កីឡា - ទេសចរណ៍ ទេសចរណ៍

26/08/2026 - 21:36

គោល​ដៅ​ទេស​ចរណ៍​សហ​គម​ន៍កូងជី​ម 

តំ​បន់​ទេស​ចរណ៍​សហ​គម​ន៍កូងជី​ម មា​នទី​តាំង​នៅ​ភូមិ​កូងជី​ម ឃុំ​ហ្វា​មិញ​ ខេត្ត​វិញ​ឡុង​ ជា​កន្លែង​ទេស​ចរណ៍​ស្ថិត​នៅ​កណ្តា​លព្រែក​ទន្លេ​ ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​បទ​ពិសោធន៍​ជិត​ដិត​ជា​មួយ​ជីវ​ភាព​ជន​បទ​នៅ​ណាម​បូ​។ ជា​មួយ​នឹង​ទេ​សភាព​សាមញ្ញ​ និង​សកម្ម​ភាព​ប្រ​ជា​ប្រិយ​ ព្រម​ទាំង​ម្ហូប​អា​ហារ​មា​នល​ក្ខណៈ​បែប​ស្រុក​ស្រែ​ កូងជី​មកំ​ពុង​ក្លាយ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ពី​គ្រប់​ទិស​ទី​។

ភ្ញៀវ​ទេស​ចរ​ជិះ​កង់​ ដើរ​ ឬ​ជិះ​ម៉ូតូទស្សនា​ទី​តាំង​ទេស​ចរ​ព្រែក​ទន្លេ​នៅ​កោះ​កូងជី​ម។

ពេល​ភ្ញៀវ​ទេស​ចរ​មក​កាន់​វិញ​ឡុង​ លោក​អ្នក​មិន​គួរ​រំ​លង​ចោល​ទី​តាំង​ទេស​ចរណ៍​កូងជី​មឡើយ​ - កន្លែង​រក្សា​នូវ​ភាព​ស្រស់​ស្អាត​សាមញ្ញ​នៃ​តំ​បន់​ជន​បទ​ព្រែក​ទន្លេ​។ តំ​បន់​កូងជី​មគ្មាន​ភាព​អ៊ូ​អរ​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ចាប់​អា​រម្មណ៍​ជា​មួយ​នឹង​ផ្លូវ​តូច​ៗបៃ​តង​ ត្រ​ជាក់​ ផ្ទះ​ស្លឹក​សាមញ្ញ​ ផ្កា​រីក​បង្អួត​សម្រស់​ និង​ចង្វាក់​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​មាន​ភាព​សាមញ្ញ​។ ម្យ៉ាង​វិញ​ទៀត​ តំ​បន់​ទេស​ចរណ៍​សហ​គម​ន៍កូងជី​មបាន​សមា​គម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺ​វឡុង​ ទទួល​ស្គាល់​ជា​គោល​ដៅ​ទេស​ចរណ៍​លេច​ធ្លោ​របស់​តំ​បន់​។ ចំ​ណុច​ពិ​សេស​របស់​កូងជី​ម ជា​សកម្ម​ភាព​ទេស​ចរណ៍​បា​នក​សាង​ឡើង​ដោយ​បង្អែក​លើ​ការ​ចូល​រួម​របស់​សហ​គម​ន៍។ ប្រ​ជា​ជន​ភូមិ​ភា​គជា​អង្គ​សំ​ខាន់​ក្នុង​ការ​ថែ​រក្សា​ទេ​សភាព​ វប្ប​ធម៌​ផង​ បម្រើ​ ឧទ្ទេស​នាម​ផលិត​ផល​ និង​របៀប​រស់​នៅ​លក្ខ​ណៈដោយ​ឡែក​របស់​ស្រុក​កំ​ណើត​ដោយ​ផ្ទាល់​ដល់​ភ្ញៀវ​ទេស​ចរ​ផង​។

ភ្ញៀវ​ទេស​ចភ្លក់​រស​ជាតិ​នំ​ស្លឹក​ និង​ទស្សនា​ផ្ទះ​ស្លឹក​។

មក​កាន់​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​អាច​ជិះ​កង់​ ដើរ​ ឬ​បើក​ម៉ូតូទស្សនា​តាម​ផ្លូវ​នៅ​លើ​កោះ​ គយ​គន់​ទេ​សភាព​ ស្វែង​យល់​ពី​ជីវ​ភាព​របស់​ប្រ​ជា​ជន​ និង​ទស្សនា​ផ្ទះ​ស្លឹក​សាមញ្ញ​នៅ​កណ្តា​លប​រិស្ថាន​បៃ​តង​ត្រ​ជាក់​។ ចំ​ពោះ​អ្នក​ណា​ដែល​ចូល​ចិត្ត​ឆ្លង​កាត់​បទ​ពិសោធន៍​ ល្បែង​ប្រ​ជា​ប្រិយ​គឺ​ជា​សកម្ម​ភាព​មិន​អាច​ចោល​រំ​លង​ឡើយ​។ ល្បែង​កម្សាន្ត​ដែល​ផ្សារ​ភ្ជាប់​នឹង​វ័យ​កុមារ​ភាព​នៅ​ជន​បទ​ បាន​បង្ហាញ​ឡើង​វិញ​ក្នុង​បរិយាកាស​សហ​គម​ន៍ ហើយ​ភ្ញៀវ​ទេស​ចរ​អាច​ចូល​រួម​ដោយ​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន​ បង្ក​បរិយាកាស​រីក​រាយ​ និង​ស្និទ្ធ​ស្នាល​។ ទន្ទឹម​នឹង​នោះ​ ឆ្លង​កាត់​បទ​ពិសោធន៍​ស្ទូច​ត្រី​លំ​ហែ​អា​រម្មណ៍​ ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​សម្រប​ខ្លួន​ក្នុង​បរិយាកាស​ធម្ម​ជាតិ​ និង​ទទួល​អា​រម្មណ៍​ការ​រស​នៅ​បែប​សាមញ្ញ​នៃ​តំ​បន់​ជន​បទ​។

ភ្ញៀវ​ទេស​ចរ​ថត​រូប​អនុ​ស្សាវ​រី​យ៍នៅ​កូងជី​ម។

ម្ហូប​អា​ហារ​ក៏​ជា​ចំ​ណុច​មួយ​ក្នុង​ចំ​ណោម​ចំ​ណុច​លេច​ធ្លោ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពេល​មក​កាន់​កោះ​កូងជី​ម។ ពិ​សេស​ ភ្ញៀវ​ទេស​ចរ​កុំ​ភ្លេច​ភ្លក់​រស​ជាតិ​នំ​ស្លឹក​ - ដែល​ជា​ប្រ​ភេទ​នំ​សាមញ្ញ​មាន​រស​ជាតិ​ពិ​សេស​ដោយ​ឡែក​នៅ​តំ​បន់​ជន​បទ​ណាម​បូ​។ វត្ថុ​ធា​តុ​ដើម​ធ្លាប់​ស្គាល់​ ឆ្លង​កាត់​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​ច្នៃ​នំ​ មាន​ឪ​ជា​រស់​ឆ្ងាញ់​ពិ​សា​។ ក្រៅ​ពី​នំ​ស្លឹក​ នៅ​កូងជី​មនៅ​មាន​ម្ហូប​អា​ហារ​ និង​ផលិត​ផល​ជា​ច្រើន​ទៀត​ដែល​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​នៅ​ជន​បទ​ ដូច​ជា​ទឹក​ឃ្មុំ​ព្រៃ​ ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ​ និង​ម្ហូប​អា​ហារ​បាន​ច្នៃ​តាម​បែប​ប្រ​ពៃ​ណី​។ ក្នុង​នោះ​ មាន​ញ៉ម​ផ្កា​អំ​ពូ​ គឺ​ជា​ម្ហូប​អា​ហារ​សាមញ្ញ​ ប្លែក​មាត់​ ហើយ​រស​ជាតិ​ដោយ​ឡែក​នៅ​តំ​បន់​ព្រែក​ទន្លេ​។ ភ្ញៀវ​ទេស​ចរ​អាច​ភ្លក់​រស់​ជាតិ​នំ​ មុខ​ម្ហូប​ រួច​ឆ្លង​កាត់​បទ​ពិសោធន៍​ស្ទូច​ត្រី​ ឬ​ស្វែង​យល់​ពី​ផ្ទះ​បាយ​កាល​ពី​ដើម​នៅ​ណាម​បូ​ ដោយ​មាន​ឧប​ករណ៍​ប្រើ​ប្រាស់​ធ្លាប់​បាន​ស្គាល់​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​នៅ​ភាគ​ខាង​លិច​។ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ស្នាក់​នៅ​យូរ​ Homerstayនៅ​លើ​កោះ​កូងជី​មគឺ​ជា​ជម្រើស​ដ៏​សម​រម្យ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ជីវ​ភាព​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​។ ស្នាក់​នៅ​ក្នុង​ផ្ទះ​សាមញ្ញ​ ភ្លក់​ម្ហូប​អា​ហារ​បែប​ស្រុក​ស្រែ​ និង​ជជែក​ជា​មួយ​ប្រ​ជា​ជន​ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​បទ​ពិសោធន៍​ពិត​ប្រាកដ​អំ​ពី​វប្ប​ធម៌​ និង​ជីវ​ភាព​នៅ​តំ​បន់​ព្រែក​ទន្លេ​។

ភាព​ទាក់​ទាញ​របស់​កោះ​កូងជី​មមិន​ត្រឹម​ស្ថិត​លើ​សំ​ណង់​ទំនើប​នោះ​ទេ​ តែ​ស្ថិត​ត្រង់​ភាព​សាមញ្ញ​ និង​របៀប​ដែល​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​ទេស​ចរណ៍​។ រាល់​គ្រួ​សារ​ ដង​ផ្លូវ​ ម្ហូប​អា​ហារ​ ឬ​សកម្ម​ភាព​ឆ្លង​កាត់​បទ​ពិសោធន៍​នីមួយៗ​សុទ្ធ​តែ​រួម​ចំ​ណែក​បង្ក​ជា​បរិយាកាស​ទេស​ចរណ៍​សហ​គម​ន៍ ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជន​បទ​នៅ​ណាម​បូ​។ ជា​មួយ​នឹង​ទេ​សភាព​ព្រែក​ទន្លេ​ជា​ទី​មនោ​រម្យ​ បរិយាកាស​បៃ​តង​ត្រ​ជាក់​ និង​សកម្ម​ភាព​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន​ និង​ម្ហូប​អា​ហារ​បែប​ជន​បទ​ កូងជី​មគឺ​ជា​គោល​ដៅ​ដ៏​សម​ស្រប​ចំ​ពោះ​អ្នក​ណា​ដែល​ចង់​ស្វែង​រក​ភាព​សុខ​សាន្ត​ ស្វែង​យល់​ពី​ជីវ​ភាព​ជន​បទ​ និង​ទទួល​អា​រម្មណ៍​ពី​លក្ខ​ណៈវប្ប​ធម៌​ពិ​សេស​នៃ​ភាគ​ខាង​លិច​។ តាម​រយៈ​នោះ​ ទម្រង់​ទេស​ចរណ៍​សហ​គម​ន៍មិន​ត្រឹម​តែ​បង្ក​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ ទំនៀម​ទម្លាប់​ និង​ផ្នត់រស់​នៅ​បែប​ប្រ​ពៃ​ណី​នៃ​តំ​បន់​ដី​ខេត្ត​វិញ​ឡុង​ទៀត​ផង​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ