ដោយមានឧត្តមភាពខាងលក្ខណៈធម្មជាតិនិងធនធានទេសចរណ៍ ឃុំគៀងលឿង ខេត្តអាងយ៉ាង កំពុងអនុវត្តដំណោះស្រាយជាច្រើន សំដៅទាញយកសក្ដានុភាពប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
សំឡេង "ប៉ុកៗ" លាន់ឮកណ្ដាលចម្ការដូង ជាសញ្ញាបង្ហាញថា ទឹកផ្កាដូងដំណក់ដំបូងបានចាប់ផ្តើមហូរ។ មកដល់ Sokfarm នៅឃុំទីវកឹង ខេត្តវិញឡុង ភ្ញៀវទេសចរមិនត្រឹមតែបានឆ្លងកាត់ពិសោធន៍ "ម៉ាស្សាផ្កាដូង" ប្រមូលទឹកផ្កាដូង និងភ្លក់រសជាតិផ្អែមស្រាលពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីដំណើរលើកកម្ពស់តម្លៃដើមដូងដែលភ្ជាប់ជាមួយវប្បធម៌ខ្មែរនិងទេសចរណ៍កសិកម្ម។
ស្ថិតនៅចុងប៉ូលខាងត្បូងនៃមាតុភូមិ ខេត្តកាម៉ាវបានធម្មជាតិប្រទាននូវប្រព័ន្ធបរិស្ថានព្រៃឈើនិងសមុទ្រ ដ៏វិសេសវិសាល រួមជាមួយអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍ជនជាតិទាំងបី គឺកិញ-ខ្មែរ- ហ្វា។
ស្ថិតនៅឃុំថ្កូវ ខេត្តវិញឡុង វត្តកេតុសំរោងទងកល្បព្រឹក កោះស្លា មិនត្រឹមតែជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍ ដិតដាមដោយតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងជំនឿផ្លូវចិត្តផងដែរ។
ជាមួយនឹងបរិយាកាសបៃតងស្រស់ត្រកាល សកម្មភាពលេងកម្សាន្តជាច្រើន និងសេវាកម្មលម្ហែកាយដ៏សម្បូរបែប តំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរនៅពេលមកដល់ខេត្តវិញឡុង។ នៅទីនេះនាំមកនូវបទពិសោធន៍លម្ហែកាយយ៉ាងស្រស់ស្រាយបែបធម្មជាតិដ៏បរិសុទ្ធ សមស្របសម្រាប់ដំណើរកម្សាន្ត សម្រាកលម្ហែកាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
នៅតាមវត្តអារាមខ្មែរមិនត្រឹមតែជាកន្លែងគោរពជំនឿសាសនាប៉ុណ្ណោះទេ បច្ចុប្បន្នបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរចូលមកកាន់ភូមិស្រុក។ ចំពោះមុខនិន្នាការនេះ វត្តនីមួយៗបានរៀបចំទៅតាមទិសដៅរៀងៗខ្លួន មានវត្តខ្លះបានម្ចាស់ការកែទម្រង់ដើម្បីអភិវឌ្ឍ ចំណែកវត្តខ្លះទៀតបន្តរក្សាវិន័យធម៌អាថ៌យ៉ាងស្ងៀមស្ងាត់។
ពេលរំលឹកដល់ទីក្រុងកឹងធើ អ្នកជាច្រើនតែងនឹកឃើញភ្លាមដល់វត្តខ្មែរបុរាណ ដែលមានស្ថាបត្យកម្មដ៏ពិសេស។ ប៉ុន្តែ ទន្ទឹមនឹងទីតាំងទេសចរណ៍ដែលធ្លាប់បានស្គាល់ទាំងនោះ ភូមិភាគនៅមានកន្លែងទស្សនាកម្សាន្តថ្មីៗជាច្រើនទៀត។ក្នុងនោះ ទីកន្លែងទេសចរណ៍តឹងហ្វេវៀងនៅឃុំអាងនិញ ទីក្រុងកឹងធើ កំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ ជាមួយនឹងសំណង់ស្ថាបត្យកម្មប្លែកៗជាច្រើន។
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ ឋិតនៅភូមិស្លែង ឃុំតឹបស៊ើង ខេត្តវិញឡុង។ វត្តស្លែងចាស់មិនត្រឹមជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរបុរាណក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តទៀតផង។
ស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ណាមបូ វត្តផ្នោអំពូង លេចធ្លោដោយស្ថាបត្យកម្មខ្មែរប្លែកពីគេ រួមជាមួយសំណង់ព្រះពុទ្ធសាសនាជាច្រើនគួរឱ្យចាប់អារម្មណ៍។ មិនត្រឹមតែជាកន្លែងប្រតិបត្តិជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តបានក្លាយជាកន្លែងទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់អំពីវប្បធម៌ និងទេសចរណ៍ផ្លូវចិត្ត។
ដោយឧត្តមភាពជាតំបន់ដីចុងប៉ូចខាងត្បូងនៃមាតុភូមិ ដែលមានជនជាតិទាំង៣ គឺ៖ កិញ – ហ្វា – ខ្មែរ រស់នៅខេត្តកាម៉ាវមានការរួមបញ្ចូលគ្នារវាងធនធានធម្មជាតិដ៏មានតម្លៃ និងវប្បធម៌ - សាសនាប្រកបដោយលក្ខណៈពិសេស ជាទីតាំងដ៏ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។
ដោយមានប្រវត្តិកកើតឡើងតាំងពីឆ្នាំ ១៣២៥ វត្តបឹងរ៉ាយចាស់ មានទីតាំងនៅឃុំហាមយ៉ាង ខេត្ត វិញឡុង មិនត្រឹមតែជាកន្លែងគោរពបូជារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាវត្តមួយក្នុងចំណោមវត្តខ្មែរដែលទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនានិងគោរពបូជាយ៉ាងច្រើន។
នាព្រឹកថ្ងៃទី១០ ខែឧសភា នៅឧទ្យានជាតិអ៊ូមិញហា ឃុំដាបាក គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ប្រារព្ធពិធីបើកព្រឹត្តិការណ៍ “ក្លិនក្រអូបព្រៃអ៊ូមិញ” ឆ្នាំ២០២៦។ ព្រឹត្តិការណ៍មានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ធម្មជាតិសម្បូរបែប ទាក់ទាញអ្នកតំណាងនិងភ្ញៀវទេសចរចូលរួមជាង ២.០០០ នាក់។ នេះជា “កម្លាំងចលករ” ដ៏សំខាន់សម្រាប់ផ្សព្វផ្សាយម៉ាកសញ្ញាទេសចរណ៍ធម្មជាតិពិសេសនៅតំបន់ដីចុងប៉ូចខាងត្បូងនៃមាតុភូមិ។
វិស័យទេសចរណ៍កឹងធើ កំពុងបង្កចំណាប់អារម្មណ៍ចំពោះភ្ញៀវទេចរអន្តរជាតិ ដោយសារការតភ្ជាប់សមស្របរវាងវប្បធម៌ មនុស្សនិងម្ហូបអាហារប្រកបដោយលក្ខណៈពិសេសរបស់ភូមិភាគ។ ក្នុងដំណើរការសមាហរណកម្ម សសរស្តម្ភទាំងនេះបានយកចិត្តទុកដាក់ពង្រីក រួមចំណែកក្នុងការកំណត់អត្តសញ្ញាណសម្រាប់វិស័យទេសចរនៃតំបន់ដីតីដូ។
ជាមួយសក្តានុភាពលេចធ្លោជាច្រើនអំពីវប្បធម៌ ទីក្រុងកឹងធើជាជំហានៗទាញយកផលពីទេសចរណ៍សាសនាប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កជាចំណុចលេចធ្លោក្នុងការអភិវឌ្ឍវិស័យទេសចរណ៍និងទាក់ទាញភ្ញៀវទេសចរ។
គ្មានភាពអ៊ូអរ គគ្រឹកគគ្រេងដូចរមណីយដ្ឋានទេសចរណ៍ដទៃៗមែន ប៉ុន្តែទ្រីតូងមានភាពស្រស់ស្អាតដោយសម្រស់ធម្មជាតិព្រៃភ្នំនិងបរិយាកាសស្ងប់ស្ងាត់មនោរម្យ ផ្តល់ភាពសុខសាន្ត និងភាពជិតស្និទ្ធជាមួយសម្រស់ធម្មជាតិ។
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ ទើបចាត់តាំងកម្មវិធីជួបជុំកាហ្វេអាជីវកម្មលើកទី ៥ ក្នុងគោលបំណងដោះដូរព័ត៌មាន និងចែករំលែកដំណោះស្រាយ ដើម្បីជួយឱ្យវិស័យទេសចរណ៍ទីក្រុងកឹងធើ បន្តរីកចម្រើន។
ស្ថិតនៅឃុំកោះកូវឡាវយ៉ុង ទីក្រុងកឹងធើ កសិដ្ឋានជីវចម្រុះអប្សរាកំពុងក្លាយជាទីទេស ចរណ៍ដ៏ទាក់ទាញ ដោយមានសកម្មភាពឆ្លងបទពិសោធន៍ជាច្រើន ដូចជាដាំបន្លែ ចាប់ត្រី ចម្អិនម្ហូបអាហារតាមបែបបុរាណ ទស្សនាការ សម្ដែងសិល្បៈ ក៏ដូចជាស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។
ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ គឺជាចរន្តផលិតផលមួយក្នុងចំណោមផលិតផលដែលក្រុងកឹងធើ បានកំណត់ទិសដៅអភិវឌ្ឍ ប៉ុន្តែ ត្រូវការដំណោះស្រាយជាច្រើន ដើម្បីធ្វើឱ្យទីតាំងទេសចរណ៍កាន់តែទាក់ទាញភ្ញៀវ។
ស្ថិតក្នុងបរិយាកាសបៃតងនៃទឹកដីវិញឡុង វត្តភាគរាជដួងកែវកំពង់ដូង បង្ហាញពីភាពស្ងប់ស្ងាត់ ជាកន្លែងគោរពប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរ ហើយជាទីតាំងទេសចរណ៍ផ្លូវចិត្តដែលរក្សានូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ល្អប្រណីត។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការចាត់តាំងសកម្មភាពរំលឹកខួបលើកទី ៥១ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៦) ទិវាពលកម្មអន្តរជាតិ (១-៥) និងខួបលើកទី ១៣៦ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០ - ១៩/៥/២០២៦)។