19/07/2021 - 14:53

ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្ដី​កំ​ណត់​ស្ដី​ពី​លិខិត​ឆ្លង​ដែន​ភ្ជាប់​បន្ទះ​ឈីប

ក្រ​សួង​នគរ​បាល​ទើប​ប្រ​កាស​ឱ្យ​ប្រើ​អនុ​ក្រឹត្យ​លេខ​ ៧៣/២០២១/TT-BCA កំ​ណត់​អំ​ពី​ទម្រង់​លិខិត​ឆ្លង​ដែន​ លិខិត​ធ្វើ​ដំ​ណើរ​និង​ទម្រង់​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​ចេញ​ចូល​ឆ្លង​ដែន​។​ អនុ​ក្រឹត្យ​នេះ​មាន​សុពល​ភាព​ចាប់​ពីថ្ងៃ​ទី ១៤ ខែសី​ហា​ ឆ្នាំ​ ២០២១ ។

 ​ កម្មា​ភិបាល​ការិ​យាល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​ នគរ​បាល​ក្រុង​ហា​ណូយ​ ណែនាំ​ប្រ​ជា​ជន​ធ្វើ​សំ​ណុំ​បែប​បទ​។​

យោង​តាម​នោះ​ ចាប់​ពីថ្ងៃ​ទី ១៤ ខែសីហា​ ឆ្នាំ​ ២០២១ លិខិត​ឆ្លង​ដែន​ប្រ​ភេទ​ថ្មី​ ភ្ជាប់​បន្ទះ​ឈីប​នៅ​ក្រប​ខាង​ក្រោយ​នៃ​លិខិត​ឆ្លង​ដែន​និង​លិខិត​ឆ្លង​ដែន​ធម្ម​តា​នឹង​ប្តូរ​ទំ​ព័រ​ក្រប​ពី​ពណ៌​បៃ​តង​ខ្ចី​ទៅ​ពណ៌​ស្វាយ​ (ចំ​ពោះ​លិខិត​ឆ្លង​ដែន​ធម្ម​តា​)។​ តាម​សេច​ក្ដី​កំ​ណត់​ថ្មី​ ប្រ​ជា​ជន​មាន​អា​យុ​ចាប់​ពី​គម្រប់​ ១៤ ឆ្នាំ​មាន​សិទ្ធិ​ធ្វើ​លិខិត​ឆ្លង​ដែន​ធម្ម​តា​ ឬ​លិខិត​ឆ្លង​ដែន​ភ្ជាប់​បន្ទះ​ឈីប​អេឡិច​ត្រូនិច។​ លិខិត​ឆ្លង​ដែន​មាន​ប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​ក្នុង​រយ:​ពេល​ ១០ ឆ្នាំ​។​

ចំ​ពោះ​ការ​ពង្រាយ​សេច​ក្តី​ក្នុង​លិខិត​ឆ្លង​ដែន​ ក្រប​ខាង​មុខ​ត្រូវ​បាន​បោះ​ពុម្ព​ឈ្មោះ​ប្រ​ទេស​ សញ្ញា​ជាតិ​ ឈ្មោះ​លិខិត​ឆ្លង​ដែន​។​ លិខិត​ឆ្លង​ដែន​ភ្ជាប់​បន្ទះ​ឈីប បាន​បោះ​ពុម្ព​បន្ថែម​នូវ​សញ្ញា​បន្ទះ​ឈីប​អេឡិច​ត្រូ​និច។​ បន្ទះ​ឈីប​នេះ​ ត្រូវ​បាន​ភ្ជាប់​នៅ​ក្រប​ខាង​ក្រោយ​នៃ​លិខិត​ឆ្លង​ដែន​។​ ក្រប​លិខិត​ឆ្លង​ដែន​ ជា​ប្រ​ភេទ​វត្ថុ​ធាតុ​ប្លា​ស្ទិច​ចម្រុះ​ ប្រើ​បាន​រយៈ​ពេល​យូរ​។​ លិខិត​ឆ្លង​ដែន​មាន​ទំ​ហំ​ដូច​ដើម​ ទៅ​តាម​ស្ដង់​ដារ ISO ៧៨១០ ។​

ភាសា​ដែល​ប្រើ​ប្រាស់​ក្នុង​លិខិត​ឆ្លង​ដែន​រួម​ មាន​ភាសា​វៀត​និង​អង់​គ្លេស​។​ ចំ​នួន​ទំ​ព័រ​លិខិត​ឆ្លង​ដែន​មិន​រាប់​ក្រប​ មាន​ចំ​នួន​ ៤៨ ទំ​ព័រ​ចំ​ពោះ​លិខិត​ឆ្លង​ដែន​ការ​ទូត ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ និង​លិខិត​ឆ្លង​ដែន​ធម្ម​តា​ មាន​រយៈ​ពេល​ប្រើ​ ៥ ឆ្នាំ​ ឬ​ ១០ ឆ្នាំ​; មាន​ ១២ ទំ​ព័រ​ចំ​ពោះ​លិខិត​ឆ្លង​ដែន​ធម្ម​តា​ និង​មាន​រយៈ​ពេល​ប្រើ​មិន​លើស​ពី ១២ ខែ។​ ខ្លឹម​សារ​ និង​រូប​បាន​បោះ​ពុម្ព​ក្នុង​លិខិត​ឆ្លង​ដែន​ត្រូវ​បាន​អនុ​វត្ត​ដោយ​បច្ចេក​វិទ្យា​ទំ​នើប​ ឆ្លើយ​តប​តាម​តម្រូវ​ការ​ធានា​សន្តិ​សុខ​ បង្ការ​ហានិ​ភ័យ​ធ្វើ​ក្លែង​ក្លាយ​និង​សម្រេច​ស្ដង់​ដារ ICAO។​

អ្នក​ដែល​មាន​តម្រូវ​ការ​សុំ​ផ្តល់​លិខិត​ឆ្លង​ដែន​ធម្ម​តា​ឬ​ភ្ជាប់​បន្ទះ​ឈីប អាច​ទៅ​ការិ​យា​ល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​នគរ​បាល​ខេត្ត​ដែល​ខ្លួន​ស្នាក់​នៅ​អចិន្ត្រៃយ៍​ឬ​បណ្តោះ​អា​សន្ន​ ដើម្បី​សុំ​ផ្ដល់​។​ ពេល​បំ​ពេញ​បែប​បទ​ ប្រ​ជា​ជន​គប្បី​ត្រៀម​រូប​ថត​ អត្ត​សញ្ញាណ​បណ្ណ​ឬ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​និង​លិខិត​បញ្ជាក់​ទីលំ​នៅ​អចិន្រ្តៃយ៍​ឬ​បណ្តោះ​អា​សន្ន​។​ ថ្លៃ​សេវា​ផ្ដល់​លិខិត​ឆ្លង​ដែន​ថ្មី​គឺ​ ២០០.០០០ ដុង​។​ ចំ​ពោះ​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន​ឡើង​វិញ​ដែល​ត្រូវ​ខូច​ឬ​បាត់​គឺ​ ៤០០.០០០ ដុង​។​

ប្រ​ភេទ​លិខិត​ឆ្លង​ដែន​ដែល​បាន​ផ្តល់​ជូន​ទី​ភ្នាក់​ងារ​មុន​ថ្ងៃ​ដែល​អនុ​ក្រឹត្យ​នេះ​មាន​សុពល​ភាព​ ប៉ុន្តែ​មិន​ទាន់​ផុត​កំ​ណត់​អាច​បន្ត​ប្រើ​ប្រាស់​បាន​ យឺត​បំ​ផុត​ដល់​ថ្ងៃ​ទី ១ ខែមក​រា​ ឆ្នាំ​២០២២ ត្រូវ​អនុវត្ត​ឱ្យ​ឯក​ភាព​ទៅ​តាម​ទម្រង់​លិខិត​ឆ្លង​ដែន​ លិខិត​ធ្វើ​ដំ​ណើរ​តាម​សេច​ក្តី​កំ​ណត់​នៃ​អនុ​ក្រឹត្យ​នេះ​។​ លិខិត​ឆ្លង​ដែន​ លិខិត​ធ្វើ​ដំ​ណើរ​បាន​ផ្ដល់​មុន​ថ្ងៃ​ទី ១ ខែ​មក​រា​ ឆ្នាំ​ ២០២២ មាន​សុពល​ភាព​ប្រើ​ប្រាស់​រហូត​ដល់​ផុត​កំ​ណត់​ដែល​ចែង​ក្នុង​លិខិត​ឆ្លង​ដែន​ឬ​លិខិត​ធ្វើ​ដំ​ណើរ​៕​

                                 យោង​ TTXVN-ទីទុយ​

Chia sẻ bài viết