កីឡា - ទេសចរណ៍ ទេសចរណ៍

07/05/2026 - 20:37

ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​តាម​រយៈ​អត្ត​សញ្ញាណ​ភូមិ​ភាគ 

វិស័យ​ទេស​ចរណ៍​កឹង​ធើ កំ​ពុង​បង្ក​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ភ្ញៀវ​ទេច​រអន្តរ​ជាតិ ដោយ​សារ​ការ​តភ្ជាប់​សម​ស្រប​រវាង​វប្ប​ធម៌ មនុស្ស​និង​ម្ហូប​អា​ហារ​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ភូមិ​ភាគ។ ក្នុង​ដំ​ណើរ​ការ​សមា​ហរណ​កម្ម ស​សរ​ស្តម្ភ​ទាំង​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រីក រួម​ចំ​ណែក​ក្នុង​ការ​កំ​ណត់​អត្ត​សញ្ញាណ​សម្រាប់​វិស័យ​ទេស​ចរ​នៃ​តំ​បន់​ដី​តី​ដូ។

ភាព​ទាក់​ទាញ​ពី​លក្ខណៈ​សា​មញ្ញ

នៅ​លើ​ដង​ផ្លូវ​ជន​បទ​នៃ​ឃុំ​ញ៉ើង​អាយ សង្កាត់​បា​ឡាង សង្កាត់​អាង​ប៊ិញ​។ល។ ទទួល​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ជិះ​កង់ ចែវ​ទូក សំ​ណេះ​សំ​ណាល​ជា​មួយ​ប្រ​ជា​ជន។ ប្រ​ការ​ទាំង​នេះ​បាន​ក្លាយ​ជា​ទម្លាប់​សម្រាប់​អ្នក​ស្រុក​នៅ​តំ​បន់​នេះ។ អ្នក​មីង​វ៉​ធី​ម៉ាយ​ឡាង នៅ​សង្កាត់​កៃ​រ៉ាំង ចែក​រំ​លែក៖"រៀង​រាល់​ព្រឹក ខ្ញុំ​តែង​តែ​ឃើញ​ភ្ញៀវ​អន្តរ​ជាតិ​ជិះ​កង់​ឆ្លង​កាត់​ទៅ​មក​មុខ​ផ្ទះ​ច្រើន​ណាស់"។

នោះ​ក៏​ព្រោះ​តែ​តំ​បន់​នេះ ផ្លូវ​បាន​គ្រប​ដណ្ដប់​ដោយ​ដើម​ឈើ​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ​និង​ចម្ការ​ឈើ​ហូប​ផ្លែ​ដ៏​សម្បូរ​បែប ថែម​ទាំង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក តភ្ជាប់​នឹង​ផ្សារ​អណ្តែត​កៃ​រ៉ាំង ឡ​ធ្វើ​គុយ​ទាវ​និង​ភូមិ​របរ​ប្រ​ពៃ​ណី​ជា​ច្រើន។ នេះ​គឺ​ជា​ទី​តាំង​ដែល​ក្រុម​ហ៊ុន​ទេស​ចរណ៍​និង​អ្នក​នាំ​ទេស​ចរណ៍​អន្តរ​ជាតិ​ជ្រើស​រើស ដើម្បី​នាំ​ភ្ញៀវ​មក​ឆ្លង​បទ​ពិ​សោធន៍​បរិ​យា​កាស​តំ​បន់​ចម្ការ​និង​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ប្រ​ជា​ជន​ភូមិ​ភាគ។

បន្ទាប់​ពី​បាន​ដើរ​កម្សាន្ត​តាម​ដង​ផ្លូវ​ជន​បទ ផ្សារ​អណ្តែត​និង​ចម្ការ​ឈើ​ហូប​ផ្លែ លោក Antoine ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​បា​រាំង ឱ្យ​ដឹង៖ "ជិះ​កង់​តាម​ដង​ផ្លូវ​នៅ​ទី​នេះ​ពិត​ជា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ប្រ​ការ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំ​ផុត នោះ​គឺ ខ្យល់​អា​កាស​បរិ​សុទ្ធ បាន​ឆ្លង​បទ​ពិ​សោធន៍​តូចៗ​តែ​គួរ​ឱ្យ​ចង​ចាំ​ជា​និច្ច។ ឧទា​ហរណ៍​ដូច​ជា​ខ្ញុំ​បាន​សាក​ល្បង​ដើរ​ឆ្លង​ស្ពាន​ស្នួរ។ នោះ​គឺ​ជា​ការ​សាក​ល្បង​មួយ​មិន​គួរ​ឱ្យ​ខ្លាច ខ្ញុំ​បាន​ដើរ​ឆ្លង​ស្ពាន​ស្នួរ​និង​ផ្តិត​យក​រូប​ថត​មួយ​សន្លឹក​ស្រស់​ស្អាត។ ខ្ញុំ​ពេញ​ចិត្ត​នឹង​លក្ខណៈ​សា​មញ្ញា​បែប​នេះ ពេល​មក​ដល់​តំ​បន់​ដី​ថ្មី"។

មាន​ទស្សនៈ​ស្រ​ដៀង​គ្នា លោក Ricard ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​បា​រាំង ចែក​រំ​លែក៖ "យើង​ខ្ញុំ​ទើប​សាក​ល្បង​ដើរ​ឆ្លង​ស្ពាន​ស្នួរ។ សម្រាប់​អ្នក​ស្រុក​វា​ជា​រឿង​ធម្ម​តា ប៉ុន្តែ​សម្រាប់​យើង​ខ្ញុំ​គឺ​ជា​ការ​ឆ្លង​បទ​ពិ​សោធន៍​មួយ​គួរ​ឱ្យ​ទាក់​ទាញ។ ខ្ញុំ​ចូល​ចិត្ត​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​អ្នក​ស្រុក ឃើញ​ថា​មនុស្ស​នៅ​តំ​បន់​នេះ រួស​រាយ​រាក់​ទាក់​នឹង​ភ្ញៀវ​ទេស​ចរ​ណាស់ ព្រោះ​ពួក​គាត់​តែង​តែ​ញ​ញឹម​និង​ពោល​ពាក្យ"ជំ​រាប​សួរ" ពេល​យើង​ខ្ញុំ​ដើរ​កាត់។ ដំ​ណើរ​កម្សាន្ត​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ចង​ចាំ​ជា​និច្ច"។

ស្រ​ដៀង​គ្នា​នេះ​ដែរ នៅ​តំ​បន់​កោង​ស៊ើង បច្ចុប្បន្ន​ក៏​ជា​ទី​តាំង​ទេស​ចរណ៍​ដ៏​ទាក់​ទាញ បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ជា​ច្រើន​ជ្រើស​មក​កម្សាន្ត ដោយ​សារ​លំ​ហ​បៃ​តង​និង​ការ​ឆ្លង​បទ​ពិ​សោធន៍​មាន​ភាព​ជិត​ស្និទ្ធ។ បង​ស្រី​ប៊ូយ​ធ្វី​ឡេវ ម្ចាស់​ចម្ការ​ក្រូច​ភឿង​មី (សង្កាត់​ប៊ិញ​ធ្វី) រៀប​រាប់៖" ពេល​ឆ្លង​បទ​ពិ​សោធន៍ "ម៉ា​ស្សា​ទា"ភ្ញៀវ​អន្តរ​ជាតិ​ពេញ​ចិត្ត​ណាស់ មាន​អ្នក​ខ្លះ​មិន​ដាច់​ចាក​ចេញ"។

Rosalie ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​អា​មេ​រិក ចែក​រំ​លែក៖​"ខ្ញុំ​បង្វិល​វីដេ​អូ​ឆ្លង​បទ​ពិ​សោធន៍​នៅ​ទី​នេះ ដើម្បី​ឱ្យ​កូន​ស្រី​ខ្ញុំ​មើល។ ប្រ​សិន​បើ​មាន​ឱកាស ខ្ញុំ​នឹង​នាំ​វា​មក​កម្សាន្ត។ ព្រោះ​នៅ​ទី​នេះ​មាន​សកម្ម​ភាព​សា​មញ្ញ ជា​មួយ​នឹង​សត្វ​ចិញ្ចឹម​ក្នុង​ភូមិ​ស្រុក ចាប់​ពី​ត្រី​ទារ រហូត​ដល់​សត្វ​ក្រ​បី​ជា​ដើម។ ការ​ទំ​នាក់​ទំ​នង​រវាង​មនុស្ស​និង​សត្វ​ចិញ្ចឹម​មាន​ភាព​ស្និទ្ធ​ស្នាល ខ្ញុំ​ភ្ញាក់​ផ្អើល​ចំ​ពោះ​រឿង​នេះ"។

អ្នក​ស្រី ហ្វិញ​ធី​បិត​ត្វៀង នា​យិ​កា​ក្រុម​ហ៊ុន Mekong Silt Ecolodge (សង្កាត់​អាង​ប៊ិញ) អង្គ​ភាព​ជំ​នាញ​ទទួល​ភ្ញៀវ​អន្តរ​ជាតិ ចែក​រំ​លែក៖"ពេល​ទទួល​ស្វាគន៍​ក្រុម​ភ្ញៀវ​អន្តរ​ជាតិ ទោះ​បី​តម្រូវ​ការ​សេ​វា​កម្ម​មាន​ភាព​ខុស​គ្នា ប៉ុន្តែ​ចំ​ណុច​រួម​របស់​ពួក​គេ​គឺ​ចង់​ពិ​សោធន៍​អ្វី​ដែល​ប្លែកៗ​បំ​ផុត​នៅ​តំ​បន់​ដី​ដែល​ពួក​គេ​ទៅ​ដល់។ ហេតុ​នេះ ពេល​យើង​ខ្ញុំ​ធ្វើ​ទេស​ចរណ៍ មិន​ត្រឹម​តែ​ផ្តល់​សេវា​កម្ម​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួម​ដំ​ណើរ​ជា​មួយ​ភ្ញៀវ​និង​អ្នក​ស្រុក ដើម្បី​ធ្វើ​អ្វី​ដែល​ជិត​ស្និទ្ធ​បំ​ផុត ហើយ​ចាត់​ទុក​ភ្ញៀវ​ដូច​សាច់​ញាតិ​នៅ​ឆ្ងាយ​មក​លេង​ផ្ទះ។ នោះ​គឺ​ជា​ដំ​ណើរ​ការ​ចិញ្ចឹម​អា​រម្មណ៍ ធ្វើ​ឱ្យ​ភ្ញៀវ​ជា​ច្រើន​ស្រ​ណោះ​ចង់​ស្នាក់​នៅ​បន្ថែម​ឬ​ត្រ​ឡប់​មក​វិញ​ម្តង​ទៀត"។ 

កំ​ណត់​ទី​តាំង​ម្ហូប​អា​ហារ​ភូមិ​ភាគ

ទន្ទឹម​នឹង​វប្ប​ធម៌​និង​មនុស្ស ម្ហូប​អា​ហារ​ក៏​មាន​តួ​នា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​តភ្ជាប់​ភ្ញៀវ​អន្តរ​ជាតិ។ អ្នក​ស្រី ហ្វិញ​ធី​បិត​ត្វៀង បញ្ជាក់៖​"ម្ហូប​អា​ហារ​វៀត​ណាម​បាន​ភ្ញៀវ​ទេស​ចរ​អន្ត​ជាតិ​ពេញ​និយម។ ប្រ​សិន​បើ​មាន​វិធី​បង្ខិត​ជិត​សម​ស្រប នេះ​ក៏​ជា​ឆណែល​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព"។

គ្រប់​មុខ​ម្ហូប​មិន​អាច​ចម្អិន​តាម​របៀប​របស់​អ្នក​ស្រុក គឺ​ត្រូវ​តែ​មាន​ភាព​បត់​បែន​ដើម្បី​ឱ្យ​សម​ស្រប​នឹង​ទម្លាប់​តម្រូវ​ការ​របស់​ភ្ញៀវ​អន្តរ​ជាតិ។ ផ្តើម​ពី​នោះ ក្នុង​បណ្តា​មុខ​ម្ហូប​វៀត​ណាម​ដែល​បាន​ភ្ញៀវ​អន្តរ​ជាតិ​ពេញ​និយម មិន​មែន​មាន​តែ​មុខ​ម្ហូប​ដែល​ធ្លាប់​ពិ​សារ​ដូច​ជា ហ្វឺ​នំ​ប័ុង ណែម​បំ​ពង នៅ​ទាំង​មាន​ម្ហូប​អា​ហារ​ប្រ​ជា​ប្រិយ​ដូច​ជា៖ ប្រ​ហុក កូន​ម៉ែ ចៅ​សៀង​ជា​ដើម។ នោះ​គឺ​ជា​មូល​ហេតុ​ដែល Mekong Silt Ecolodge ពង្រីក​ភោជ​នីយ​ដ្ឋាន Dua Dining ដើម្បី​កំ​ណត់​ទិស​ដៅ​ផ្លាក​យី​ហោ​ម្ហូប​អា​ហារ​វៀត​ណាម​ក្នុង​ការ​ទទួល​ភ្ញៀវ​អន្តរ​ជាតិ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ម្ហូប​អា​ហារ​នៃ​តំ​បន់​ដី​កឹង​ធើ​និយាយ​ដោយ​ឡែក តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម។

សម្រាប់​អា​ជីវ​កម្ម​ទេស​ចរណ៍ ម្ហូប​អា​ហារ​ត្រូវ​បាន​វាយ​តម្លៃ​ជា​សក្កានុ​ភាព ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ ក្នុង​នោះ មាន​ភ្ញៀវ​លំ​ដាប់​កំ​ពូល​និង​ភ្ញៀវ​អន្តរ​ជាតិ។ អ្នក​ស្រី វ៉​ស្វឹង​ធឺ នា​យិកា​សណ្ឋា​គារ Victoria កឹង​ធើ ឱ្យ​ដឹង៖ នៅ Victoria កឹង​ធើ មាន​កម្ម​វិធី​ជា​ច្រើន​ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយ​ពី​ម្ហូប​អា​ហារ​ក្នុង​ស្រុក​ ដូច​ជា​ Buffet & BBQ-អម្រែក​ទំ​និញ​តាម​ផ្លូវឬ Escoffier Gastronomic Weeken។ ក្នុង​នោះ​Escoffier Gastronomic Weekend ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ឆ្លង​បទ​ពិ​សោធន៍ តម្លៃ​កសិ​ផល​កឹង​ធើ​និ​យាយ​ដោ​ឡែក និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​រួម តាម​បទ​ដ្ឋាន fine dining (បែប​ម្ហូប​អា​ហារ​ប្រ​ណីត-PV)។

ភ្ញៀវ​ទេស​ចរ ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​នៅ​សណ្ឋា​គារ Victoria កឹង​ធើ។

ជាក់​ស្តែង បណ្តា​កម្ម​វិធី​ឆ្លង​បទ​ពិ​សោធន៍​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​នៅ​សណ្ឋា​គារ Victoria កឹង​ធើ កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​ច្រើន​កុះ​ករ ក្នុង​នោះ មាន​ក្រុម​ភ្ញៀវ​ទេស​ចរ​មក​ពី​ប្រ​ទេស​ជា​ច្រើន។ Bertrand Philippe (ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​បា​រាំង) ចែក​រំ​លែក៖ "គ្រួ​សារ​ខ្ញុំ​បាន​មក​កម្សាន្ត​ទី​នេះ​ជា​លើក​ទី​៣។ ទន្ទឹម​នឹង​បរិ​យា​កាស​សម្រាក​លំ​ហែ​និង​សេវា​កម្ម​ផ្សេងៗ ក្នុង​នោះ ម្ហូប​អា​ហារ​គឺ​ជា​ប្រ​ការ​ដែល​បាន​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់ ពេល​ឆ្លង​បទ​ពិ​សោធន៍​នៅ​ទី​នេះ។ មុខ​ម្ហូប​ប្រ​កប​ដោយ​លក្ខណៈ​ភូមិ​ភាគ របៀប​ចម្អិន​ស្រប​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ"។

ស្រ​ដៀង​គ្នា​នេះ​ដែរ នៅ TTC កឹង​ធើ ម្ហូប​អា​ហារ​ក្នុង​ស្រុក​បាន​យក​មក​ឧទ្ទេស​នាម​ដល់​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​នំ​ប្រ​ពៃ​ណី។ អ្នក​ស្រី ផាម​ធី​ថាញ នា​យិ​កា TTC កឹង​ធើ ចែក​រំ​លែក៖ "យើង​ខ្ញុំ​នាំ​យក​មុខ​ម្ហូប​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​នៃ​តំ​បន់​ភាគ​ខាង​លិច​ទទួល​ភ្ញៀវ​ទេស​ចរ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​មុខ​ម្ហូប​ឆ្ងាញ់​របស់​តំ​បន់​ដី​កឹង​ធើ"។

ខណៈ​នោះ អ្នក​ស្រី ង្វៀង​ថេ​ង៉ុក នា​យិ​កា​ង៉ឹង​ឡុង Home & Camp កោង​ស៊ើង បាន​លើក​ឡើង​ថា៖"ក្នុង​ដំ​ណើរ​ឆ្លង​បទ​ពិ​សោធន៍​របស់​ភ្ញៀវ​ទេស​ចរ យើង​ខ្ញុំ​តែង​ផ្គួប​បញ្ចូល​សកម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ ដើម្បី​បង្ក​ជា​ចំ​ណុច​ទាក់​ទាញ​បន្ថែម​ក្នុង​ដំ​ណើរ​ការ​ភ្ញៀវ​ទេស​ចរ​បាន​ភ្លក់​មុខ​ម្ហូប​សា​មញ្ញ ដែល​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​កឹង​ធើ បំ​ផុត​គឺ​ចំ​ពោះ​ភ្ញៀវ​អន្តរ​ជាតិ"។

តាម​ពិត​ទៅ ម្ហូប​អា​ហារ​នៅ​កឹង​ធើ កំ​ពុង​បង្ក​គំ​នូស​សញ្ញា​អន្តរ​ជាតិ​ជា​បណ្តើរៗ តាម​រយៈ​មុខ​ម្ហូប​ឆ្ងាញ់ៗ​ជា​ច្រើន ក្នុង​នោះ​ព្រឹត្តិ​ការណ៍​ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ បាន​បង្ក​ជា​សញ្ញា​សម្គាល់​ដោយ​ឡែក​អំ​ពី​ផ្លាក​យី​ហោ​ម្ហូប​អា​ហាររ​បស់​កឹង​ធើ។ លោក​វ៉ូវ​ថេ​ប៊ិញ ប្រ​ធាន​សម្ព័ន្ធ​សមា​គម​ទេស​ចរណ៍​វៀត​ណាម ឱ្យ​ដឹង៖" ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ​នៅ​កឹង​ធើ គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ម្ហូប​អា​ហារ​ដ៏​សំ​ខាន់​មួយ​សម្រាប់​ផ្នែក​ទេស​ចរណ៍។ បច្ចុប្បន្ន ការ​ទទួល​ទាន​ម្ហូប​អា​ហារ​គឺ​ជា​តម្រូវ​ការ​ដ៏​ធំ​របស់​ភ្ញៀវ​ទេស​ចរ​លើ​ពិ​ភព​លោក ហើយ​វៀត​ណាម​ក៏​កំ​ពុង​ទាញ​យក​ឧត្តម​ភាព​នេះ។ មុខ​ម្ហូប​ហ្វឺ នំ​ប័ុង កំ​ពុង​បាន​ពេញ​និយម​ជា​ទូ​ទៅ​លើ​ពិ​ភព​លោក។ ហេតុ​នេះ ពិ​ធី​បុណ្យ​នៅ​កឹង​ធើ​បាន​បើក​ឱកាស​ទូ​លំ​ទូ​លាយ សម្រាប់​ការ​អភិ​វឌ្ឍ​ទេស​ចរ​ម្ហូប​អា​ហារ​របស់​ភូមិ​ភាគ"។

អាច​សង្កត​ឃើញ​ថា វប្ប​ធម៌​ភូមិ​ភាគ មនុស្ស​និង​ម្ហូប​អា​ហារ គឺ​ជា​កក្តា​តភ្ជាប់​ដើម្បី​ភ្ញៀវ​ចង​ចាំ​បាន​យូរ​ជាង​អំ​ពី​តំ​បន់​ដី​ដែល​គេ​ស្វែង​យល់ ផ្តើម​ពី​នោះ ជំ​រុញ​ឱ្យ​គេ​វិល​មក​ឬ​ឧទ្ទេស​នាម​ដល់​មនុស្ស​ជុំ​វិញ។ ទាំង​នោះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​រួម​ចំ​ណែក​ជំ​រុញ​វិស័យ​ទេស​ចរ​ភូមិ​ភាគ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព៕

អាយ​ឡាយ-មុនី

ចែករំលែកអត្ថបទ