ចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ជាការងារមួយក្នុងចំណោមការងារសំខាន់ៗរបស់រដ្ឋអំណាចភូមិភាគឃុំហឹងមី ខេត្តវិញឡុង ដើម្បីលើកទឹកចិត្តនិងឧបត្ថម្ភប្រជាជនចូលរួមប្រព័ន្ធធានារ៉ាប់រងសុខាភិបាលជាតិ។ ទិសដៅសំខាន់គឺដើម្បីប្រជាជនគ្រប់រូបបានបង្ខិតជិតសេវាថែទាំសុខភាពមានគុណភាព មិនប្រឈមនឹងការចំណាយទឹកប្រាក់ច្រើនពេលឈឺថ្កាត់ម្តងៗ។

កម្មាភិបាលដំណាក់សុខាភិបាលឃុំហឹងមី កំពុងពិនិត្យជំងឺជូនប្រជាជន។
លោកផាមដាក់តឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំហឹងមី ឱ្យដឹង៖ ធានារ៉ាប់រងសុខាភិបាលគឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសុខុមាលភាពសង្គមដ៏សំខាន់របស់បក្សនិងរដ្ឋ។ ដើម្បីចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ឃុំបានបង្កើតគណៈចង្អុលការចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងសង្គម; ក្នុងរយៈពេលមួយខែ រដ្ឋអំណាចភូមិភាគ សហការជាមួយផ្នែកជំនាញចុះទៅតាមភូមិធ្វើការ ផ្សព្វផ្សាយ២លើក។ ហេតុនេះ ស្មារតីយល់ដឹងរបស់ប្រជាជនបានលើកកម្ពស់ ផ្តើមពីនោះ មានប្រជាជនជាច្រើនចូលរួមធានារ៉ាប់រងសុខាភិបាលដោយស្ម័គ្រចិត្ត។ មកដល់បច្ចុប្បន្ន ទូទាំងឃុំមានប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលប្រមាណ ២៩.០២៧ នាក់ សម្រេចអត្រា៩៥,២%”។
លោកវ៉ថាញម៊ុង ប្រធានដំណាក់សុខាភិបាល ឃុំហឹងមី ឱ្យដឹង៖ “ចាប់តាំងពីដើមឆ្នាំ ២០២៥ មកដំណាក់សុខាភិបាល បានពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺ ៨.៤៤២ នាក់ ដើម្បីចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ដំណាក់បានសហការជាមួយគណៈកម្មាធិការប្រជាជននិងអង្គការមហាជននានាក្នុងឃុំ ដើម្បីផ្តល់ព័ត៌មានអំពីសិទ្ធិផលប្រយោជន៍ ព្រមទាំងចលនាគ្រួសារប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ពិសេសគឺកសិករនិងកម្មករដែលពុំទាន់ចូលរួមធានារ៉ាប់រងសុខាភិបាល; ប្រឈមនឹងហានិភ័យពេលមិនទាន់ចូលរួមធានារ៉ាប់រងសុខាភិបាល; សហការជាមួយគណៈផ្នែកអង្គការមហាជននានាក្នុងឃុំនិងភូមិចុះទៅផ្ទាល់ ដើម្បីដំឡើងគណនីពិនិត្យព្យាបាលជំងឺពីចម្ងាយ សៀវភៅអេឡិចត្រូនិកឯកជនសម្រាប់ប្រជាជនគ្រប់រូប។ ក្រៅពីនោះ ដំណាក់នៅទាំងធ្វើការផ្សព្វផ្សាយតាមស្ថានីយផ្សាយសំឡេងតាមបណ្តាញសង្គមរបស់ឃុំ ដើម្បីប្រជាជនយល់ច្បាស់អំពីផលប្រយោជន៍ពេលចូលរួមធានារ៉ាប់រងសុខាភិបាល”។
លោកថាច់ង៉ូង នៅភូមិផ្នោកំបុត ឱ្យដឹង៖ “កន្លងហើយ កម្មាភិបាលសុខាភិបាលនិងអង្គការមហាជននានាមកចលនាគ្រួសារខ្ញុំចូលរួមធានារ៉ាប់រងសុខាភិបាល។ សង្កេតឃើញផលប្រយោជន៍នៃការបន្ថយថ្លៃព្យាបាលសមាជិកទាំង ៥ នាក់ ក្នុងគ្រួសារខ្ញុំតែងបានចូលរួមធានារ៉ាប់រងសុខាភិបាល”។
ដើម្បីធានាសុខុមាលភាពសង្គមនិងសុខភាពសហគមន៍ នៅពេលខាងមុខ រដ្ឋអំណាចភូមិភាគនិងផ្នែកសុខាភិបាលឃុំហឹងមី បន្តការលើកកម្ពស់សេវាពិនិត្យ ព្យាបាលជំងឺ កាត់បន្ថយស្ថានភាពហួសចំណុះនៅមន្ទីរពេទ្យថ្នាក់លើ; ជំរុញមាំសង្គមូបនីយកម្មសុខាភិបាល; បង្កើនការបណ្តុះបណ្តាល អភិវឌ្ឍប្រភពធនធានមនុស្ស; ផ្លាស់ថ្មីយន្តការដំណើរការនិងស្វែងរកប្រភពទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារពេទ្យ ធានាការផ្គត់ផ្គង់សេវាមានគុណភាពឈានដល់ទិសដៅ ធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជន៕
សើុងម៉ាល័យ-មុនី