ជាមួយនឹងបរិយាកាសបៃតងខៀវស្រងាត់ ទំពាំងបាយជូរផ្លែទន់ទ្រើង និងឆ្លងកាត់ពិសោធន៍បេះផ្លែទំពាំងបាយជូរដោយខ្លួនឯង នោះគឺនៅចម្ការទំពាំងបាយជូរនិញថាយ នៅភូមិតាដែក សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង កំពុងក្លាយជាគោលដៅថ្មីមួយ បានទាក់ទាញភ្ញៀវទេសចរមកទស្សនា ថតរូប និងឆ្លងកាត់ពិសោធន៍បរិយាកាសស្រែចម្ការ។
ចម្ការទំពាំងបាយជូរនិញថាយ មានទីតាំងនៅភូមិតាដែក សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង បានកកើតឡើងនៅឆ្នាំ ២០២២ ដោយបាននាំពូជទំពាំងបាយជូរមកពីនិញធ្វឹង។ ដំបូងឡើយ ម្ចាស់ចម្ការដាំទំពាំងបាយជូរដើម្បីអភិវឌ្ឍផលិតតែប៉ុណ្ណោះ។ យូរៗទៅ ដោយសង្កេតឃើញទម្រង់នេះមានសក្តានុភាពអាចផ្សារភ្ជាប់នឹងសកម្មភាពទស្សនា ម្ចាស់ចម្ការក៏បានបើកទ្វារទទួលភ្ញៀវទេសចរ ហើយសន្សឹមៗក្លាយជាគោលដៅឆ្លងកាត់ពិសោធន៍កសិកម្មថ្មីមួយនៅភូមិភាគ។ បច្ចុប្បន្ន ចម្ការទំពាំងបាយជូរមានភ្ញៀវមកទស្សនាជាង១០០លើកនាក់ជារៀងរាល់ថ្ងៃ បំផុតគឺនៅចុងសប្តាហ៍ និងថ្ងៃបុណ្យផ្សេងៗ។ មកកាន់ទីនេះ ភ្ញៀវទេសចរមានឱកាសទស្សនាទ្រើងទំពាំងបាយជូរដែលបានថែទាំយ៉ាងល្អិតល្អន់ និងមានផ្លែជាចង្កោមៗយ៉ាងស្អេកស្កះ។ បរិយាកាសបៃតងខៀវស្រងាត់ និងដើមទំពាំងបាយជូរដាំជាជួរៗ បង្កលក្ខណៈសម្រាប់ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ លំហែកាយ និងស្វែងយល់បន្ថែមអំពីរបៀបដាំ និងថែទាំទំពាំងបាយជូរ។ ចំណុចជាទីគាប់ចិត្ត នោះគឺភ្ញៀវទេសចរអាចជ្រើសរើស និងបេះផ្លែទំពាំងបាយជូរដែលចូលចិត្តដោយផ្ទាល់ដៃ ឆ្លងតារយៈនោះ មានបទពិសោធន៍កាន់តែជិតស្និទ្ធនឹងសកម្មភាពផលិតកសិកម្ម។



ភ្ញៀវទេសចរឆ្លងកាត់ពិសោធន៍បេះផ្លែទំពាំងបាយជូរនៅចម្ការទំពាំងបាយជូរនិញថាយ។
សំបុត្រចូលទស្សនាចម្ការទំពាំងបាយជូរមានតម្លៃ ៣០.០០០ ដុងក្នុងម្នាក់។ មុនពេលចូលទស្សនា ភ្ញៀវទេសបានភ្លក់រសជាតិទំពាំងបាជូរ។ បន្ទាប់មក ភ្ញៀវអាចទស្សនា ថតរូប និងឆ្លងកាត់ពិសោធន៍បេះទំពាំងបាយជូរដោយសេរី។ ផ្លែទំពាំងបាយជូរដែលភ្ញៀវជ្រើសរើសនឹងយកចេញទៅតាមប្រភេទផ្លែនីមួយៗ។ តាមប្រសាសន៍ម្ចាស់ចម្ការទំពាំងបាយជូរនិញថាយ ជាសំខាន់ចម្ការបើកទ្វារទទួលភ្ញៀវចូលទស្សនាក្នុងរដូវវិស្សមកាល និងបុណ្យចូលឆ្នាំវៀតណាម ដែលជាដំណាក់កាលទំពាំងបាយជូរចេញផ្លែ ហើយចម្ការនៅតែបន្តទទួលភ្ញៀវទេសចររហូតដល់ទំពាំងបាយជូរប្រមូលផលអស់ ទើបបិទទ្វារបណ្តោះអាសន្ន។ តាមប្រសាសន៍ម្ចាស់ចម្ការ ទំពាំងបាយជូរចេញផ្លែ២លើកក្នុងមួយឆ្នាំ ម្ល៉ោះហើយអ្នកចម្ការម្ចាស់ការកែសម្រួលពេលវេលាចេញផ្លែឱ្យសមស្របទៅនឹងរដូវទេសចរណ៍វិស្សមកាល និងបុណ្យចូលឆ្នាំវៀតណាម។ ក្រៅពីថ្ងៃបុណ្យផ្សេងៗ នៅថ្ងៃចុងសប្តាហ៍ បំផុតគឺថ្ងៃអាទិត្យ មានភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករផងដែរ។ របៀបធ្វើនេះជួយរក្សាសកម្មភាពផលិតផង និងបង្កលក្ខណៈដើម្បីភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ក្នុងដំណាក់កាលទំពាំងបាយជូរកំពុងផ្តល់ផ្លែផង។
បច្ចុប្បន្ន ក្នុងចម្ការដាំទំពាំងបាយជូរ៣ប្រភេទ រួមមាន៖ ទំពាំងបាយជូរខ្មៅ ទំពាំងបាយជូរបៃតង និងទំពាំងបាយជូរម្រាមដៃខ្មៅ។ ប្រភេទនីមួយៗមានលក្ខណៈពិសេសដោយឡែកអំពីរ ពណ៌ និងរសជាតិ បង្កភាពសម្បូរបែបនៅក្នុងចម្ការទំពាំងបាយជូរ។ ចំពោះភ្ញៀវទេសចរ ប្រការបានឃើញនឹងភ្នែកនូវចង្កោមទំពាំងបាយជូរនៅលើទ្រើង បេះដោយខ្លួនឯង និងភ្លក់រសជាតិនៅក្នុងចម្ការ បាននាំមកនូវអារម្មណ៍សប្បាយរីករាយ ពិសេសគឺចំពោះកុមារ និងអ្នកលើកដំបូងឆ្លងកាត់បទពិសោធន៍នូវទម្រង់ដាំទំពាំងបាយជូរ។
ផ្តើមពីទម្រង់ដាំទំពាំងបាយជូរបម្រើការផលិត ចម្ការទំពាំងបាយជូរនិញថាយបានគេដឹងឮជាបណ្តើរៗ ដូចជាគោលដៅទស្សនា ឆ្លងកាត់ពិសោធន៍កសិកម្មនៅភូមិភាគ។ មិនត្រឹមតែបរិយាកាលលំហែកាយ ថតរូបអនុស្សាវរីយ៍ និងឆ្លងកាត់បទពិសោធន៍បេះទំពាំងបាយជូរប៉ុណ្ណោះទេ ទម្រង់នេះនៅទាំងរួមចំណែកបង្កើតគោលដៅថ្មី ធ្វើឱ្យសម្បូរបែបថែមទៀតនូវប្រភេទទេសចរណ៍ឆ្លងកាត់ពិសោធន៍ ឆ្លើយតបនឹងតម្រូវការទស្សនា ស្វែងយល់របស់ប្រជាជន និងភ្ញៀវទេសចរពេលមកវិញឡុង៕
ទីទុយ - វិមាន