កីឡា - ទេសចរណ៍ ទេសចរណ៍

05/09/2026 - 20:59

ផ្ទះ​បុរាណ​ដាយ​អាង​ - កន្លែង​រក្សា​បែប​បុរាណ​ 

ជា​មួយ​បរិយាកាស​ស្ថា​បត្យ​កម្ម​ដែល​មា​នល​ក្ខណៈ​បែប​បុរាណ​ ទេ​សភាព​ស្រះ​ទឹក​ខៀវ​ស្រងាត់​ រួម​ជា​មួ​យស​កម្ម​ភាព​ទស្សនា​ កម្សាន្ត​ ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ និង​សម្រាក​លម្ហែ​កាយ​ជា​ច្រើន​ រមណីយ​ដ្ឋាន​ទេស​ចរណ៍​ផ្ទះ​បុរាណ​នៅ​ឃុំ​ដាយ​អាង​ ខេត្ត​វិញ​ឡុង​ នាំ​មក​ជូន​ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​ពិសោធន៍​គួរ​ជា​ទី​រីក​រាយ​ជា​ច្រើន​ ក្នុង​បរិយាកាស​ប្រ​កប​ដិត​ដាម​ដោយ​អតីត​កាល​។

ផ្ទះ​បុរាណ​បាន​សាង​សង់​ពី​ឈើ​ប្រ​ណីត​រួម​ផ្សំ​ជា​មួយ​បេតុង​ដែក​ថែប​ ពោរ​ពេញ​ដោយ​រចនា​បថស្ថា​បត្យ​កម្ម​បុរាណ​។

រមណីយ​ដ្ឋាន​ទេស​ចរណ៍​ផ្ទះ​បុរាណ​បាន​សាង​សង់​ឡើង​ដោយ​មាន​ពីរ​មណ្ឌល​គឺ​ ផ្ទះ​បុរាណ​ទី​១ និង​ផ្ទះ​បុរាណ​ទី​២ បម្រើ​ឱ្យ​តម្រូវ​ការ​ទស្សនា​ កម្សាន្ត​ ឆ្លង​កាត់​ពិសោធន៍​ និង​សម្រាក​របស់​ភ្ញៀវ​ទេស​ចរ​។ ក្នុង​នោះ​ ផ្ទះ​បុរាណ​ទី​២ មាន​ផ្ទៃ​សាង​សង់​ប្រ​មា​ណ​ ២ ហិក​តា​ បាន​វិនិយោគ​យក​លំ​នាំ​ត្រាប់​តាម​ទី​ក្រុង​បុរាណ​ហោ​យអាង​បង្រួម​តូច​។ មក​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​ងាយ​នឹង​ចាប់​អា​រម្មណ៍​ពី​ព្រោះ​ផ្ទះ​ដែល​បាន​សាង​សង់​យក​តាម​រចនា​បថបែប​បុរាណ​។ សំ​ណង់​មួយ​ចំ​នួន​បាន​ធ្វើ​ពី​ឈើ​ប្រ​ណីត​ ដែល​មាន​លម្អិត​ដោយ​ស្ថា​បត្យ​កម្ម​បុរាណ​ជា​ច្រើន​;  ទន្ទឹម​នឹង​នោះ​គឺ​ផ្ទះ​ជាន់​ដែល​សាង​សង់​ពី​បេតុង​ដែក​ថែប​ប៉ុន្តែ​នៅ​តែ​បាន​រចនា​តាម​លំ​នាំ​បែប​បុរាណ​។ សំ​ណង់​នីមួយៗ​បាន​រៀប​ចំ​យ៉ាង​ស្រប​គ្នា​ជា​មួយ​ដើម​ឈើ​និង​ស្រះ​ទឹក​ បង្ក​បរិយាកាស​ស្និទ្ធ​ស្នាល​ផង​ ប្រ​កប​ដោយ​ពណ៌​សម្បុរ​នឹក​ដល់​ពី​អតីត​កាល​ផង​។ នេះ​ក៏​ជា​កន្លែង​ដែល​សម​ស្រប​ដើម្បី​ភ្ញៀវ​ទេស​ចរ​ទស្សនា​ ស្វែង​យល់​ពី​ស្ថា​បត្យ​កម្ម​ ថត​រូប​ និង​រក្សា​ទុក​នូវ​ពេល​វេលា​ដែល​គួរ​ចង​ចាំ​។ ក្នុង​បរិវេណ​ក៏​មាន​វត្ថុ​ជា​ច្រើន​ដែល​មាន​ទ្រង់​ទ្រាយ​បែប​បុរាណ​បាន​រៀប​ចំ​ តាំង​បង្ហាញ​ រួម​ចំ​ណែក​ស្តែង​ឡើង​វិញ​នូវ​បរិយាកាស​រស់​នៅ​របស់​សម័យ​ដើម​ និង​បង្កើត​ចំ​ណុច​សំ​ខាន់​បន្ថែម​សម្រាប់​តំ​បន់​ទេស​ចរណ៍​។

វត្ថុ​បុរាណ​ដែល​បាន​តាំង​បង្ហាញ​ក្នុង​ផ្ទះ​បុរាណ​ បម្រើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទស្សនា​ និង​ស្វែង​យល់​ពី​លក្ខ​ណៈវប្ប​ធម៌​ ជីវ​ភាព​សម័យ​ដើម​។

ក្នុង​ចំ​ណោម​ចំ​ណុច​លេច​ធ្លោ​មួយ​នៃ​ផ្ទះ​បុរាណ​ទី​២ គឺ​ជា​ស្រះ​ទឹក​សិប្ប​និម្មិតរាង​បួន​ជ្រុង​ទ្រ​វែង​ព័ទ្ធ​ជុំ​វិញ​បរិវេណ​ បង្ក​ជា​ទេ​សភាព​ដ៏​ស្រស់​ស្អាត​ និង​ត្រ​ជាក់​ស្រួល​។ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ដើរ​ជុំ​វិញ​ស្រះ​ គយ​គន់​ទេ​សភាព​ ទស្សនា​ស្ពាន​រូប​ដៃ​ ឬ​ឆ្លង​កាត់​ពិសោធន៍​ជិះ​ទូក​ទា​លើ​ផ្ទៃ​ស្រះ​។ បរិយាកាស​ស្រះ​ទឹក​គួប​ផ្សំ​ជា​មួយ​ដើម​ឈើ​ជា​ច្រើន​មាន​អា​រម្មណ៍​ថា​ត្រ​ជាក់​ស្រួល​ ស្ងប់​ស្ងាត់​ សម​ស្រប​សម្រាប់​គ្រួ​សា​រនិង​ក្រុម​មិត្ត​ភក្តិកម្សាន្ត​ លម្ហែ​អា​រម្មណ៍​។

ភ្ញៀវ​ទេស​ចរ​ទស្សនា​ផ្ទះ​បុរាណ​ និង​ថត​រូប​អនុ​ស្សាវ​រី​យ៍។

ទន្ទឹម​នឹង​នោះ​ រមណីយ​ដ្ឋាន​ទេស​ចរណ៍​ក៏​មាន​អាង​ហែ​លទឹក​សិប្ប​និម្មិតសម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​ដែល​មាន​តម្រូវ​ការ​កម្សាន្ត​ បំ​បាត់​ភាព​ក្តៅ​ និង​បណ្តែត​អា​រម្មណ៍​ក្រោម​ទឹក​។ តំ​បន់​កណ្តា​លអាង​បាន​រៀប​ចំ​បម្រើ​ការ​បរិភោគ​អា​ហារ​ ជួយ​ភ្ញៀវ​ទេស​ចរ​សម្រាក​ផង​ ភ្លក់​រស​ជាតិ​ម្ហូប​អា​ហា​រនិង​គយ​គន់​ទេ​សភាព​ផង​។ ក្រោយ​ពេល​ទស្សនា​ កម្សាន្ត​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ស្រុក​ស្រែ​ ធ្លាប់​ដឹង​ឮ​នៃ​តំ​បន់​ភាគ​ខាង​លិច​ ក្នុង​នោះ​មាន​នំ​បញ្ចុក​ទឹក​សម្ល​។ រស​ជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ជិត​ស្និទ្ធ​នៃ​មុខ​ម្ហូប​រួម​ចំ​ណែក​បង្ក​ការ​ឆ្លង​កាត់​ពិសោធន៍​ម្ហូប​អា​ហារ​បន្ថែម​សម្រាប់​ដំ​ណើរ​កម្សាន្ត​។

 

ស្ពាន​ដែល​ឆ្លង​កាត់​ស្រះ​សិប្ប​និម្មិតក្នុង​បរិវេណ​ផ្ទះ​បុរាណ​ ផ្តល់​ចំ​ណុច​សំ​ខាន់​សម្រាប់​ទេសភាព​និង​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ទេស​ចរ​កម្សាន្ត​។

ជា​ពិ​សេស​ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ចំ​ណាយ​ពេល​វេលា​ច្រើន​ស្វែង​យល់​ ឬ​មាន​តម្រូវ​ការ​ស្នាក់​នៅ​ពេល​យប់​ រមណីយ​ដ្ឋាន​ទេស​ចរណ៍​ផ្ទះ​បុរាណ​មាន​បន្ទប់​បម្រើ​ការ​ស្នាក់​នៅ​ផង​ដែរ​។ ក្រោយ​ពី​មួយ​ថ្ងៃ​ទស្សនា​ កម្សាន្ត​ ឆ្លង​កាត់​ពិសោធន៍​សកម្ម​ភាព​នៅ​លើ​ស្រះ​ អាង​ហែ​លទឹក​ និង​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​សម្រាក​នៅ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ មិន​បាច់​ធ្វើ​ដំ​ណើរ​ទៅ​កន្លែង​ផ្សេង​ទៀត​ទេ​។ ការ​រៀប​ចំ​បន្ទប់​ស្នាក់​នៅ​ជួយ​ភ្ញៀវ​ទេស​ចរ​ម្ចាស់​ការ​ជាង​ពី​ពេល​វេលា​ ពិ​សេស​ចំ​ពោះ​គ្រួ​សា​រនិង​ក្រុម​មិត្ត​ភក្តិដែល​ចង់​រួម​គ្នា​កម្សាន្ត​ជា​មួយ​នឹង​សម្រាក​លម្ហែ​កាយ​។ ជា​មួយ​លំ​នាំ​រួម​មាន​ផ្ទះ​បុរាណ​ទី​១ និង​ផ្ទះ​បុរាណ​ទី​២ រួម​បញ្ចូល​គ្នា​រវាង​ស្ថា​បត្យ​កម្ម​បុរាណ​ ទេ​សភាព​ស្រះ​ទឹក​ ដើម​ឈើ​ វត្ថុ​បុរាណ​ព្រម​ទាំង​សកម្ម​ភាព​ជិះ​ទូក​ទា​ អាង​ហែ​លទឹក​ ម្ហូប​អា​ហារ​ និង​ការ​ស្នាក់​នៅ​ រមណីយ​ដ្ឋាន​ទេស​ចរណ៍​ផ្ទះ​បុរាណ​នាំ​មក​នូវ​ការ​ជ្រើស​រើស​ឆ្លង​កាត់​ពិសោធន៍​ជា​ច្រើន​ក្នុង​បរិយាកាស​តែ​មួយ​។ ភ្ញៀវ​ទេស​ចរ​អាច​នឹង​មក​ទី​នេះ​ក្នុង​ថ្ងៃ​ដើម្បី​ទស្សនា​ កម្សាន្ត​ ថត​រូប​ ឬ​ជ្រើស​រើស​ស្នាក់​នៅ​ពេល​យប់​ដើម្បី​មាន​ពេល​សម្រាក​លម្ហែ​អា​រម្មណ៍​រីក​រាយ​នឹង​បរិយាកាស​ស្ងប់​ស្ងាត់​។

ការ​រួម​បញ្ចូល​គ្នា​រវាង​សំ​ណង់​ដែល​មាន​រចនា​បថស្ថា​បត្យ​កម្ម​បុរាណ​ជា​មួយ​សេ​វា​កម្ម​កម្សាន្ត​ ទទួល​ទាន​អា​ហារ​ និង​សម្រាក​លម្ហែ​កាយ​បង្ក​បាន​ជា​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​សម្រាប់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ផ្ទះ​បុរាណ​។ មិន​ត្រឹម​តែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​ទេ​ ទី​នេះ​ថែម​ទាំង​ជា​បរិយាកាស​ដើម្បី​ភ្ញៀវ​ទេស​ចរ​សម្រាក​លម្ហែ​អា​រម្មណ៍​ ឆ្លង​កាត់​ពិសោធន៍​ និង​ស្វែង​យល់​ពី​ភាព​ស្រស់​ស្អាត​ដែល​មាន​ពណ៌​សម្បុរ​នឹក​ដល់​ពី​អតីត​កាល​ទៀត​ផង​។ ជា​មួយ​ឧត្តម​ភាព​អំ​ពី​ទេ​សភាព​និង​សម្បូរ​បែប​នៃ​សកម្ម​ភាព​ រមណីយ​ដ្ឋាន​ទេស​ចរណ៍​ផ្ទះ​បុរាណ​រួម​ចំ​ណែក​បង្កើត​ផលិត​ផល​ទេស​ចរណ៍​បន្ថែម​ ធ្វើ​ឱ្យ​សម្បូរ​បែប​ជា​កន្លែង​គោល​ដៅ​នីមួយៗ​លើ​ភូមិ​ឋាន​ឃុំ​ដាយ​អាង​ និយាយ​ដោយ​ឡែក​ និង​ខេត្ត​វិញ​ឡុង​និយាយ​រួម​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទស្សនា​ កម្សាន្ត​ និង​សម្រាក​លម្ហែ​កាយ​របស់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ