08/10/2025 - 08:04

ក្តី​រីក​រាយ​ពេល​សាលា​សម្រេច​បទដ្ឋាន​ជាតិ​ 

រយៈ​ពេល​ជិត​២១​ឆ្នាំ​បង្កើត​និង​រីក​ចម្រើន​ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​តឹង​ថាញ់ ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ ជា​សន្សឹម​ៗ​បញ្ជាក់​ពី​តួនា​ទី​របស់​ខ្លួន​ ឆ្លើយ​តប​ល្អ​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់រំគ្រប់​ជ្រុង​ជ្រោយ។ ឆ្នាំ​២០២៥ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ នេះ​គឺ​ជា​ភ័ស្តុ​តាង​នៃ​ការ​ប្រឹង​ប្រែង​របស់​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​សិស្សានុ​សិស្ស​នៃ​សា​លា​រយៈ​ពេល​កន្លង។

មណ្ឌល​អន្តេវា​សិកដ្ឋាន​នៃ​អនុ​វិទ្យា​ល័យ​អន្តេវា​សិក​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ បាន​វិនិ​យោគ​កសាង​រឹង​មាំ​
ធានា​តម្រូវ​ការ​ស្នាក់​នៅ​របស់​សិស្សា​នុសិស្ស។ រូប​ថត៖ថាញ​វ៉ាង

មក​ពិ​និត្យ​មើល​សា​លា​ដែល​ទើប​សម្រេច​បទ​ដ្ឋាន​ជាតិ​ យើង​ខ្ញុំ​យល់​ច្បាស់​ពី​ទឹក​មុខ​សប្បាយ​រីក​រាយ​របស់​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស។ លោក​គ្រូ​លី​ចន្ធី ចាង​ហ្វាង​រង​សា​លា​ចែក​រំលែក៖ “ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​បរិក្ខារ​ បន្ទប់​រៀន​រឹង​មាំ​ទំ​នើប​; ការ​ខិត​ខំ​ជម្នះ​រាល់​លំ​បាក​របស់​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​ សា​លា​រៀន​ជា​សន្សឹម​ៗលើក​កម្ពស់​បានគុណ​ភាព​បង្រៀន​និង​រៀន​ ខែ​ឧសភា​ ឆ្នាំ​ ២០២៥ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​កម្រិត​១ នេះ​ជា​ក្តី​មោទនៈ​ ហើយ​ក៏​ជាកម្លាំង​ជំ​រុញ​ដើម្បី​សមូហ​ភាព​គ្រូ​បង្រៀន​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ស្នា​ដៃ​ជា​ច្រើន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី”។

ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ សា​លា​មាន​សិស្សានុ​សិស្ស ២៧៥ នាក់​ និង​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក ៣៩ នាក់​ ក្នុង​នោះ​ ១០០% គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​សម្រេច​បទដ្ឋាន​និង​លើស​បទដ្ឋាន​។ មូល​ដ្ឋាន​សម្ភារៈ​និង​បន្ទប់​មុខ​ងារ​បាន​កសាង​រឹង​មាំ ឧបករណ៍​សម្រាប់​សិស្សអនុ​វត្ត​ពិ​សោធន៍​មាន​គ្រប់​សព្វ ធា​នា​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​សម្រាប់​គ្រូ​និង​សិស្ស។ បរិ​វេណ​សា​លា​ក៏​បាន​កែ​លម្អ​ធំ​ទូលាយ​ ដាំ​ដើម​ឈើ​បង្ក​ទេស​ភាព​បៃ​តង​ - ជ្រះ​ - ស្អាត​ ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​ លេង​កម្សាន្ត​របស់​សិស្ស។

  បណ្ណា​ល័យ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ​ ធា​នា​ការ​រៀន​សូត្រ​ ស្រាវ​ជ្រាវ​សម្រាប់​សិស្សានុ​សិស្ស។

តាម​ប្រ​សាសន៍​លោក​គ្រូ​លី​ចន្ធី ក្រៅ​ពីវិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ គ្រឿង​បរិក្ខារ​ សា​លា​រៀន​ថែម​ ទាំង​ខ្នះ​ខ្នែង​កសាង​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ សកម្ម​មាន​បទ​ពិ​សោធន៏;  លើក​កម្ពស់​កម្រិត​វិជ្ជា​ មុខ​ជំ​នាញ​; ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ដោះ​ដូរ​មុខ​ជំ​នាញ​ ខ្លឹម​សារ​បង្ហាត់​បង្រៀន​សម​ស្រប​ជា​មួយ​នឹង​សិស្ស; លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​សកម្ម​សិក្សា​ស្រាវ​ជ្រាវ​; អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង​និង​បង្ហាត់​បង្រៀន; ឆ្ពោះ​ទៅ​កសាង​សា​លា​រៀន​ស្និទ្ធ​ស្នាល​ សិស្ស​សកម្ម​ដោយ​ខ្លឹម​សារ​ជាក់​ស្តែង​និង​សម​ស្រប​៘ ផ្តើម​ពី​នោះ​ គុណ​ភាព​អប់រំ​របស់​សា​លា​រៀន​បាន​កើន​ឡើង​ឥត​ឈប់​ឈរ។ ឆ្នាំ​សិក្សា​ ២០២៤​-២០២៥ សា​លា​មាន​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ ពូ​កែ​ ជាង​៨០%; សិស្ស​មាន​ចរិយា​សម្បត្តិ​បង្គួរ​ ល្អ ជាង​៩០%; សិស្ស​ប្រ​ឡង​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​ជាប់​ ១០០%។

“ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​តឹង​ថាញ់ បន្ត​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ផ្លាស់​ថ្មី​វិធាន​ការ​បង្រៀន​និង​រៀន​កសាង​ “សា​លា​រៀន​ជិត​ស្និទ្ធ​ សិស្ស​សកម្ម​”; ផ្តោត​សំ​ខាន់​លើ​អប់រំ​សីល​ធម៌ បំ​ណិន​និង​កាយ​សម្ប​ទា​ដល់​សិស្សា​នុសិស្ស ប្តេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​កិត្តិ​នាម​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ និង​ឆ្ពោះ​ទៅ​កសាង​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​២” - លោក​គ្រូ​លីចន្ធី ចាង​ហ្វាង​រង​សា​លា​បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ៕

             អត្ថបទ​ រូប​ថត​៖ ថាញ​វ៉ាង​- លី​សៀ

ចែករំលែកអត្ថបទ