12/04/2021 - 08:33

បំ​ផុស​ចលនា​”ទូទាំង​ប្រ​ជា​ជន​លត់ ដំ​កាយ​សម្បទា​តាម​គំ​រូ​អ៊ំ​ហូដ៏​មហិមា​”

(សុក​ត្រាំង​) មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ សហការ​ជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ “ទូទាំង​ប្រ​ជា​ជន​លត់​ដំ​កាយ​សម្បទា​តាម​គំ​រូ​អ៊ំ​ហូដ៏​មហិមា​” ដំ​ណាក់​កាល​ ២០២១-២០៣០ និង​” ទិវា​រត់ Olympic ដើម្បី​សុខ​ភាព​ទូទាំង​ប្រ​ជា​ជន​” ខេត្ត​សុក​ត្រាំង​ ឆ្នាំ​ ២០២១ នៅ​ទីលាន​បាត់​ឌាំង ក្រុង​សុក​ត្រាំង​។​

ទិដ្ឋ​ភាព​នៃ​ការ​ចូល​រួម​រត់សមូហ​ភាព​។​

បន្ទាប់​ពី​ការ​បំ​ផុស​ចលនា​ មាន​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ខេត្ត​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ សម្ព័ន្ធ​យុវ​ជន​ សិស្ស​ និស្សិត​ យាយ​តា​វ័យ​ចំ​ណាស់​លើ​ភូមិ​សាស្រ្ត​ក្រុង​សុក​ត្រាំង​ជាង​ ១.០០០ រូប​ បាន​ចូល​រួម​រត់​ចម្ងាយ​ផ្លូវ​ ១.០០០ ម៉ែ​ត្រ ដើម្បី​គាំ​ទ្រការ​ចលនា​៕​

 (បាក​លីវ​) នៅ​ទីលាន​ហ៊ុងវឿង ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ បាន​ប្រារព្ធ​ ពិធីបំ​ផុស​ចលនា​ “ទូទាំង​ប្រ​ជា​ជន​លត់ដំ​កាយ​សម្ប​ទា​តាម​គំ​រូ​អ៊ំ​ហូដ៏​មហិមា​” ដំ​ណាក់​កាល​ ២០២១-២០៣០ ទិវា​រត់ Olympic ដើម្បី​សុខ​ភាព​ទូទាំង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ឆ្នាំ​២០២១។​

សកម្ម​ភាព​នេះ​មាន​អត្ថ​ន័យ​ដ៏​ធំ​ធេង​ សំ​ដៅ​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​គ្រប់​ជាន់​ ថ្នាក់​ក្នុង​ខេត្ត​ចូល​រួម​លត់​ដំ​កីឡា​អប់​រំកាយ​ ចូល​រួម​ចលនា​ “ទូទាំង​ប្រ​ជា​ជន​លត់​ដំ​កាយ​សម្បទា​តាម​គំ​រូ​អ៊ំ​ហូដ៏​មហិមា​” រួម​ចំ​ណែក​លើក​កម្ពស់​សុខ​ភាព​ ដើម្បី​បម្រើ​ការ​រៀន​សូត្រ​ ពលកម្ម​ ផលិត កសាង​និង​ការ​ពារ​មាតុ​ភូមិ​ ត្រូវ​នឹង​ស្មារតី​នៃ​ពាក្យ​អំ​ពាវ​នាវ “លត់​ដំ​កាយ​សម្បទា​ - ការ​ពារ​មាតុ​ភូមិ​” “លត់​ដំ​កាយ​ សម្បទា​-ស្ថាប​នា​ប្រ​ទេស​ជាតិ​”។​

ក្រោយ​ពិធី​បំ​ផុស​ចលនា​ មាន​អ្នក​ចូល​រួម​ ២.០០០ នាក់​មក​ពី​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ មហា​វិទ្យា​ល័យ​ អនុមហា​វិទ្យា​ល័យ​ វិទ្យា​ល័យ​និង​ប្រ​ជា​ជន​ក្រុង​បាក​លីវ​ចូល​រួម​រត់​សមូហ​ភាព​៕​

   លីធាន​-លីសៀ-មុនី​

 

Chia sẻ bài viết