កីឡា - ទេសចរណ៍ ទេសចរណ៍

26/06/2026 - 07:24

ទី​កន្លែង​ទេស​ចរណ៍​តឹង​ហ្វេ​វៀង​ 

ពេល​រំលឹក​ដល់​ទី​ក្រុង​កឹង​ធើ អ្នក​ជា​ច្រើន​តែង​នឹក​ឃើញ​ភ្លាម​ដល់​វត្ត​ខ្មែរ​បុរាណ ដែល​មាន​ស្ថា​បត្យ​កម្ម​ដ៏​ពិ​សេស។ ប៉ុន្តែ ទន្ទឹម​នឹង​ទី​តាំង​ទេស​ចរណ៍​ដែល​ធ្លាប់​បាន​ស្គាល់​ទាំង​នោះ ភូមិ​ភាគ​នៅ​មាន​កន្លែង​ទស្សនា​កម្សាន្ត​ថ្មីៗ​ជា​ច្រើន​ទៀត។ក្នុង​នោះ ទី​កន្លែង​ទេស​ចរណ៍​តឹង​ហ្វេ​វៀង​នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ កំ​ពុង​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ទាក់​ទាញ ជា​មួយ​នឹង​សំ​ណង់​ស្ថា​បត្យ​កម្ម​ប្លែកៗ​ជា​ច្រើន។

ចេតិយ​ផ្កា​ឈូក។ 

ចំ​ណុចលេច​ធ្លោ​បំ​ផុត​នៃ​មណ្ឌល​ទេស​ចរណ៍ គឺ​សំ​ណង់​ចេតិយ​ផ្កា​ឈូក ដែល​មាន​រូប​សណ្ឋាន​ផ្កា​ឈូក​ធំ​អស្ចារ្យ​មួយ​ស្ថិត​នៅ​កណ្តាល​បរិ​វេណ។ សំ​ណង់​នេះ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ប្រ​មាណ​ជាង ៤២.០០០ ម៉ែត្រ​កា​រ៉ែ កម្ពស់ ៦៨ ម៉ែត្រ មាន​៣​ជាន់​។ ខាង​ក្នុង​ចេតិយ​មាន​តម្កល់​ព្រះ​ពុទ្ធ​បដិ​មា​សាង​ពី​ទង់​ដែង​បិទ​មាស កម្ពស់ ៦,៨ ម៉ែត្រ បាន​រចនា​ល្អ​វិចិត្រ រួម​ជា​មួយ​ប្រ​ព័ន្ធ​បង្វិល​ដោយ​ស្វ័យ​ប្រ​វត្តិ។

មិន​ត្រឹម​តែ​មាន​ចេតិយ​ប៉ុណ្ណោះ​ទេ តឹង​ហ្វេ​វៀង​កំ​ពុង​ពង្រីក​បន្ថែម​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ទេស​ភាព​សម្បូរ​បែប​។ នៅ​ជុំ​វិញ​ចេតិយ​មាន​ផ្លូវ​ដើរ សួន​ផ្កា ទេស​ភាព​សិប្ប​និម្មិត ល្បាក់​ទឹក​។ល។ ភ្ញៀវ​ទេស​ចរ អាច​ដើរ​កម្សាន្ត​នៅ​លើ​ស្ពាន​ទ្រឿង​ថ ជា​ស្ពាន​អា​កាស​ក្រាល​ដោយ​ឈើ​ទាំង​ស្រុង។ ដើរ​ឆ្លង​ទេស​ភាព​សិប្ប​និម្មិត ក្រ​ពុំ​ឈូក​ឈរ​លើ​ស្ពាន​គយ​គន់​ជុំ​វិញ​ទិដ្ឋភាព​បរិ​វេណ។

នៅ​ទល់​មុខ​នឹង​ចេតិយ គឺ​ភ្នំ​សិប្ប​និម្មិតវ៉ាង​ភុក​ស៊ើង​ខ្ពស់​ត្រ​ដែត មាន​កម្ពស់​ស្មើ​នឹង​អា​គារ​១០ជាន់​។ ចំ​ណុច​ដែល​ចាប់​អា​រម្មណ៍​បំ​ផុត នោះ​គឺ​បាទ​ដៃ​ធំ​មួយ​គូ​កំ​ពុង​ត្រង​ទឹក​ពី​ល្បាក់​ទឹក​ធ្លាក់​ចុះ គួប​ផ្សំ​នឹង​ផ្លូវ​ដើរ​ធ្វើ​ពី​កញ្ចក់​លើ​អា​កាស នាំ​មក​ជូន​ភ្ញៀវ​ទេស​ចរ នៅ​ជ្រុង​ទិដ្ឋ​ភាព​មួយ​ដ៏​ប្លែក​ភ្នែក​ដែល​សម្លឹង​ពី​លើ​ចុះ​។

ភ្នំ​សិប្ប​និម្មិត​វ៉ាង​ភុក​ស៊ើង រួម​ជា​មួយ​ប្រ​ព័ន្ធ​ស្ពាន​កញ្ចក់។

លក្ខណៈ​ពិ​សេស​មួយ​ក្នុង​ចំ​ណោម​លក្ខណៈ​ពិ​សេស​របស់​តឹង​ហ្វេ​វៀង គឺ​ការ​រួម​បញ្ចូល​រវាង​ទេស​ចរណ៍​និង​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​ភូមិ​របរ​ប្រ​ពៃ​ណី។ នៅ​ទី​នេះ ភ្ញៀវ​ទេស​ចរ​មាន​ឱ​កាស​ស្វែង​យល់​ពី​ប្រ​វត្តិ​នៃ​ការ​បង្កើត​របរ​ធ្វើ​នំ​តាវ​សា​និង​សាច់​ក្រក​នៃ​តំ​បន់ កំ​ពង់​ធំ តាម​រយៈ​មណ្ឌល​តាំង​ពិ​ព័រណ៍​និង​ការ​អត្ថា​ធិ​ប្បាយ។ តាម​ផ្ទាំង​កញ្ចក់​ភ្ញៀវ​ទេស​ចក៏​អាច​មើល​ឃើញ​ផ្ទាល់​នូវ​ខ្សែ​សង្វាក់​ផលិត​នំ​តាវ​សា​និង​ផលិត ពិ​សេស​ប្រ​ចាំ​តំ​បន់។

បន្ទាប់​ពី​ដំ​ណើរ​ទស្សនា​កម្សាន្ត ភ្ញៀវ​ទេស​ចរ​អាច​ឆៀង​ចូល​មណ្ឌល​លក់​ទំ​និញ​ដើម្បី​ភ្លក់​រស​ជាតិ ឬ​ទិញ​ផលិត​ផល​ នំ​តា​វសា​និង​សាច់​ក្រក​ធ្វើ​ជា​ជំ​នូន។ គួប​ផ្សំ​នឹង​ការ​ទស្សនា ឆ្លង​បទ​ពិ​សោធន៍​និង​ការ​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ បាន​បង្ក​ការ​ទាក់​ទាញ​ដោយ​ឡែក​សម្រាប់​ទី​កន្លែង​ទេស​ចរណ៍​តឹង​ហ្វេ​វៀង។

ជា​មួយ​នឹង​ឧត្តម​ភាព​ស្ថិត​នៅ​ក្បែរ​ផ្លូវ​ជាតិ​ មួយ​អន្លើ​ដោយ​ការវិ​និយោគ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​ផលិត​ផល​ទេស​ចរណ៍​តឹង​ហ្វេ​វៀង កំ​ពុង​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​ក្នុង​ដំ​ណើរ​ស្វែង​យល់​ពី​ទី​ក្រុង​កឹង​ធើ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ផលិត​ផល​ទេស​ចរណ៍​របស់​ភូមិ​ភាគ ក្រៅ​ពី​វត្ត​ខ្មែរ​ដ៏​ល្បីៗ​នៃ​តំ​បន់​តីដូ៕

                                           វឌ្ឍា-មុនី

ចែករំលែកអត្ថបទ