នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា គណៈកម្មាធិការបក្ស គណៈនាយកកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ បានចាត់តាំងកិច្ចប្រជុំធ្វើវិវេចនាសមូហភាព និងបុគ្គលឆ្នាំ ២០២៦។
លោក ផាម ថេវិញ អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង រួមជាមួយតំណាងថ្នាក់ដឹកនាំបណ្តាស្ថាប័នរបស់គណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នបក្សទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។

លោក ថាយ ហ្វាងហ៊ិន សមាជិកគណៈកម្មាធិការបក្ស នាយករងកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។
ឆ្នាំ ២០២៦ សមូហភាពនៃគណៈកម្មាធិការបក្ស គណៈនាយកកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ បានគោរពយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីនយោបាយ លក្ខន្តិកៈបក្ស សេចក្តីសម្រេច បទបញ្ជា សេចក្តីសម្រេចរបស់បក្ស និងច្បាប់របស់រដ្ឋ ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចាត់តាំង និងសកម្មភាពរបស់បក្ស ជាពិសេសគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ និងបទបញ្ជាការងារ។ ទន្ទឹមនឹងនោះ ដឹកនាំ ចង្អុលការនិងគ្រប់គ្រង អនុវត្តសម្រេចនិងលើសផែនការជាច្រើនដែលបានដាក់ចេញក្នុងសេចក្តីសម្រេចឆ្នាំ ២០២៦។ លេចធ្លោនោះគឺ ប្រាក់ចំណូលសរុបប៉ាន់ស្មានសម្រេចបាន ១៥២ ពាន់លានដុង; ការរំសាយទុនវិនិយោគសម្រេចតាមអត្រាដែលបានកំណត់; ចូលរួមក្នុងពាន
រង្វាន់សារព័ត៌មានទូទាំងប្រទេស និងការប្រឡងជំនាញវិជ្ជាជីវៈសម្រេចលើសគោលដៅ...

ថ្នាក់ដឹកនាំសាខាបក្ស ការិយាល័យលេខាធិការ - រៀបរៀង ថ្លែងមតិក្នុងកិច្ចប្រជុំ។

ថ្នាក់ដឹកនាំសាខាបក្ស ការិយាល័យព្រឹត្តិការណ៍ ថ្លែងមតិក្នុងកិច្ចប្រជុំ។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស គណៈនាយក បានដឹកនាំនិងគ្រប់គ្រង អនុវត្តសម្រេច ១០០% នូវភារកិច្ចតាមសេចក្តីសម្រេចប្រគល់ភារកិច្ចរបស់គណៈកម្មាធិការបក្សទីក្រុង។ ក្នុងឆ្នាំកន្លង កាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ បានអនុវត្តល្អការងារផ្សព្វផ្សាយអំពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១; ផ្តុំកម្លាំងផ្សព្វផ្សាយ នាំយកសេចក្តីសម្រេចជាយុទ្ធសាស្ត្ររបស់មជ្ឈិមចូលទៅក្នុងជីវភាពជាក់ស្តែង; ម្ចាស់ការអនុវត្តភារកិច្ចនយោបាយដែលកើតមាន និងចៃដន្យ; ជំរុញខ្លាំងក្លាការផ្សព្វផ្សាយព័ត៌មានលើគ្រប់ទម្រង់សារព័ត៌មាន និងបណ្តាញសង្គម ស្របតាមទិសដៅផ្សព្វផ្សាយរបស់ថ្នាក់លើ។

លោក ឡេ ថេហ្វី សមាជិកគណៈកម្មាធិការបក្ស នាយករងកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។
លោកស្រី ត្រឹងធីធូថាវ សមាជិកគណៈកម្មាធិការបក្ស នាយិការងកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។
ការងារកសាង ធ្វើនិយតកម្មបក្សនិងប្រព័ន្ធនយោបាយបានគណៈកម្មាធិការបក្ស គណៈនាយកយកចិត្តទុកដាក់អនុវត្ត។ គណៈកម្មាធិការបក្សបានចាត់តាំងសន្និបាតផ្សព្វផ្សាយ រៀនសូត្រសេចក្តីសម្រេចចំនួន ២៥ លើកតាមសំណូមពររបស់ថ្នាក់លើ ដោយមានអត្រាកម្មាភិបាល បក្ខជន និងបុគ្គលិកចូលរួមសម្រេច ៩៨%។ ចង្អុលការអនុវត្តសម្រេចជាស្ថាពរនូវការរៀបចំ និងពង្រឹងក្បាលម៉ាស៊ីនដឹកនាំតាមទិសដៅបង្រួបបង្រួម ដំណើរការប្រកបដោយសុពលភាពនិងប្រសិទ្ធភាព កាត់បន្ថយអង្គភាពចំណុះបានចំនួន ២៧ (ស្មើនឹង ៧៤,១%) បើធៀបនឹងពេលមុនរៀបចំ និងកាត់បន្ថយបាន ៥ អង្គភាពចំណុះ (ស្មើនឹង ៣៨,៥%) បើធៀបនឹងដំណាក់កាលដំបូងក្រោយពីរួមបញ្ចូល; ចង្អុលការអនុវត្តគោលការណ៍ បទប្បញ្ញត្តិរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ស្តីពីការបង្ការ និងប្រឆាំងអំពើពុករលួយ អសកម្ម និងខ្ជះខ្ជាយ...

លោក យឿង ហូ វ៉ូវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យបក្ស និងជានាយករងនៃកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។
ទន្ទឹមនឹងគុណសម្បត្តិទាំងនេះ គណៈកម្មាធិការបក្ស និងគណៈនាយកនៃកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ក៏បានទទួលស្គាល់ដោយត្រង់ៗនូវចំណុចខ្វះខាតមួយចំនួន ដូចជា ល្បឿននៃការធ្វើសមកាលកម្ម ដំណើរការផលិតខ្លឹមសារពហុវេទិកា និងការទាញយកផលពីឧបករណ៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីគ្រប់គ្រង ប្រើប្រាស់នៅមានភាពយឺតយ៉ាវបើធៀបនឹងតម្រូវការ; អត្រាអ្នកយកព័ត៌មាន និងការីនិពន្ធដែលជំនាញបច្ចេកទេសបំពេញការងារចម្រុះ នៅមិនទាន់មានភាពស្មើគ្នា; ការចង្អុលការ ដឹកនាំ មានពេលខ្លះមិនទាន់មានភាពម៉ឺងម៉ាត់; និងការងារបង្កើតប្រភពបន្តវេន និងពង្រីកបក្ខជនមានពេលខ្លះមិនទាន់មានភាពម្ចាស់ការ និងម៉ឺងម៉ាត់នៅឡើយ។

លោក ផាម ថេវិញ អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង ថ្លែងមតិក្នុងកិច្ចប្រជុំ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ផាម ថេវិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការដឹកនាំ គ្រប់គ្រង និងចាត់តាំងអនុវត្តលើគ្រប់វិស័យការងារក្នុងឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្ស គណៈនាយកកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ។ លោកបានស្នើឱ្យគណៈកម្មាធិការបក្ស និងគណៈនាយក បន្តពង្រីកគុណសម្បត្តិ ជម្នះចំណុចខ្វះខាត ដើម្បីលើកកម្ពស់គុណភាពលើគ្រប់វិស័យការងារនៅពេលខាងមុខ។ ព្រមទាំងបន្តលើកកម្ពស់គុណភាពការងារនយោបាយ និងសតិអារម្មណ៍; យកចិត្តទុកដាក់បណ្តុះបណ្តាលមុខជំនាញ និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃស្ថានភាពថ្មី; ជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតផលិតផលសារព័ត៌មានដែលមានគុណភាពខ្ពស់ជាង រក្សារឹងមាំនូវតួនាទីក្នុងក្រុមនាំមុខក្នុងទូទាំងប្រទេស...

លោក ហ្វិញ ហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស នាយកកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។
លោក ហ្វិញ ហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស នាយកកាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ បានទទួលយកនូវមតិយោបល់របស់ថ្នាក់ដឹកនាំគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង ក៏ដូចជាមតិរួមយោបល់នានាក្នុងកិច្ចប្រជុំ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា កាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ ប្តេជ្ញារក្សាឱ្យបានរឹងមាំនូវតួនាទីជាស្ថាប័នសារព័ត៌មានស្នូលរបស់ទីក្រុង តាមរយៈដំណោះស្រាយព្រមៗគ្នាដែលបាននិងកំពុងដាក់ចេញអនុវត្ត។ ដើម្បីអនុវត្តសម្រេចជោគជ័យនូវគោលដៅនេះ ឆ្នាំ ២០២៧ អង្គភាពនឹងបន្តលើកកម្ពស់គុណភាពផលិតផលសារព័ត៌មានលើគ្រប់វេទិកា មានដូច៖ កាសែតបោះពុម្ព កាសែតអេឡិចត្រូនិក វិទ្យុ ទូរទស្សន៍ និងថ្នាលឌីជីថលនានា; សិក្សាស្រាវជ្រាវដំណើរការទម្រង់ "ការិយាល័យរៀបរៀងប្រមូលផ្តុំ" ឱ្យមានប្រសិទ្ធភាពបំផុត; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងការងារ; កសាងសមូហភាពអង្គភាពឱ្យមានសាមគ្គីភាព និងឯកភាព...
តាមការប៉ាន់ស្មានក្នុងឆ្នាំ ២០២៦ កាសែតនិងវិទ្យុ - ទូរទស្សន៍កឹងធើ បានបោះពុម្ពផ្សាយចំនួន ៥.០០០ ក្បាល ទស្សនាវដ្តីពិសេសនិទាឃរដូវ ប៊ិញង៉ ឆ្នាំ ២០២៦; អនុវត្តប្រមាណ ១០០ លើកការផ្សាយផ្ទាល់ ថតរូបភាពវិទ្យុនិងទូរទស្សន៍; ចាក់ផ្សាយលើទូរទស្សន៍ចំនួន ៦០.៩៤០ ព័ត៌មាន និងបទយកការណ៍ចំនួន ១២.៧៨៨; ចាក់ផ្សាយលើវិទ្យុចំនួន ២៩.២០០ ព័ត៌មាននិងកម្មវិធីវិទ្យុចំនួន ៧.៣០០; ចុះផ្សាយលើកាសែតបោះពុម្ពចំនួន ៩.៨៥៥ ព័ត៌មាន និង ៥.៨៤០ អត្ថបទ ព្រមទាំងចុះផ្សាយលើកាសែតអេឡិចត្រូនិកចំនួន ១៤.៦០០ ព័ត៌មាន និង ៧.៣០០ អត្ថបទ; និងបង្ហោះព័ត៌មាន អត្ថបទ និងកម្មវិធីប្រមាណ ៤២.០០០ នៅលើគេហទំព័រ ព័ត៌មានអេឡិចត្រូនិក និងបណ្តាញសង្គម...៕
អាញយុង-វ៉ាន់តឹន