ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/11/2026 - 22:41

ផ្តុំ​កម្លាំង​ពិ​និត្យ​ឡើង​វិញ​នូវ​លក្ខ​ឋាន​ កំ​ណត់​ទិស​ដៅ​ដំ​ណើរកា​រក​សាង​ជន​បទ​ថ្មី​ 

(អ.ឡ​) នា​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា នៅ​ឃុំ​វី​ថាញ់​ ១ ការិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​ឃុំ​នា​នា​ រួម​មាន​៖ វី​ថាញ់​ ១ ដុង​ធ្វឹង​ តឹង​ឡុង​និង​ទ្រឿង​ស្វឹង​ ដើម្បី​ចុះ​ទៅ​ពិ​និត្យ​ស្ថាន​ភាព​អនុ​វត្ត​ការក​សាង​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​ ២០២៦ និង​កំ​ណត់​ទិស​ដៅ​ដំ​ណើរ​ការ​ខិត​ខំ​អនុ​វត្ត​សម្រេច​បទ​ដ្ឋាន​នៅ​ឆ្នាំ​ ២០២៧។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​។

តា​មរ​បាយ​ការណ៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ បច្ចុប្បន្ន​ ភូមិ​ភាគ​នា​នា​មាន​ខ្លឹម​សារ​លក្ខ​ឋាន​មួយ​ចំ​នួន​មិន​ទាន់​សម្រេច​ ផ្តោត​សំ​ខាន់​លើ​គមនាគមន៍​ជន​បទ​ អប់​រំ​ សុខា​ភិបាល​ ខ្លឹម​សារ​មួយ​ចំ​នួន​អំ​ពី​ការ​អភិវឌ្ឍ​ផលិត​ផល​និង​ចាត់​ចែង​ការ​ផលិត​ ប្រាក់​ចំ​ណូល​ បរិស្ថាន​ វប្ប​ធម៌​…។

ថ្នាក់​ដឹក​នាំ​ឃុំ​វី​ថាញ់​ ១ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

ពិភាក្សា​ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​វិភាគ​យ៉ាង​ច្បាស់​លាស់​អំ​ពី​មូល​ហេ​តុ​ដែល​ប្រ​ឈម​នឹង​ការ​លំ​បាក​ ជាប់​ទាក់​ទិន​ ព្រម​ទាំង​លើក​ស្នើ​នូវ​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗជា​ច្រើន​ ព្រម​ទាំង​ដំ​ណើរ​ការ​អនុ​វត្ត​សម្រេច​ការក​សាង​ជន​បទ​ថ្មី​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​លើក​ស្នើ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​របស់​ទី​ក្រុង​ បន្ត​ការ​ឧបត្ថម្ភ​និង​ណែ​នាំ​ដល់​ការិយា​ល័យ​ ផ្នែក​ជំ​នាញ​ថ្នាក់​ឃុំ​អនុ​វត្ត​ល្អ​នូវ​លក្ខ​ឋាន​ស្ថិត​ក្នុង​វិស័យ​ដែល​ផ្នែក​ទទួល​បន្ទុក​ ជួយ​ពិ​និត្យ​សម្រេច​និង​វាយ​តម្លៃ​ជាក់​ស្តែង​លក្ខ​ឋាន​នីមួយៗ​។

ការិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​ តែង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជា​រឿយ​ៗអំ​ពី​ការ​លើក​កម្ពស់​មុខ​ជំ​នាញ​វិជ្ជា​ជី​វៈ​ដល់​កម្មា​ភិបាល​អនុ​វត្ត​ការ​ងារ​ជន​បទ​ថ្មី​នៅ​ថ្នាក់​មូល​ដ្ឋាន​។

ទី​ក្រុង​ពិ​និត្យ​ឧបត្ថម្ភ​ប្រ​ភព​ធន​ធាន​វិនិយោគ​ ក្នុង​នោះ​ ផ្តល់​អាទិ​ភាព​លើ​ការ​បែង​ចែក​ទុន​សម្រាប់​គម្រោង​នា​នា​ដែល​មាន​ឥទ្ធិ​ពល​ផ្ទាល់​ដល់​ការ​កែ​លម្អ​លក្ខ​ឋាន​ជា​ច្រើន​...។

លោក​ហ្វិញ​ថាញ់​ហ៊ឺវ ប្រ​ធាន​ការិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ហ្វិញ​ថាញ់​ហ៊ឺវ ប្រ​ធាន​ការិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ​ សំ​ណូម​ពរ​គ្រប់​ឃុំ​ទាំង​អស់​ ត្រូវ​ម្ចាស់​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​នៅ​រាល់​ខ្លឹម​សារ​លក្ខ​ឋាន​ ព្រម​ទាំង​ការ​លំ​បាក​ ជាប់​ទាក់​ទិន​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ ត្រូវ​មាន​លិខិត​ជា​ផ្លូវ​ការ​ផ្ញើ​ទៅ​កាន់​ការិយា​ល័យ​សម្រប​សម្រួល​ ដើម្បី​ចុះ​ឈ្មោះ​ឆ្នាំ​អនុ​វត្ត​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

ផ្អែក​លើ​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​ល្បឿន​ដំ​ណើរ​ការ​និង​បែប​បទ​ចុះ​ឈ្មោះ​របស់​ឃុំ​នា​នា​ ការិយា​ល័យ​សម្រប​សម្រួល​នឹង​បូក​សរុប​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដើម្បី​ដាក់​បញ្ចូល​ភូមិ​ភាគ​នា​នា​ទៅ​ក្នុង​ទិស​ដៅ​ខិត​ខំ​ កសាង​និង​ផ្តោត​លើ​កិច្ច​ចង្អុល​ការ​អនុ​វត្ត​ក្នុង​ឆ្នាំ​ ២០២៧។

ភូមិ​ភាគ​នា​នា​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀប​គម្រោង​ប្លង់​ កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ អភិវឌ្ឍ​ការ​ផលិត​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ ជំ​រុញ​ការ​ផ្សព្វ​ផ្សា​យក​សាង​ជន​បទ​ថ្មី​។

ការិយា​ល័យ​សម្រប​សម្រួល​សហ​ការ​ជា​មួយ​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​សម​ស្រប​ ដោះ​ស្រ័យ​បញ្ហា​ជាប់​ទាក់​ទិន​បាន​ទាន់​ពេល​ ជួយ​ឃុំ​នា​នា​សម្រេច​គោល​ដៅ​ត្រូវ​តាម​ដំ​ណើរ​ការ​ដែល​បាន​ដាក់​ចេញ​៕

ត្វៀកទ្រិញ-មុនី​

ចែករំលែកអត្ថបទ