06/08/2024 - 10:22

ប្រ​ការ​គប្បី​ដឹង​អំ​ពី​ជំ​ងឺ​ខាន់​ស្លាក់​

ខាន់​ស្លាក់​ជា​ជំ​ងឺ​ចម្លង​មេរោគ​មួយ​ជ្រាប​ជាតិ​ពុល​ស្រួច​ស្រាវ​​ ដែល​បង្ក​មក​ពី​បាក់​តេរី​ខាន់​ស្លាក់​បង្កើត​ជាតិ​ពុល​ ជំ​ងឺ​ងាយ​ឆ្លង​រាល​ដាល​ មាន​ហា​និភ័យ​បាត់​បង់​ជីវិត​ខ្ពស់​ ប្រ​សិន​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល។​

គប្បី​នាំ​កុមារ​ទៅ​ចាក់​វ៉ាក់​សាំង​ឱ្យ​បាន​គ្រប់​ដូស​តាម​កាល​បរិច្ឆេទ​ ដើម្បី​បង្ការ​
ជំ​ងឺ​ខាន់​ស្លាក់។​ រូបថត៖ H.HOA

ជំងឺខាន់​ស្លាក់​ អាច​បង្ការ​ដោយ​ការ​ចាក់​វ៉ាក់​សាំង​ ជំ​ងឺ​អា​ច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ ភាគ​ច្រើន​លើ​កុមារ​អា​យុ​ក្រោម​១៥​ឆ្នាំ​ និង​មនុស្ស​ដែល​មិន​ទាន់​មាន​ភាព​សុាំ​នឹង​ជំ​ងឺ​ដោយ​សារ​តែមិន​ទាន់​ចាក់​វ៉ាក់​សាំង​បង្ការ​ ឬ​ចាក់​វ៉ាក់​សាំង​មិន​គ្រប់​ដូស។​

ស្រ​ទាប់​ភ្នាស​ស​នៅ​អា​មីដាន​ ផ្នែក​ខាង​លើ​បំ​ពង់​ក​គឺ​រោគ​សញ្ញា​សម្គាល់​នៃ​ជំ​ងឺ​

ជំ​ងឺ​ខាន់​ស្លាក់​គឺជំ​ងឺ​ឆ្លង​បាក់​តេរី​ស្រួច​ស្រាវ​ មាន​ស្រ​ទាប់​ភ្នាស​ស​នៅ​អា​មី​ដាន​ ផ្នែក​ខាង​លើ​បំ​ពង់​ក (Pahrynx) និង​ច្រមុះ។​ ជំ​ងឺ​អាច​កើត​នៅ​លើ​ស្បែក​ និង​ភ្នា​សរំអិល​ផ្សេង​ទៀត​ដូច​ជា​ភ្នា​ស​ត្រ​បក​ភ្នែក​ខាង​ក្នុង​ឬ​ប្រ​ដាប់​បន្ត​ពូជ។​ នេះ​ជា​ជំ​ងឺ​ដែល​ឆ្លង​ទាំង​មេរោគ​និង​ជ្រាប​ជាតិ​ពុល​ គ្រោះ​ថ្នាក់​នៃ​ជំ​ងឺ​នេះ​បណ្ដាល​មក​ពី​សារ​ធាតុ​ Exotoxins នៃ​បាក់​តេរី​ខាន់​ស្លាក់​បង្ក​ឡើង។​

អ្នក​ដែល​កើត​ជំ​ងឺ​ខាន់​ស្លាក់​ជា​ដំ​បូង​តែង​មាន​រោគ​សញ្ញា​ ដូច​ជា​គ្រុន​ ឈឺ​បំ​ពង់​ក ពិបាក​ទ្រាំ​ អស់​កម្លាំង​ ហូប​មិន​សូវ​បាន​ ស្បែង​ឡើង​ខៀវ​ ច្រមុះ​ម្ខាង​ឬ​ទាំង​សង​ខាង​ ពេល​ខ្លះ​មាន​ឈាម​ហូរ​លាយ​ជា​មួយ​សំ​បោរ។​ ក្រោយ​រយៈ​ពេល​ពី​២​ដល់​៣​ថ្ងៃ​ ឃើញ​លេច​ឡើង​ស្រ​ទាប់​ភ្នា​ស​ស​នៅ​លើ​អា​មីដាន​ ផ្នែក​ខាង​ក្រោយ​បំ​ពង់​ក​ឬ​ច្រ​មុះ​ ជា​មួយ​នឹង​លក្ខណៈ​ពណ៌​ស​ភ្លុក​ឬ​ពណ៌​ប្រ​ផេះរលើប ស្វិត​ ស្អិត​ ប្រ​សិន​បើ​បេះ​វា​នឹង​ចេញ​ឈាម។​

កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំ​ងឺ​

អ្នក​កើត​ជំ​ងឺ​ខាន់​ស្លាក់​ មាន​ហា​និភ័យ​ប្រែ​ប្រួល​ ដូច​ជា​រលាក​សាច់​ដុំ​បេះ​ដូង​ ជ្រាប​ជាតិ​ពុល​ក្នុង​សរ​សៃ​ប្រ​សាទ​ ជា​ហេតុ​បណ្ដាល​ឱ្យ​ស្លាប់​ដោយ​សារ​ជាតិ​ពុល​នៃ​បាក់​តេរី។​ អត្រា​ស្លាប់​ប្រ​ហែល​៥-១០%។​ មនុស្ស​គ្រប់​វ័យ​សុទ្ធ​តែ​អាច​ឆ្លង​រោគ​ ប្រ​សិន​បើ​គ្មាន​ភាព​សុាំ​នឹង​រោគ​ជាក់​លាក់​ឬ​កម្រិត​ អង្គ​បដិបក្ខ​ប្រាណ​នៅ​ក្រោម​កម្រិត​ការ​ពារ​។​ អង្គ​បដិ​ប្រាណ​របស់​ម្តាយ​បាន​បញ្ជូន​ទៅ​ទា​រក​ គឺ​មាន​ប្រ​សិទ្ធ​ភាព​ការ​ពារ​កុមារ​បាន​៦​ខែ​។​ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ជា​មូល​ដ្ឋាន​ប្រ​ព័ន្ធ​ភាព​សុាំ​អាច​អូស​បន្លាយ​បាន​ច្រើន​ឆ្នាំ​ ប៉ុន្តែ​ជា​ធម្ម​តា​ថយ​ចុះ​តាម​ពេល​វេលា​ ប្រ​សិន​បើ​មិន​បាន​ចាក់​វ៉ាក់​សាំង​ឡើង​វិញ។​

ជំ​ងឺ​ខាន់​ស្លាក់​គឺ​ងាយ​ឆ្លង​ខ្លាំង​ណាស់​ ជំ​ងឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​ផ្លូវ​ដក​ដង្ហើម​ ដោយ​សារ​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​អ្នក​ជំ​ងឺ​ឬ​មនុស្ស​សុខ​ភាព​ល្អ​ដែល​មាន​ផ្ទុក​មេរោគ​ និង​ស្រូប​ទឹក​រំអិល​តាម​រយៈ​ផ្លូវ​ដក​ដង្ហើម​របស់​អ្នក​ជំ​ងឺ​ពេល​ក្អក​កណ្ដាស់។​ ជំ​ងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​វត្ថុ​ដែល​ប្រ​ឡាក់​នូវ​មេ​រោគ​របស់​អ្នក​ជំ​ងឺ​ខាន់​ស្លាក់​។​

វិធី​ការ​ពារ​រោគ​ខាន់​ស្លាក់​

- ការ​ចាក់​វ៉ាក់សាំង​បង្ការ​រោគ​ខាន់​ស្លាក់​ ជា​វិធាន​ការ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​សម្រាប់​ប្រ​ឆាំង​ជំ​ងឺ​នេះ​។​ អា​ស្រ័យ​ហេតុ​នោះ​ មាន​កម្ម​វិធី​ចាក់​វ៉ាក​សាំង​ខាន់​ស្លាក់​ថ្នាក់​ជាតិ​ជូន​កុមារ​ឥត​គិត​ថ្លៃ​ តាម​កាល​បរិច្ឆេទ​ រួម​មាន​ចំ​នួន​៣​ដូស ខណៈ​ពេល​កុមារ​អា​យុ​២ខែ​, ៣ខែ​, ៤ខែ​ និង​១​ដូស បន្ថែម​ទៀត​ខណៈ​ពេល​កុមារ​អា​យុ​គម្រប់​១៨​ខែ។​ សម្រាប់​មនុស្ស​ធំ​និង​កុមារ​ធំ​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​ឬ​មិន​ទាន់​ចាក់​វ៉ាក់​សាំង​បន្ថែម​ គួរ​តែទៅ​កាន់​មូល​ដ្ឋាន​ចាក់​វ៉ាក់​សាំង​ ដើម្បី​ទទួល​ការ​ពិគ្រោះ​យោ​បល់​និង​ចាក់​វ៉ាក់សាំង​គ្រប់​គ្រាន់។​

- ឧស្សាហ៍​លាង​ដៃ​ដោយ​សាប៊ូ; ខ្ទប់​មាត់​នៅ​ពេល​ក្អក​ឬ​កណ្ដាស់​; រក្សា​អនា​ម័យ​រាង​កាយ​ ច្រ​មុះ​ មាត់​រៀង​រាល់​ថ្ងៃ; កាត់​បន្ថយ​ការ​ទំ​នា​ក់​ទំ​នង​ជា​មួយ​អ្នក​កើត​ជំ​ងឺ​ អ្នក​សង្ស័យ​កើត​ជំ​ងឺ។​

- អនុវត្ត​ល្អ​ការ​អនា​ម័យ​ផ្ទះ​ ទា​រក​ដ្ឋាន​ បន្ទប់​រៀន​ឱ្យ​ស្រ​ឡះ​ស្រ​ឡំ មាន​ខ្យល់​ចេញ​ចូល​និង​មាន​ពន្លឺ​គ្រប់​គ្រាន់។​

- ធានា​ការ​បរិភោគ​អា​ហារ​មាន​អនា​ម័យ ហូប​ឆ្អិន ផឹក​ឆ្អិន​ ចាន​ ចង្កឹះ​ជ្រះ​ស្អាត។​

- នៅ​ពេល​មាន​រោគ​សញ្ញា​កើត​ជំ​ងឺ​ឬ​សង្ស័យ​កើត​ជំ​ងឺ​ ត្រូវ​ជូន​ដំ​ណឹង​ជា​បន្ទាន់​ដល់​ស្ថាប័ន​សុខា​ភិបាល​ ដើម្បី​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ពិនិត្យ​ធ្វើ​តេស្ដ​និង​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល។​

- តាម​ដាន​ព័ត៌​មាន​អំ​ពី​ការ​រាល​ដាល​នៃ​ជំ​ងឺ​ ខាន់​ស្លាក់​ពី​ប្រ​ភព​ព័ត៌​មាន​ដែល​អាច​ទុក​ចិត្ត​បាន​ មាន​ដូច​ជា​ក្រ​សួង​សុខា​ភិបាល​ មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​ទីក្រុង​ជា​ដើម៕​

យោ​ងតាម​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​ក្រុង​កឹង​ធើ - ប្រែសម្រួល​៖ ថាច់​ធី

យោង​តាម​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​ រយៈ​ពេល​ថ្មី​ៗ​នេះ​មាន​ករណី​កើត​ជំ​ងឺ​ខាន់​ស្លាក់​មួយ​ចំ​នួន​ បាន​កើត​មាន​ឡើង​នៅ​ខេត្ត​ភាគ​ខាង​ជើង​ ជាក់​ស្ដែង​នៅ​ភូមិ​សាស្រ្ត​ខេត្ត​ង៉ែ​អាង​ (ស្រុក​គី​សើុង) មាន​ករណី​អ្នក​ជំ​ងឺ​ម្នាក់​ត្រូវ​បាន​កត់​ត្រា​ថា​ ស្លាប់​ដោយ​សារ​ជំ​ងឺ​ខាន់​ស្លាក់​ និង​ករ​ណី​កើត​ជំ​ងឺ​នៅ​ខេត្ត​បាក់​យ៉ាង​ (ស្រុក​ហ៊ីប​ហ្វា) ដែល​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​ករណី​ស្លាប់​ខាង​លើ។​

 

Chia sẻ bài viết