02/10/2025 - 08:23

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ុក​តូ លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជំ​នាញ​ជា​ច្រើន។​ ផ្តើម​ពី​នោះ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ឃុំ​តែង​បាន​អនុវត្ត​ល្អ​ បង្ក​បាន​ក្តី​ទំ​នុក​ចិត្ត​ដល់​ប្រ​ជា​ជន​ជា​សន្សឹមៗ​ ក្លាយ​ជាអា​សយ​ដ្ឋាន​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​មាន​គុណ​ភាព​និង​ស្និទ្ធ​ស្នាល។​

គ្រូ​ពេទ្យ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

តាម​វេជ្ជ​បណ្ឌិត​ង្វៀង​វុាំង​ដូវ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ុក​តូ សព្វ​ថ្ងៃ​ដំ​ណាក់​សុខា​ភិបាល​មាន​បុគ្គ​លិក​២១​រូប​ ក្នុង​នោះ​ វេជ្ជ​បណ្ឌិត​ចំ​នួន​២​រូប​ គ្រូ​ពេទ្យ​១៣​រូប​ ធ្មប២​រូប​និង​ឱសថ​ការី​១​រូប​ គិលា​នុបដ្ឋាក​៣​រូប។​ កង​ជួរ​សហ​ការី​នៅ​តាម​ភូមិ​ចំ​នួន​ ៣០ មាន​ចំ​នួន​៣២​រូប​ បាន​បណ្តុះ​បណ្តាល​ជា​ប្រ​ចាំ​ ធា​នា​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់រំ​សុខ​ភាព​និង​ផ្តល់​ព័ត៌​មាន​ពី​សុខា​ភិ​បាល​ដល់​ប្រ​ជា​ជន​តាម​សេចក្តី​កំ​ណត់។​ ទន្ទឹម​នឹង​នោះ​ ដំ​ណាក់​សុខា​ភិ​បាល​ក៏​បាន​វិនិ​យោគ​កសាង​ថ្មី​បន្ទប់​មុខ​ងារ​ បំ​ពាក់​ឧប​ករណ៍​ពេទ្យ​គ្រប់​សព្វ​ដូច​ជា​ម៉ា​ស៊ីន​វាស់​បេះ​ដូង​ ម៉ា​ស៊ីន​តែស្ត​ឈាម​ ម៉ា​ស៊ីន​ប៊ឺត​ស្លេស៍្ម ម៉ា​ស៊ីន​ឆ្លុះ​អេកូ​។ល។​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ។​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​បាន​ចាត់​ការ​ងារ​ច្បាស់​លាស់​ អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​អស់​ពី​ចិត្ត​ បង្ក​ក្តី​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ​ ទើប​ការ​ងារ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​កាន់​តែ​សម្រេច​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ក្នុង​៩​ខែ​ដើម​ឆ្នាំ​ ដំ​ណាក់​សុខា​ភិបាល​ទទួល​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​៥.០០០ លើក​នាក់។​ បង​ស្រី​ថាច់​ធី​សា​ផា នៅ​ភូមិ​ប្រា​សាទ​គង់​ ឃុំ​ង៉ុក​តូ ឱ្យ​ដឹង៖ “មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ តែង​បាន​គ្រូ​ពេទ្យ​ទទួល​រាក់​ទាក់​ រួស​រាយ​ណែ​នាំ​អ្នក​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​ ក៏​ដូច​ជា​ពិ​គ្រោះ​យ៉ាង​ច្បាស់​លាស់​ ជាក់​ស្តែង​ពី​អា​ការៈ​ជំ​ងឺ ​ដូច្នេះ ​ពេល​មក​ពិ​និត្យ​ជំ​ងឺ​ខ្ញុំ​តែង​ស្ងប់​ចិត្ត”។​

ក្រៅ​ពី​នោះ​ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ង៉ុក​តូ នៅ​ទាំង​អនុវត្ត​ល្អ​គម្រោង​ទិស​ដៅ​ជាតិ​នៅ​សហ​គមន៍ ​រួម​ចំ​ណែក​លើក​កម្ពស់​អត្រា​កុមារ​អា​យុ​ពី​៦ខែ​ ដល់​៣៦​ខែ​បាន​ផឹកវី​តា​មីន​A សម្រេច​ ១០០% អត្រា​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​១២ ប្រ​ភេទ​ដល់​កុមារ​ក្រោម​អា​យុ​១​ឆ្នាំ​សម្រេច​ជាង​៩០%​ អត្រា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​គ្រប់​គ្រាន់​សម្រេច​១០០%​ ។ល។​ ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​មិន​ឆ្លង ​អនុវត្ត​ល្អ​ការ​ងារ​ធានា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ។​ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​ឃោសនា​អប់រំ​សុខ​ភាព​ ផ្ដល់​ពិ​គ្រោះ​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ​ ផ្សព្វ​ផ្សាយ​ពី​ជំ​ងឺ​គ្រុន​ឈាម​ ជំ​ងឺ​ពង​ដៃ​-ជើង​និង​មាត់​ដល់​ប្រ​ជា​ជន។​ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃ​ លើ​ភូមិ​ឋាន​ឃុំ​បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​បាន​១ លើក។​ ពេល​ប្រ​ទះ​ឃើញ​ជំ​ងឺ​ពង​ដៃ​-ជើង​និង​មាត់​ ជំ​ងឺ​គ្រុន​ឈាម​ ដំ​ណាក់​សុខា​ភិបាល​តែង​សហ​ការ​ជា​មួយ​ផ្នែក​សុខា​ភិបាល​ថ្នាក់​លើ​អនុវត្ត​បង្រ្កាប​សម្បុក​ជំ​ងឺ​សម្រេច​ទាំង​១០០% កម្ចាត់​​​ដង្កូវ​ទឹក​ បាញ់​ថ្នាំ​កម្ចាត់​មូស​ដើម្បី​ជៀស​វាង​ការ​ឆ្លង​រាល​ដាល។​ ដូច្នេះ​ទប់​ស្កាត់​និង​បង្រ្កាប​ជំ​ងឺ​ឆ្លង​រាល​ដាល​បាន​ទាន់​ពេល។​

“ដោយ​កិច្ច​ចង្អុល​ការ​ ជំ​នួយ​អំ​ពី​ការ​ងារ​ឯក​ទេស ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ កិច្ច​សហ​ការ​យ៉ាង​រលូន​ពី​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ការ​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ ម៉្លោះ​ហើយ​ការ​ងារ​ការ​ពារ​ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ពី​មួយ​ថ្ងៃ​កាន់​តែ​សម្រេច​ប្រ​សិទ្ធ​ភាព។​ ពេល​ខាង​មុខ​ ឃុំ​ង៉ុក​តូ នឹង​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច។​ លើក​កម្ពស់​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ លើក​កម្ពស់​វិជ្ជា​ជីវៈ​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន” វេជ្ជ​បណ្ឌិត​ឡេ​ថាញ​តង អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ង៉ុក​តូ បាន​ឱ្យ​ដឹង​ដូច្នេះ៕​ 

ថាញ​វ៉ាង​-ដា​លីន

ចែករំលែកអត្ថបទ