កីឡា - ទេសចរណ៍ ទេសចរណ៍

26/05/2025 - 12:53

រមណី​យដ្ឋាន​ជីវ​អាញ​កាក 

រមណី​យដ្ឋាន​ទេស​ចរណ៍​មួយ​កន្លែង ដែល​អ្នក​ទេស​ចរ​មិន​គួរ​រំលង​ពេល​មក​កម្សាន្ត​នៅ​ហា​តៀង ហើយ​ទី​នេះ​សោត ត្រូវ​បាន​ចាត់​ទុក​ជា “វ៉ាន់​មីវ” នៅ​ហា​តៀង នោះ​គឺ​រមណីយ​ដ្ឋាន​ទេស​ចរ ជីវ​អាញ (ឬ​ហៅ​ថា​ជីវ​អាញ​កាក)។ ក្រៅ​ពី​សមា​គម​អក្សរ​សិល្ប៍​ជីវ​អាញ​កាក​នៅ​ទាំង​មាន​តួនា​ទី​ជា​មជ្ឈ​មណ្ឌល អប់រំ បោះ​ពុម្ព​និង​រក្សា​ទុក​ឯក​សារ​របស់​ភូមិ​ភាគ​ទៀត​ផង។

​ រាត្រី​ខែ​ភ្លឺ នៅ​រមណី​យដ្ឋាន​តៅ​ដាង​ជីវ​អាញ​កាក មាន​ទេស​ភាព​នៃ​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រ​កាល​មាន​សមុទ្រ ព្រៃ​ភ្នំ។ល។ ផ្កា​ឈូក​បង្អួត​សម្រស់​ចោល​ក្លិន​ពិ​ដោរ។

ជីវ​អាញ​កាក ជា​ទី​កន្លែង​រក្សា​ទុក​បន្ទះ​ពុម្ព និង​បោះ​ពុម្ព​សៀវ​ភៅ​សម្រាប់​បម្រើ​ការ​សិក្សា។ ទ្រិញ​ហ្វាយ​ឌឹក (ជា​មន្ត្រី​មួយ​រូប​ក្នុង​រជ្ជ​កាល​ង្វៀង ជា​កវី​និពន្ធ​និង​ជា​រាជ​ទូត​ដ៏​ល្បី​ឈ្មោះ ម្នាក់​របស់​វៀត​ណាម​ក្នុង​សត​វត្សរ៍​ទី ១៨, ១៩) កាល​អា​យុ ២០ ឆ្នាំ ទ្រិញ​ហ្វាយ​ឌឹក បាន​ឃើញ​ផ្ទាល់​ភ្នែក​ក្បួន​តម្រា​៦​គម្ពីរ ដែល​ចារ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ហា​តៀង។ ក្នុង​នោះ ទម្រង់​អក្សរ​សិល្ប៍​មាន ៥ គម្ពីរ និង​សុភា​សិត​១​គម្ពីរ។ ប៉ុន្តែ ដោយ​សារ​ក្រុម​កំ​ណាព្យ​ជីវ​អាញ​កាក មាន​ភាព​ល្បី​ល្បាញ ដូច្នេះ​អ្នក​ជំ​នាន់​ក្រោយ​តែង​រំលឹក​ដល់​ជីវ​អាញ​កាក ជា​សមា​គម​អក្សរ​សិល្ប៍ និង​ជា​កន្លែង​ដែល​អ្នក​និពន្ធ​ជួប​ជុំ​ពិ​ភាក្សា​អក្សរ​សិល្ប៍។

ជា​អ្នក​ស្រ​ឡាញ់​អក្សរ​សិល្ប៍​នៅ​និ​ទាឃ​រដូវ ឆ្នាំ​រោង (១៧៣៦) ម៉ាក់​ថៀង​ទឺ បាន​និពន្ធ​កម្រង​កំ​ណាព្យ លឺ​ខេ​ញ៉ាង​ដេវ ហៅ​ថា មិញ​បោក​យី​ងឺ។ នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ មាន​ឈ្មួញ​ម្នាក់​ជា​អ្នក​ប្រាជ្ញ​ចិន​មក​ពី​ខេត្ត​ក្វាង​ដុង ឈ្មោះ​ត្រឹង​ទ្រី​ខាយ ធ្វើ​ជំ​នួញ​តាម​ផ្លូវ​សមុទ្រ​ចូល​ដល់​ហា​តៀង។ អំ​ឡុង​ពេល​ស្នាក់​នៅ​ទី​នេះ ត្រឹង​ទ្រី​ខាយ មាន​ឱកាស​ដោះ​ដូរ​ពាក្យ​កាព្យ​ជា​មួយ​ម៉ាក់​ថៀង​ទឺ។នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​សម្រាប់​ប្រ​វត្តិ​សាស្ត្រ អក្សរ​សិល្ប៍​ហា​តៀង។ កិច្ច​ជំ​នួប​នេះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​បង្កើត “សមា​គម​អក្សរ​សិល្ប៍​ជីវ​អាញ​កាក”។ សកម្ម​ភាព​ដំ​បូង​របស់​សមា​គម​អក្សរ​សិល្ប៍ គឺ​និពន្ធ​កំ​ណាព្យ​ពណ៌​នា​អំ​ពី​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រ​កាល​ទាំង ១០ នៅ​ហា​តៀង ហៅ​ថា ហា​តៀង​ថឹប​វិញ។ ផ្តើម​ពី​ទិវា​និពន្ធ​បទ​កំ​ណាព្យ ទើប​សៀវ​ភៅ​ហា​តៀង​ថឹប​វិញ បាន​កើត​មាន​ឡើង។

ទេព​កោ​សល្យ​របស់​ម៉ាក់​ថៀង​ទឺ រួម​នឹង​អ្នក​ស្រ​ឡាញ់​អក្សរ​សិល្ប៍ បាន​ជ្រើស​ទី​តាំង​មួយ​ដ៏​ស្រស់​ត្រ​កាល ដើម្បី​កសាង​រមណី​យដ្ឋាន​ជីវ​អាញ​កាក។ ទី​តាំង​ជីវ​អាញ​កាក បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ - វប្ប​ធម៌​ភ្នំ​ប៊ិញ​សាង។ មណ្ឌល​អគារ​អនុស្សាវ​រីយ៍​តៅ​ដាង​ជីវ​អាញ​កាក មាន​ទំ​ហំ​ផ្ទៃ​ជាង ១៤​.០០០ ម៉ែត្រ​កា​រ៉េ រួម​មាន​ជួរ​សំ​ណង់​សំ​ខាន់ៗ​ដូច អគារ​អនុ​ស្សាវ​រីយ៍ (សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ ១៩៨ ម៉ែត្រ​កា​រ៉េ) ត្រូវ​បាន​កសាង​តាម​រចនា​បថ​ផ្ទះ​បុរាណ ៥ ល្វែង កម្ពស់ ២ ជាន់ ធ្វើ​ពី​ឈើ​នាង​នួន។ រមណី​យដ្ឋាន​ជីវ​អាញ​កាក មាន​ទី​តាំង​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ ផ្អែក​នឹង​ខ្នង​ភ្នំ​ប៊ិញ​សាង មើល​ទៅ​ក្រោម​ឃើញ​ស្រះ​ឈូក ២ ដ៏​ស្រស់​ស្អាត សម្លឹង​ទៅ​ឆ្ងាយ​បន្តិច​ឃើញ​ដៃ​សមុទ្រ​ហា​តៀង​លឹមៗ​។ល។ ទី​តាំង​នេះ ពេល​រាត្រី​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ដ៏​ស្រ​ទន់​ពិត​ជា​អស្ចារ្យ ម៉្លោះ​ហើយ ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុម​អ្នក​អក្សរ​សិល្ប៍​មក​កាន់​ហា​តៀង និ​ពន្ធ​បទ​កំ​ណាព្យ​នៅ​តែ​កើត​មាន​ដ​ដែល…៕

  ហាថាញ-ប្រែ​សម្រួល៖ មុនី

ចែករំលែកអត្ថបទ