន់​បាន​កំ​ណត់​ក្នុង​ច្បាប់​សោ​ហ៊ុយនិង​ថ្លៃ​សេវា​; កែស​ម្រួលកម្រិត​ឬ​អត្រា​ប្រ​មូល​សោ​ហ៊ុយ​និង​ថ្លៃ​សេវា​ដែល​បាន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​សម្រេច​កំ​ណត់​ចំ​ពោះ​សោ​ហ៊ុយ      ថ្លៃ​សេវា​គ្រប់​ប្រ​ភេទ​ដែល​បាន​ចែង​ក្នុង​ច្បាប់​     វៀរលែង​សោ​ហ៊ុយ ​ថ្លៃ​សេវា​តុលា​ការ​។​ ថវិកា​ក្រុង​បាន​ទទួល​ ១០០% នៃ​ចំ​ណូល​បន្ថែម​ពីខ្ទង់​ចំ​ណូល​ ដោយ​សារ​ការ​កែ​សម្រួល​គោល​នយោ​បាយ​សោ​ហ៊ុយ ថ្លៃ​សេវា​។​

ទី២. ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អាច​សម្រេច​ផ្លាស់​ប្តូរ​គោល​បំ​ណង​ប្រើ​ប្រាស់​ដី​ផលិត​ស្រូវ​ពី ២ រដូវ​ឡើង​ទៅ​ ដោយ​ផ្ទៃ​ដី​ទំ​ហំ​ក្រោម​ ៥០០ ហិកតា​ តាម​ការ​ផ្តល់​សិទ្ធិ​របស់​នាយក​រដ្ឋ​មន្ត្រី​។​ ការ​សម្រេច​ផ្លាស់​ប្តូរ​គោល​បំ​ណង​ប្រើ​ប្រាស់​ ដី​ផលិត​ស្រូវ​ ត្រូវ​អនុ​វត្ត​ប្រ​កាស​ជាសាធា​រណៈ​ ស្ទង់​មតិ​ប្រ​ជា​ជន​ អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​។​

ទី៣. ផ្អែក​លើ​មូល​ដ្ឋាន​គម្រោង​ប្លង់​អភិវឌ្ឍន៍​កសាង​មណ្ឌល​មុខ​ងារ​ អភិវឌ្ឍន៍​ទីក្រុង​ ដែល​បាន​ផ្តល់​សច្ចា​នុម័ត​ នាយក​រដ្ឋ​មន្រ្តី​សម្រេច​ ការ​ធ្វើ​វិមជ្ឈ​ការ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ផ្តល់​សច្ចា​នុម័ត​កែស​ម្រួលលើ​ការ​អភិ​វឌ្ឍទូទៅ​នៃ​ការ​កសាង​មណ្ឌល​មុខ​ងារ​; អភិវឌ្ឍន៍ទីក្រុង​។​

ទី៤. បន្ទាប់​ពីថវិកា​ក្រុង​ធានា​គ្រប់​គ្រាន់​ប្រ​ភព​អនុវត្ត​កែ​ទម្រង់​បៀវត្ស គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អាច​សម្រេច​ប្រើ​ប្រាស់​ប្រ​ភព​នៅ​សេស​សល់​ដើម្បី​ចំ​ណាយ​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ដល់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​។​ កម្រិត​ចំ​ណាយ​ បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​នេះ​ ផ្អែក​លើ​ប្រ​សិទ្ធ​ភាព​ការ​ងារ​និង​មិន​លើស ០,៨ ដងនៃ​កម្រិត​ប្រាក់​បៀវត្សឋានៈ​ តំ​ណែង​ ឬ​កម្រិត​បៀវត្ស តាម​តំ​ណែង​ការ​ងារ​ មុខ​តំ​ណែង​ តំ​ណែង​អ្នក​ដឹក​នាំ​។​ កម្រិត​ចំ​ណូល​សម្រាប់​អ្នក​ជំនាញ​ អ្នក​វិទ្យា​សាស្រ្ត​ ទេព​កោ​សល្យ​ពិសេស​ អា​ស្រ័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កំ​ណត់​។​ ការ​ចំ​ណាយ​ប្រាក់​ចំ​ណូល​បន្ថែម​ អនុ​វត្ត​ពេល​ដែល​ក្រុង​អាច​ម្ចាស់​ការ​តុល្យ​ភាព​ថវិកា​។​

ទី៥. ក្រុង​បាន​អនុវត្ត​គម្រោង​ជីក​ស្តារ​ គួបផ្សំ​នឹង​ការ​ប្រ​មូល​ផលិត​ផល​ផ្លូវ​នាវា​ចរ​ឌិញ​អាង​- កឹង​ធើ តាម​បែប​ផែន​សង្គមូបនីយ​កម្ម​ ធានា​លក្ខន្តិកៈ​ផ្លូវ​នាវា​ចរក​ប៉ាល់​ចំ​ណុះ​ពី ១០.០០០ តោន​ឡើង​ទៅ​អាច​ចេញ​ចូល​បាន​; គម្រោង​ មាន​ទំ​ហំ​ទុន​ពី ៥០០ ពាន់​លាន​ដុង​ឡើង​ទៅ​ ត្រូវ​បាន​អនុវត្ត​ដោយ​រូប​ភាព​អា​ទិភាព​។​

ទី៦. នាយក​រដ្ឋ​មន្រ្តី​ នឹង​បង្កើត​មជ្ឈ​មណ្ឌល​ ចង​សម្ព័ន្ធ​ផលិត​ កែច្នៃ​និង​ប្រើ​ប្រាស់​ផលិត​ផល​កសិកម្ម​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​នៅ​កឹង​ធើ។​ អា​ជីវ​កម្ម​ដែល​មាន​គម្រោង​វិនិ​យោគ​នៅ​មជ្ឈ​មណ្ឌល​ បាន​ទទួល​របប​អា​ទិភាព​អំ​ពី​នីតិ​វិធី​គយនិង​ពន្ធ​ បើ​សិន​ឆ្លើយ​តប​បាន​លក្ខខណ្ឌ​មួយ​ចំ​នួន​។​ សេចក្តី​សម្រេច​មាន​សុពល​ភាព​ចាប់​ពីថ្ងៃ​ទី ១ ខែមីនា​ អនុវត្ត​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​៕​

                    កាសែត​កឹង​ធើភាសា​ខ្មែរ​(សរុប​)

Chia sẻ bài viết