19/05/2025 - 10:15

វគ្គ​ប្រ​កួត​វាយ​សី​ដ៏​ល្អ​មើល 

ដូច​ជា​ការ​រំពឹង​ទុក​នៅ​វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Sudirman Cup ឆ្នាំ ២០២៥ (ពាន​រង្វាន់​វាយ​សី​មិត្ត​រួម​ក្រុម​ជើង​ឯក​ពិ​ភព​លោក) រវាង​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​នៃ​កី​ឡា​វាយ​សីនា​បច្ចុប្បន្ន គឺ៖ ក្រុម​ជម្រើស​ជាតិ​ចិន ជួប​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង។

កីឡា​ករ - ការិនី​នៃ​ក្រុម​ទាំង ២ បាន​ជ្រើស​រើស​សម្រាប់​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់ Sudirman Cup ឆ្នាំ២០២៥។ រូប៖ Internet

សមា​ជិក​ស្ទើរ​តែ​ទាំង​អស់​របស់​ក្រុម​ទាំង ២ សុទ្ធ​សឹង​ឋិត​ក្នុង​កម្រិត​កំ​ពូល​ទាំង ១០​លើពិ​ភព​លោក​នា​បច្ចុប្បន្ន ហេតុ​នោះ​យល់​ពី​គ្នា​ច្បាស់​ណាស់។ ការ​រៀប​ចំ​ការ​ប្រ​កួត​យ៉ាង​ណា​ដើម្បី​ឱ្យ​មាន​ប្រៀប បង្ក្រាប​គូ​ប្រ​កួត ទើប​ជា​បញ្ហា​សំ​ខាន់​ដើម្បី​ឈាន​ដល់​ជ័យ​ជម្នះ។ វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រ​ព្រឹត្ត​ឡើង​នៅ​ពេល​រសៀល ដូច្នេះ នៅ​ពេល​ព្រឹក​ក្រុម​ទាំង​២​ត្រូវ​ប្រ​កាស​បញ្ជី​ឈ្មោះ​កីឡា​ករ - កា​រិនី​ដែល​ចូល​រួម​វគ្គ​ប្រ​កួត​នីមួយៗ រួច​ចាប់​គូគ្នា។ ហើយ​ប្រ​ការ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​គណៈ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​កូ​រ៉េ​ខាង​ត្បូង បន្ត​ប្រើ​ប្រាស់​កីឡា​ករ Seo Seung Jae ប្រ​កួត​២​ខ្លឹម​សារ គឺ​គូ​បុរស និង​គូ​បុរស​នា​រី​។ ហើយ​គូកី​ឡា​ការិនី Lee So Hee និង Baek Ha Na បន្ត​ប្រ​កួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ទោះ​បី​កី​ឡា​ការិនី​ទាំង​ពីរ​បច្ចុប្បន្ន​ជា​គូនារី ឈរ​ចំ​ណាត់​ថ្នាក់​លេខ ១ របស់​កូរ៉េ​ខាង​ត្បូង និង​លេខ ៣ ពិ​ភព​លោក ប៉ុន្តែ​កីឡា​ការិនី​ទាំង​ពីរ​ទើប​តែ​បញ្ចេញ​អស់​ពី​កម្លាំង​ក្នុង​វគ្គ​ប្រ​កួត​ចុង​ក្រោយ​ជា​មួយ​ដៃ​គូ​ឥណ្ឌូ​នេស៊ី ជួយ​ឱ្យ​កូ​រ៉េ​ខាង​ត្បូង​ចូល​ប្រ​កួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ។ តើ​កម្លាំង​កាយ​អាច​ស្តារ​ឡើង​វិញ​ទាន់​ពេល​ទេ? ជាក់​ស្តែង ក្រៅ​ពី​រៀប​ចំ​ណាត់​ថ្នាក់ គ្រូ​បង្វឹក​ក៏​មើល​លើ​ស្នា​ដៃ​ប្រ​ឈម​របស់​កី​ឡាក​រ - ការិនី​ជម្រើស​ផង​ដែរ ដើម្បី​ជ្រើស​កី​ឡា​ករ។ ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​ដែល​គូ​មីង​ក្មួយ Huang Dong Ping និង​Feng Yan Zhe លេង​បាន​ល្អ ម្ចាស់​ជើង​ឯក​ពិភព​លោក​ទាំង​ពីរ Seo Seung Jae និង Chae Yu Jung របស់​កូ​រ៉េ​ខាង​ត្បូង​គ្មាន​ឱកាស​ទាល់​តែ​សោះ។ បន្ទាប់​ពី​កី​ឡា​ការិនី An See Young ដោះ​បាន​ស្មើ​ពិន្ទុ ១-១ ជូន​កូរ៉េ​ខាង​ត្បូង​លើ​ខ្លឹម​សារ​ទោល​នារី ហើយ​វគ្គ​ប្រ​កួត​ទោស​បុរស​បន្ទាប់ គឺ​កី​ឡា​ករ Shi Yu Qi របស់​ចិន បាន​យក​ឈ្នះ​គូ​ប្រ​កួត​ដោយ​ពិន្ទុ ២១-៥ ទាំង​ពីរ​សិត។ កូ​រ៉េ​ខាង​ត្បូង​ប្រ​កួត​ស្លាប់​រស់​នៅ​ខ្លឹម​សារ​គូនារី។ ទោះ​បី​កីឡា​ការិនី​កូរ៉េ​ទាំង​ពីរ​រូប ទើប​ប្រ​កួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ ហើយ Lee ជា​កី​ឡា​ការិនី​វាយ​សម្រុក​ដ៏​សំ​ខាន់​មាន​អា​យុ​ជាង​៣០​ឆ្នាំ​ក្នុង​វគ្គ​ប្រ​កួត​ទី ៤ ។

ដូច​ជា​ការ​រំពឹង​ទុក គូ​លេខ​១​ពិ​ភព​លោក​របស់​ចិន Liu Sheng Shu និង Tan Ning មិន​ផ្តល់​ឱកាស​ឱ្យ​គូកូ​រ៉េ​ខាង​ត្បូង​សោះ​ឡើយ។ ពួក​គេ​យក​ឈ្នះ​ដោយ​ស្រួល​លើ Lee/Beck ដោយ​លទ្ធ​ផល ២-០ ដូច្នេះ​កីឡា​ករ​ចិន​ទទួល​រង្វាន់​ជើង​ឯក មិត្ត​រួម​ក្រុម​នៃ​កី​ឡា​វាយ​សីពិភព​លោក ដោយ​ពិន្ទុ​ផ្តាច់​ព្រ័ត្រ ៣-១។ ការ​ទទួល​ជ័យ​ជម្នះ​ដ៏​សក្តិ​សម​របស់​ក្រុម​ជម្រើស​ជាតិ​ចិន ព្រោះ​ពួក​គេ​មាន​សមត្ថ​ភាព​និង​ស្ទាត់​ជំ​នាញ។ ប៉ុន្តែ​ប្រ​សិន​បើ​ក្រុម​គ្រូបង្វឹក​របស់​កូរ៉េ​ខាង​ត្បូង មាន​ការ​មោះ​មុត​ជាង​ហ៊ាន​ជំ​នួស​កីឡា​ករ Seo ដោយ​កីឡា​ករ​ផ្សេង។ ទោះ​ដឹង​ថា Seo លេង​បាន​ល្អ ប៉ុន្តែ​គ្មាន​កីឡា​ករ​ណា​មាន​កម្លាំង​អាច​ប្រ​កួត​បាន ២ ខ្លឹម​សារ​ក្នុង​អំ​ឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ប្រ​ព្រឹត្ត​ឡើង​នៃ​ពាន​រង្វាន់​នោះ​ទេ។ ដូច​គ្នា​នេះ​ដែរ ខ្លឹម​សារ​គូនារី ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង នៅ​មាន​កីឡា​ការិនី​ល្អៗ​ជា​ច្រើន​ក្នុង​ចំ​ណោម ១០ នាក់ ដូច​ជា៖ Kim, Kong, Joeng។ល។ ប្រ​សិន​បើ​គណៈ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ហ៊ាន​ទម្លុះ​ទម្លាយ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​នឹង​កាន់​តែ​ជក់​ចិត្ត​ជាង​ទៀតជា​ពុំ​ខាន៕ 

                ហា​ថាញ - វិមាន​ 

ចែករំលែកអត្ថបទ