នាពេលកន្លង បណ្តាភូមិភាគតំបន់ជនជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុងបានធ្វើល្អការងារឃោសនាណែនាំ ប្រជាជនថែទាំសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ។ ទន្ទឹមនឹងនោះ ជំរុញវិនិយោគមូលដ្ឋានសម្ភារៈនិងឧបករណ៍ក៏ដូច ប្រភពកម្លាំងដើម្បីធ្វើល្អការងារថែទាំសុខភាពជូនប្រជាជន។

ប្រជាជនមកពិនិត្យនិងព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំដុងថាំង-ទីក្រុងកឹងធើ។
យោងតាមលោកយ័ញថាញ់ អនុប្រធានដំណាក់សុខាភិបាល ឃុំដុងហ៊ីប ទីក្រុងកឹងធើ ជាដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ ដូច្នេះការងារពិនិត្យនិងព្យាបាលជំងឺដំបូងជូនប្រជាជនរបស់ដំណាក់ងាយស្រួល បន្ថយស្ថានភាព បញ្ជូនអ្នកជំងឺឡើងថ្នាក់លើ។ ដើម្បីកងជួរកម្មាភិបាល បុគ្គលិកសុខាភិបាលអនុវត្តល្អការងារថែទាំសុខាភិបាលជូនប្រជាជន ភូមិភាគបានធ្វើសេនាធិកានិងបានវិនិយោគ កសាងមូលដ្ឋានសម្ភារៈសម្រេចបទដ្ឋានវិនិយោគឧបករណ៍សុខាភិបាលទំនើប ឆ្លើយតបការងារពិនិត្យ ព្យាបាលជំងឺដំបូងជូនប្រជាជន។ ទន្ទឹមនឹងនោះកម្មាភិបាលដំណាក់នៅទាំងចូលរួមហ្វឹកហាត់ជានិច្ចជាកាលដើម្បីលើកកម្ពស់ជំនាញសម្របជាមួយសភាពការណ៍ថ្មី។ ការងារបណ្តុះបណ្តាល បំប៉នកងជួរវេជ្ជបណ្ឌិតបានអនុវត្តល្អ។ បច្ចុប្បន្ន លើភូមិសាស្ត្រឃុំមានគ្រូពេទ្យមួយរូបជាជនជាតិខ្មែរ ដូច្នេះហើយ នាពេលកន្លង ការពិនិត្យរបស់ដំណាក់មានភាពងាយស្រួលព្រោះអាចបកស្រាយជូនអ្នកជំងឺដែលមិនអាចបង្ហាញជំងឺជាភាសាវៀតណាមបានច្បាស់លាស់។ បងស្រីថាច់ធីបានី នៅភូមិដុងថាំងនិយាយថា៖ “ដំណាក់សុខាភិបាលឃុំយ៉ាងខែងរ៉ែងសម្រេចបទដ្ឋាន កម្មាភិបាលអស់ពីចិត្ត ដូច្នេះមាមីងក្នុងភូមិរបស់ខ្ញុំជ្រើសរើសកន្លែងនេះដើម្បីទៅពិនិត្យពេលមានជំងឺ។ អាស្រ័យហេតុនោះ ការទម្លាប់ទិញថ្នាំពេទ្យដោយខ្លួនឯងមិននៅទៀតហើយ”។
នៅទីក្រុងកឹងធើ ការអនុវត្តល្អកម្មវិធីគោលដៅជាតិពីសុខាភិបាលលើភូមិសាស្ត្រ ជួយអត្រាឃុំតំបន់ជនរួមជាតិខ្មែរមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិសម្រេច១០០% អត្រាភូមិ តំបន់មានសហការីសុខាភិបាលសម្រេចស្តង់ដារដាក់ចេញ។ កន្លងពីនោះ គុណភាពពិនិត្យនិងព្យាបាល ជំងឺជូនប្រជាជនបានលើកកម្ពស់បណ្តើរៗ ឆ្លើយតបល្អតម្រូវការពិនិត្យ ព្យាបាលជំងឺដំបូងរបស់ប្រជាជន។ ទីក្រុងបានបង្កលក្ខណៈ សម្រាប់ជនជាតិភាគតិចជិតដិតសេវាសុខាភិបាល ពិនិត្យ ព្យាបាលជំងឺនៅគ្រប់កម្រិត ឆ្លងតាមគោលនយោបាយធានារ៉ាប់រងសុខាភិបាល គោលនយោបាយពិនិត្យ ព្យាបាលជំងឺឱ្យអ្នកក្រ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយទាន់ពេលនិងមានប្រសិទ្ធភាពបណ្តាកម្មវិធី ចាក់ថ្នាំបង្ការ អាហារូបត្ថម្ភនិងសុវត្ថិភាព គ្រឿងបរិភោគ បង្ការប្រឆាំងកង្វះអាហា រូបត្ថម្ភចំពោះកុមារ ថែទាំសុខភាពម្តាយ និងទារក លើកកម្ពស់សុខភាពជនជាតិភាគតិច។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមូលដ្ឋាន ខេត្តនិងក្រុងតំបន់វាលរាបទន្លេគឺវឡុងប៉ុណ្ណោះទេ តែនៅទាំងផ្តោតទៅលើការអភិវឌ្ឍសុខាភិបាលគុណភាពខ្ពស់ដើម្បីបម្រើប្រជាជនកាន់តែល្អ។ ជាអាទិ៍ដូចនៅទីក្រុងកឹងធើ ភូមិភាគនេះកំពុងកំណត់គោលដៅសំខាន់ដើម្បីក្លាយជាមជ្ឈមណ្ឌលសុខាភិបាលជំនាញរបស់តំបន់វាលរាបទន្លេគឺវឡុងនៅឆ្នាំ២០៣០។

ដំណាក់សុខាភិបាលឃុំឌិញមោង-ទីក្រុងកឹងធើ តែងមានកម្មាភិបាលបំពេញភារកិច្ច២៤/២៤ម៉ោង
ដើម្បីថែទាំសុខភាពប្រជាជនបានល្អ។
ពេលប្រព័ន្ធសុខាភិបាលបានសុក្រឹត ការងារថែទាំសុខភាពជូនជនជាតិភាគតិចមួយថ្ងៃកាន់តែល្អប្រសើរ។ ពិសេសគឺការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលឥតគិតថ្លៃសម្រាប់ជនជាតិភាគតិចចំណុះតំបន់លំបាក ចំណុះគ្រួសារក្រ គ្រួសារក្បែរក្របានអនុវត្តល្អ។ គោលនយោបាយជំនួយឱ្យនារីចំណុះគ្រួសារក្រជាជនជាតិភាគតិចនៅពេលសម្រាលកូនស្របតាមគោលនយោបាយ ប្រជាជនបានអនុវត្តល្អ។ ប្រព័ន្ធសុខាភិបាលបម្រុងបានយកចិត្តទុកដាក់វិនិយោគ អភិវឌ្ឍលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងបង្ការជំងឺទប់ស្កាត់ការរាលដាល មិនឱ្យកើតមានឡើង។
អាចនិយាយបានថា ប្រព័ន្ធសុខាភិបាលមូលដ្ឋានតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើមួយថ្ងៃកាន់តែសុក្រឹត ភូមិភាគជាច្រើនមានឃុំ១០០%សម្រេចបទដ្ឋានជាតិ ពីសុខាភិបាល កងជួរកម្មាភិបាលពេទ្យឆ្លើយតបបានតម្រូវការជំនាញ។ ការផ្សព្វផ្សាយកម្មវិធីសុខាភិបាលសំខាន់ៗបានរួមចំណែកលើកកម្ពស់សុខភាពជូនប្រជាជនយ៉ាងសកម្ម ចំនួនប្រជាជនបានពិនិត្យជំងឺ តាមរបបធានារ៉ាប់រងសុខាភិបាលមួយថ្ងៃ កាន់តែកើនឡើង។ ភូមិភាគមួយចំនួនយកចិត្តទុកដាក់អនុវត្តគោលនយោបាយពិសេស ជំនួយបន្ថែមកម្រិតបង់ធានារ៉ាប់រងសុខាភិបាលសម្រាប់ជនជាតិភាគតិចកំពុងរស់នៅ ក្នុងឃុំតំបន់២ តំបន់៣ ភូមិលំបាកខ្លាំងចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០២៥ គ្រួសារក្បែរក្រ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជន យកចិត្តទុកដាក់អនុវត្តពិនិត្យនិងព្យាបាលជំងឺ ផ្តល់ឱសថឥតគិតថ្លៃ ថែទាំសុខភាពគួបផ្សំជូនអំណោយដល់ប្រជាជនតំបន់ជនជាតិភាគតិច តំបន់ភ្នំនិងព្រំដែន៕
ហាថាញ់-សុផល